អ៊ីស្រាអែលកំពុងតែនៅមាត់ច្រាំងនៃភាពអន្តរាយ ដោយសារការលូកដៃរបស់ ត្រាំ?​



នៅ​ថ្ងៃ​ទី ០៩​ មេសា ខាងមុខ​នេះ អ៊ី​ស្រាអែល​នឹងមានការ​បោះ​ឆ្នោត​ជ្រើស​រើស​រដ្ឋាភិបា​លថ្មី​។ យុទ្ធ​នាការ​នៃ​ការ​ធ្វើប្រជាមតិទៅ​លើ​លោក​ប្រធា​នាធិ​ប​តី Benjamin Netanyahu ថា​គួរ​នៅអាច​បន្ត​ដឹក​នាំ​ប្រទេស​ទៀត​ឬយ៉ាង​ណា ស្រប​ពេល​ដែល​មាន​ការ​ចោទប្រ​កាន់​ទៅ​លើ​អំពើ​ពុក​រលួយបី​ករណីក្នុង​ការ​ស៊ី​សំណូក​ និង​រំលោភរាល់​សេចក្តី​ទុក​ចិត្ត។

ប្រធានាធិប​តី​ ដូណាលត្រាំ លើក​ពី​ហានិភ័យ​នៅលើ​បណ្តាញ​សង្គម ​ Twitter កាល​ពី​ថ្ងៃ​ព្រ​ហស្បត្តិ៍ថា នេះជាពេល​ដែល​សហ​រដ្ឋ​អា​មេរិក​ទទួល​ស្គាល់​ពេញ​លេញចំពោះ​​អធិប​តេយ្យរបស់ ​​អ៊ី​ស្រាអែលលើ​តំបន់ Golan Heights ដែលជា​យុទ្ធ​សាស្រ្ត​សំខាន់ និង​សុ​វត្ថិ​ភាព​បំ​ផុត​ដល់រដ្ឋអ៊ី​ស្រាអែល​និង​ជាស្ថេរភាពតំបន់​។ វា​ជា​សញ្ញា​ចុង​ក្រោយ​ និង​សំខាន់​បំផុត​ពី​វ៉ាស៊ីនតុន ដែល​លោក​ ត្រាំ ទទួល​ស្គាល់​ការ​កាន់​កាប់​ត្រួត​ត្រា​របស់​ អ៊ី​ស្រាអែលលើ តំបន់ Golan Heights។ មាន​ការ​គិត​ទុក​មុន​ថា ការ​ដែល​សម្រេច​ទទួល​ស្គាល់​ការកាន់​កាប់លើ​តំបន់ Golan Heights ​នេះវានឹង​ឈាន​​ទៅ​រកការ​​លំបាក​វេទនា​ដូច​ដែល​ការ​ផ្លាស់​ប្តូរ​គោល​នយោបាយ​រដ្ឋបាលរបស់​ត្រាំ ពាក់​ព័ន្ធ​នឹង​ទីក្រុង​ Jerusalem។​ ​ដោយ​សារ​មូល​ហេតុ​ពីរសំខាន់​ទើប​ធ្វើ​ឲ្យ​មាន​ការលើក​ឡើង​ថាអ៊ី​ស្រាអែលអាច​ជួប​នឹង​ទុក្ខ​វេទនានោះ​គឺ៖

ក) ទី១ វា​ផ្ទុយ​ពីគោល​នយោបាយ​ទសវត្សរ៍ស្រប​របស់​សហរដ្ឋ​អា​មេរិច ដែល​ទាម​ទារ​ឲ្យទទួល​ស្គាល់​ទឹក​ដឺដើម្បី​បាន​មក​នូវការចរចាដោយ​ផ្ទាល់​ជាជាង​ការ​ប្រកាស​ជា​ឯក​តោ​ភាគី។

ខ) ទី២ ​​វា​ផ្ទុយ​នឹ​ង​ច្បាប់​អន្តរ​ជាតិ​ដែលមិន​ទទួ​លស្គាល់​អធិប​តេយ្យ​ភាព​អ៊ី​ស្រា​អែល​លើ​ការ​កាន់​កាប់​ទឹក​ដីតាំង​ពី​សង្គ្រាមឆ្នាំ ១៩៦៧។​

ដោយ​ឡែក West Bank ​ជាតំបន់​ដែល​មាន​​ដង់​ស៊ីតេ​​ប្រជាជន​ច្រើន និង​មាន​បញ្ហា​ធំ​ពិបាក​ដោះស្រាយ​បំផុត​នាពេល​អនាគត​រវាង​អ៊ី​ស្រាអែល និង​ប៉ាឡេស្ទ៊ីន​ដែល​មាន​ជម្លោះ​រវាងគ្នា​នឹង​គ្នា​តាំង​ពី​ឆ្នាំ ១៩៦៧ មក។ វា​នៅតែមានការ​ជំរុញ​ឲ្យ​កាន់​កាប់​បន្ត​នៃទឹក​ដី West Bank នេះ​បន្តទៀត​ ក៏​ជា​ជំហាន​មួយ​គ្រោះថ្នាក់​សម្រាប់អ៊ីស្រាអែល​ទៅ​នឹង​ការ​គំរាម​កំហែង​របស់ជនជាតិ​ជ្វីហ្វនិង​ប្រជាជន​របស់​ខ្លួន​។​ ការ​ដែល​ចង់​រួម​បញ្ចូល​ទឹក​ដីនេះវា​ជាការ​រារាំង​ដល់​ឯក​រាជ្យ​នៃ​ប្រជាជាតិ​ប៉ាឡេស្ទ៊ីន​ ហើយ​វា​ក៏​ជា​ហានិ​ភ័យមួយ​អាច​នឹង​រលាក​ទៅ​ដល់​ទឹក​ដីដែល​នៅ​កណ្តាលផង​ដែរ។​​

កាលពីថ្ងៃចន្ទកន្លងទៅ លោកត្រាំ បានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះអ៊ីស្រាអែល ស្របពេល​ដែលមាន​គ្រាប់រុកកែតបាញ់ចេញពីតំបន់ហ្គាហ្សាបានវាយប្រហារទៅលើផ្ទះមួយនៅភាគខាងជើងនៃទីក្រុងអេលវ៉ាវីដែលបានធ្វើឱ្យមនុស្សប្រាំពីរនាក់ក្នុងនោះមានកូនពីរនាក់ស្លាប់។ សហរដ្ឋអាមេរិកទទួលស្គាល់សិទ្ធិពេញលេញរបស់អ៊ីស្រាអែលក្នុងការការពារខ្លួន។ លោកដូណាលត្រាំ ក៏​បានលើក​ឡើង​ថា ការវាយប្រហារដ៏គួរឱ្យស្អប់នៅព្រឹកថ្ងៃចន្ទ​នេះ​បង្ហាញពីបញ្ហាសន្តិសុខដែលអ៊ីស្រាអែលប្រឈមមុខរាល់ថ្ងៃ។ លោក​ក៏​បាន​បន្ថែម​ថា៖ ថ្ងៃ​នេះ​ខ្ញុំ​បាន​ធ្វើ​សកម្ម​ភាពជា​ប្រវត្តិសាស្ត្រ​មួ​យក្នុងលើក​កម្ពស់​សមត្ថ​ភាព​ និង​សិទ្ធិ​ការពារ​ខ្លួនរបស់​​អ៊ី​ស្រាអែល​ដែលពួ​កគេ​មាន​សិទ្ធិ​នឹង​មាន​វា​៕

ដោយ៖ យ៉ាយ៉ា

 

X
5s