Puma នឹងផ្គត់ផ្គង់ការប្រកួតបាល់ទាល់ទៅដល់ LaLiga ជំនួសឲ្យ Nike
នៅក្នុងកិច្ចព្រមព្រៀងមួយ Puma ដែលជាក្រុមហ៊ុនសម្ភារៈកីឡារបស់ប្រទេសអាល្លឺម៉ង់ នឹងធ្វើការផ្គត់ផ្គង់សម្រាប់ការប្រកួតបាល់ទាត់សម្រាប់បីរដូវកាលក្រោយចាប់ពី ២០១៩-២០២០ ដល់ ២០២១-២០២២ ដល់ ក្លឹប La Liga របស់ប្រទេសអេស្ប៉ាញ។
Puma បានដណ្តើមយកការផ្គត់ផ្គង់នេះពីក្រុមហ៊ុន Nike របស់សហរដ្ឋអាមេរិចដែលមានធ្លាប់ទទួលបានសិទ្ធិក្នុងការផ្គត់ផ្គង់អស់រយៈពេល ២៣ ឆ្នាំរួចមក។ ការរាយការណ៍ពី Spanish news site Palco23 បានឲ្យដឹងថា Puma រំពឹងថានឹងចំណាយទឹកប្រាក់អស់ប្រមាណ ៥លានអឺរ៉ូ (€5m) ក្នុងមួយរដូវកាល។ វាត្រូវបានគេយល់ថាការដែលលោក ហ្សាវីយ៉េ តេបាស (Javier Tebas) ដែលជាប្រធានក្លឹប La Liga គាំទ្រដល់ការផ្លាស់ប្តូរទៅរក Puma គឺដោយសារតែចង់ឲ្យមានភាពខុសប្លែកគ្នារបស់ La Ligaពី Premier League and Serie A។
គួរបញ្ជាក់ថាលីក (leagues) ទាំងបីបច្ចុប្បន្នកំពុងប្រើ Nike Merlin ដូចគ្នាគ្រាន់តែខុសព័ត៌ប៉ុណ្ណោះ។ កិច្ចព្រមព្រៀងចុងក្រោយរវាង Puma និង LaLiga គឺជាគំនិតមួយក្នុងការធ្វើយុទ្ធសាស្រ្តត្រលប់មកវិញរបស់យីហោក្នុងការឧបត្ថម្ភវិស័យបាល់ទាត់អឺរ៉ុបបន្ទាប់ពីការត្រួតត្រារបស់ Nike និង Adidas។ ហេតុផលនេះហើយដែលបណ្តាលឲ្យមានការចុះកិច្ចព្រមព្រៀងថ្មីរវាង Puma និង ជើងឯកលីកកំពូល (Premier League) Manchester City និងក្លឹបមួយចំនួនដទៃទៀត៕
ដោយ៖ យ៉ាយ៉ា
ប្រភព៖ SportBusiness Sponsorship