បុរស​ម្នាក់​នោះ​នឹង​គ្មាន​ថ្ងៃ​បែក​ចិត្ត​ពី​អ្នក​ឡើយ​ បើ​គេ​ហ៊ាន​ធ្វើ​រឿង​អស់​ទាំងនេះ​ហើយ​​​



នៅ​ពេល​បុរស​ម្នាក់​បាន​ស្វែង​រក​ឃើញ​មនុស្ស​ស្រី​​ដែល​គួរ​ឲ្យទុក​ចិត្ត​ហើយ​​នោះ​ ច្បាស់​ណាស់​ថា​​គេ​នឹង​ចំណាយ​ពេល​​អស់​​មួយ​ជីវិត​ដើម្បី​​​តែ​​នារី​ម្នាក់​នោះ​មក​ធ្វើ​ជា​គូ​អនាគត។ ពេល​ខ្លះ​សម្រាប់​នារីៗ វា​ពិត​ជា​ពិបាក​បន្តិច​ហើយ​ ក្នុង​ការ​សម្លឹង​មើល​បុរស​ៗ ជាទី​ស្រលាញ់​​ថា​តើ​គេ​អាច​នៅ​ជាប់លាប់​ជាមួយ​នឹង​​អ្នក​បាន​យូរ​ដល់​ណា​។ ដើម្បី​ឲ្យ​​កាន់​តែ​ច្បាស់​ថា​បុរស​នោះ​នឹង​ស្ថិត​នៅ​ជាមួយ​អ្នក​រហូត​ អ្នក​អាច​សង្កេត​​​តាម​វិធី​ខាង​ក្រោម​នេះ​​៖ ១) បុរស​ដែល​ប្ដេជ្ញា​រក្សា​ចំណង​មិត្តភាព​នោះ​ ៖ មាន​ន័យ​ថា​ទោះ​បី​ស្នេហា​នោះ​ជួប​ទុក្ខ​លំបាក​យ៉ាង​ណា​ក្ដី​ក៏​គេ​មិន​​ទុក​អ្នក​ចោល​ដែរ។ បុរស​ដែល​មិន​​ចេះ​បង្ក​ជម្លោះ​ ឬ​ក៏​លើក​ខ្លួន​ឯង​​សំខាន់​ជាង​ដៃ​គូ​​នោះ​គឺ​ជា​បុរស​ដែល​ស្មោះស្ម័គ្រ​នឹង​អ្នក​យ៉ាង​ប្រាកដ​ណាស់​។ ២) បុរស​ដែល​​មិន​ដែល​គេច​ពី​បញ្ហា៖ បុរស​ពិត​គឺ​មិន​គេច​ចេញ​ពី​សេចក្ដី​លំបាក​​នោះ​ទេ។ នៅ​ពេល​មាន​បញ្ហា​ គេ​មិន​ខ្លាច​នឹង​ប្រឈម​មុខ​ឡើយ​ ​ព្រោះ​ស្នេហា​​គឺ​មាន​ន័យ​បំផុត​នៅ​ពេល​​អ្នក​ចេះ​កាន់​ដៃ​គ្នា​ឆ្លង​ផុត​បញ្ហា​ដោយ​ជោគជ័យ។ ៣) បុរស​ដែល​តែង​យក​ចិត្ត​ទុក​ដាក់​មិន​ថា​រឿង​តូច​ឬ​ធំ៖ ពេល​ដែល​គេ​នៅ​ម្នាក់​ឯង​ វា​មិន​សូវ​ជា​សំខាន់​ក្នុង​ការ​ខ្វល់​ខ្វាយ​ពី​រឿង​តូច​ៗ​គ្មាន​ប្រយោជន៍​ទាំង​នោះ​ទេ។ តែ​នៅ​ពេល​គេ​មាន​មនុស្ស​ជា​ទី​ស្រលាញ់ អ្វី​ៗ​ក៏​ត្រូវ​បាន​ផ្លាស់​ប្ដូរ​អស់​។ មិន​ថា​​រឿង​តូច​ឬ​ធំ​ក្ដី​អោយ​តែ​ប៉ះពាល់​ដល់​នារី​របស់​គេ គេ​តែង​គិត​គូ​ជានិច្ច។ ៤) បុរស​ដែល​ឆ្លាត​វៃ៖ នេះ​មិន​មែន​​មាន​ន័យ​ថា​អ្នក​ត្រូវ​តែ​ស្រលាញ់​បុរស​ណា​ដែល​ឆ្លាត​នោះ​ទេ។ វា​មាន​ន័យ​ថា​អ្នក​គួរ​ស្វែង​រក​បុរស​ណា​ដែល​ប្រើប្រាស់​គំនិត​ធ្វើ​អ្វី​មួយ​ដោយ​​ភាព​ឆ្លាត​វៃ​ដែល​គេ​មាន​។ បុរស​ដែល​តែង​តែ​ផ្ដល់​ដំបូន្មាន​​ដល់​អ្នក​ ជាពិសេស​គឺ​នៅ​ពេល​អ្នក​មាន​បញ្ហា។ ៥) បុរស​ដែល​លើក​ទឹក​ចិត្ត​ឲ្យ​​អ្នក​ស្រលាញ់​ខ្លួន​ឯង៖ បុរស​ដែល​តែង​តែ​បង្ហាញ​​ពី​ភាព​អស្ចារ្យ​ដែល​អ្នក​មាន​។ ហើយ​ចាំ​ជួយ​​លើក​ទឹក​ចិត្ត​ឲ្យ​​អ្នក​ចេះ​រក្សា​និង​រៀន​ស្រលាញ់​ខ្លួនឯង។​ ៦)​ បុរស​ដែល​​យក​បញ្ហា​អ្នក​មក​ធ្វើ​ជា​របស់​ខ្លួន​ឯង​៖ ប្រសិន​បើ​មាន​អ្វី​ដែល​រំខាន​ដល់​អារម្មណ៍​អ្នក បុរស​ម្នាក់​នោះ​ក៏​នៅ​​មិន​ស្រណុក​ខ្លួន​ដែរ។​ ការ​ទទួល​យក​បញ្ហា​គេ​ ​មក​ជា​របស់​ខ្លួន​គឺ​មិន​មែន​ជា​រឿង​ងាយ​ទេ​​។ អ្វី​ដែល​ពិបាក​បំផុត​គឺ​ឃើញ​មិត្ត ស្រី ខ្លួន​​កំពុង​ប្រឈម​​នឹង​​បញ្ហា​ទៅ​វិញ​ទេ​៕ ប្រែ​សម្រួល៖ ព្រំ​ សុវណ្ណកណ្ណិកា ប្រភព៖ power of positivity.com
X
5s