ដោយ​សារ​ហេតុផល​​ទាំង​​​៣​នេះ​សោះ ទើប​មនុស្ស​មួយ​ចំនួន​ស្អប់​ការ​ផឹក​ស្រា​ម្ល៉េះ​​



ការ​សេព​គ្រឿង​ស្រវឹង​តែ​បន្តិច​ក៏​​អាច ធ្វើ​អោយ​អ្នក​មាន​អារម្មណ៍​ថា​នឿយ​ហត់​ និង​មាន​សភាព​ហើម​មុខ​ផង​ដែរ។ មនុស្ស​មួយ​ចំនួន​គឺ​មិន​ញៀន​នឹង​ការ​ផឹក​ស្រា​ទេ តែ​គេ​តែង​តែ​សង្កេត​ឃើញ​ថា រាល់​កម្មវិធី​ជប់លៀង​ធំៗ គឺ​ពួក​គេ​មិន​ចោល​ឡើយ​ ​សម្រាប់​ការ​ផឹក​ស្រា​នេះ​។ តែ​ក៏​នៅ​មាន​មនុស្ស​​មួយ​ចំនួន​ដែរ ដែល​មិន​ចូលចិត្ត​ផឹក​ស្រា​ខ្លួន​ឯង​ហើយ​ក៏​ស្អប់​អ្នក​ផឹក ស្រា​ផង​ដែរ​។ ​ ​តើ​វា​មក​ពី​មូលហេតុ​អ្វី​ខ្លះ​?​ ១) ស្បែក​ស្អាត​៖ សុរា​គឺ​ផ្ទុក​ដោយ​សារជាតិ ​​Diuretic ដែល​ធ្វើ​ឲ្យ​​អ្នក​ឧស្សាហ៍​បត់​ជើង​តូច ដែល​វា​នឹង​ធ្វើ​ឲ្យ​រាងកាយ​របស់​អ្នក​ឆាប់​អស់​សំណើម​ និង​​ឆាប់​ស្ងួត​ទៀត​។ កាល​ណា​ស្បែក​ឆាប់​ស្ងួត​ វា​​នឹង​បង្ក​ឲ្យ​មាន​ស្នាម​ជ្រីវជ្រួញ​និង​​ ឆាប់​ចាស់​​មុន​អាយុ​។ បើ​​សិន​អ្នក​​អាច​​ឈប់​ពិសា​សុរា​នេះ​​បាន​ នោះ ​អ្នក​នឹង​ឆាប់​មើល​ដឹង​ថា​​ស្បែក​របស់​អ្នក​​មាន​សភាព​​ភ្លឺ​ថ្លា​​យ៉ាង​ណា​ហើយ​។ ២) ស្រក​ទម្ងន់៖ ​ សារជាតិ​អាល់កុល​គឺ​ផ្ទុក​ទៅ​ដោយ​ជាតិ​កាឡូរី​ និង​ជាតិ​ស្ករ​ ។ តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ឲ្យ​ដឹង​​ថា​ ៖ «​ទោះ​បី​អ្នក​ពិសា​ស្រា​សម​ល្មម​​យ៉ាង​ណា​ក្ដី​ ក៏​​ជាតិ​ស្រា​នោះ​អាច​បង្កើន​កាឡូរី​រហូត​ដល់​ទៅ​៤០០​ទៅ​ក្នុង​របប​អាហារ​របស់​អ្នក​។​ » ដូចនេះ​វា​បាន​ន័យ​ថា​ បើ​សិន​អ្នក​ឈប់​ពិសា​ស្រា​ទៀត​ អ្នក​ក៏​អាច​បន្ថយ​ទម្ងន់​ដ៏​ធាត់​របស់​អ្នក​បាន​មួយ​ចំណែក​ដែរ។​ ៣) សម្រាន្ត​លក់​ស្រួល៖ យោង​តាម​Alcoholism : Clinical and Experimental Research បង្ហាញ​ថា៖ ​«ជាតិ​​អាល់កុល​ទាំង​នោះ​នឹង​ជ្រាប​ចូល​ទៅ​កាន់​ខួរ​ក្បាល​អ្នក ​ហើយ​ក៏​បង្កើត​អារម្មណ៍​រវើរវាយ​ផង​ដែរ។» ប្រសិន​បើ​អ្នក​បញ្ឈប់​ការ​សេព​គ្រឿង​ទាំង​នោះ អ្នក​នឹង​អាច​សម្រាក​បាន​ស្រួល​ជាមួយ​នឹង​អារម្មណ៍​ដ៏​ស្រស់​ថ្លា​​ជាង​មុន​៕ ប្រែ​សម្រួល៖ ព្រំ​ សុវណ្ណកណ្ណិកា ប្រភព៖ entrepreneur.com
X
5s