ដល់ពេលបញ្ចប់ហើយមែនទេ? 7-Eleven កំពុងប្រឈមនឹងការបិទទ្វារនៅប្រទេសជប៉ុនដោយសារកង្វះបុគ្គលិក
7-Eleven ហាងលក់ទំនិញដែលបើកលក់ ២៤ ម៉ោង កំពុងប្រឈមនឹងបញ្ហានៃការបើកដំណើរអាជីវកម្មដែលកំពុងបន្តពង្រីកខ្លួនក្នុងពេលបច្ចុប្បន្ន ដោយសារកង្វះបុគ្គលិកបំរើការងារដោយសារបុគ្គលិកបំរើការនៅក្នុងហាងនិយាយថា «ពួកគេត្រូវធ្វើការច្រើនម៉ោង ដោយគ្រាន់តែចង់ឲ្យហាងនៅបើកដំណើរការពេញ ២៤ ម៉ោង»។ ការដែលប្រកាន់យកការរស់នៅបែបទំនើបរបស់ជនជាតិជប៉ុននេះ បានធ្វើឲ្យមានភាពតឹងរ៉ឹងនៃទីផ្សារពលកម្ម ដែលនាំឲ្យម្ចាស់ហ្វ្រេនឆាយមានការឈឺក្បាលចំពោះអាជីវកម្មដែលបានដំណើរការអស់ជាង ៤០ឆ្នាំមកនេះ។
ម្ចាស់ហ្វ្រេនឆាយបានបន្តថា មនុស្សជាច្រើននាក់ត្រូវបានបង្ខំឱ្យធ្វើការចំពេលដែលមានព្យុះព្រិលដ៏ធំ ឬបន្ទាប់ពីការស្លាប់របស់គ្រួសាររបស់ពួកគេ។ ដែលនេះជាបញ្ហាមួយបញ្ចុះបញ្ចូលអ្នកដឹកនាំ 7-Eleven ដើម្បីបិទហាងឲ្យបានឆាប់។ ទោះបីជាមានការជជែកពិភាក្សាផ្តោតទៅលើភាពស្ថានភាពខ្លួន លើក្នុងវិស័យនេះក៏ដោយ ក៏នៅមានការលើកឡើងពីការអនាគតមិនច្បាស់លាស់របស់ដែលត្រូវប្រឈមនឹងគូប្រកួតប្រជែងជាច្រើនដែលជាអ្នកលក់តាមអនឡាញ។ សំណួរមួយដែលបានសួរថា “តើមានតម្រូវការប៉ុន្មានដែលត្រូវបំពេញសម្រាប់សេវា ២៤ ម៉ោងនៅពេលដែលអាជីវកម្មលក់តាមអនឡាញកំពុងពង្រីកយ៉ាងនេះ?” នេះបើតាមការលើកឡើងរបស់ Takayuki Kurabayashi នៅឯ Nomura Research Institute ជាដៃគូឯកទេសក្នុងការប្រឹក្សាយោបល់សម្រាប់ឧស្សាហកម្មលក់រាយ ។
គួរបញ្ជាក់ផងដែរថា ហ្វេ្រនឆាយហាង 7-Eleven បានដំណើរការការលក់ ២៤ ម៉ោងរបស់ពួកគេតាំងពីទស្សវត្តន៍ឆ្នាំ ១៩៧០ ដើម្បីជាការផ្តល់មធ្យោបាយងាយស្រួលដល់ប្រជាជនជប៉ុនដែលមានទម្លាប់ធ្វើការងារដល់យប់ជ្រៅ៕
ដោយ៖យ៉ាយ៉ា
ប្រភព៖ South China Morning Post