ទស្សនវិជ្ជាទាំង៥ ដែលដឹកនាំជីវិតអ្នកឲ្យជួបតែភាពជោគជ័យ
មនុស្សគ្រប់គ្នាតែងតែចង់ទទួលបានភាពជោគជ័យនៅក្នុងជីវិត និងរឹតតែមិនចង់ឲ្យខ្លួនមានកំហុសនាំតែខាតពេលវេលា។ ទោះបីមនុស្សមួយចំនួនកំពុងតែមានភាពជោគជ័យរួចរាល់ហើយពិតមែន ប៉ុន្តែ ពួកគេក៏ពុំទាន់ស្កប់ស្កល់នូវអ្វីដែលខ្លួនកំពុងមាននេះដែរ។ ទស្សនៈទាំងនេះគឺជាគំនិតផ្ទាល់ខ្លួនទាំង៥ដែលអ្នកគួរសិក្សាដើម្បីធ្វើឲ្យជីវិតអ្នកកាន់តែជោគជ័យជាងរាល់ដង៖
១) ខិតខំធ្វើអ្វីមួយដោយមិនគិតពីភាពបរាជ័យ៖ តើអ្វីទៅដែលអាចបង្អាក់មនុស្សម្នាក់ៗក្នុងការធ្វើអ្វីមួយឲ្យជោគជ័យនោះ? ប្រាកដណាស់ ចម្លើយនោះ គឺ«សេចក្ដីភ័យខ្លាច។» សេចក្ដីភ័យខ្លាចនេះនឹងដឹកនាំអ្នកទៅរកភាពបរាជ័យដោយមិនសង្ស័យ។ ដូច្នេះអ្វីដែលអាចបញ្ចៀសអ្នកចេញពីភាពបរាជ័យបាននោះគឺការប្រាប់ដល់ខ្លួនឯងថាជីវិតគឺគ្មានទេភាពបរាជ័យ។ អ្វីៗគឺគ្រាន់តែជាលទ្ធផលសម្រាប់អ្នកប៉ុណ្ណោះ ទោះល្អឬអាក្រក់ អ្នកត្រូវតែរៀនទទួលយក។
២) ធ្វើអ្វីដោយមានទំនួលខុសត្រូវ៖ នៅពេលអ្នកកំពុងតែមានទំនួលខុសត្រូវក្នុងការធ្វើអ្វីមួយហើយបញ្ហាក៏កើតមានឡើង អ្នកនឹងមានអំណាចគ្រប់គ្រាន់ក្នុងការគ្រប់គ្រងលើបញ្ហាទាំងនោះបាន។ ហើយអ្នកគួរសាកគិតទៅវិញទៀតថា ប្រសិនបើអ្នកធ្វើអ្វីដោយពុំមានទំនួលខុសត្រូវវិញនោះ ហើយអ្នកជួបប្រទះនឹងបញ្ហា តើអ្នកណាអាចមានអំណាចក្នុងការកែប្រែបញ្ហានោះបានដោយខ្លួនឬអត់?
៣) ត្រូវប្រណាំងប្រជែងជាមួយខ្លួនឯង៖ វាពិតជាសំខាន់ណាស់ដែលអ្នកក្លាយខ្លួនទៅជាមនុស្សម្នាក់ដែលចេះប្រកួតប្រជែងជាមួយខ្លួនឯង ព្រោះ ថាអ្នកអាចធ្វើអ្វីមួយបានដោយជោគជ័យដែលនឹកស្មានមិនដល់ទៀតផង។
៤) ប្រកាន់សេចក្ដីសុចរិតទៀងត្រង់៖ ការងារអ្វីក៏រមែងជោគជ័យប្រសិនបើអ្នកមានការជឿជាក់គ្នាទៅវិញទៅមកនោះ។ ត្រូវចាំថាមនុស្សគេនឹងផ្ដល់តម្លៃនិងមានភាពជឿជាក់ខ្លាំងបំផុតនៅពេលដែលអ្នកជាមនុស្សប្រកាន់ភាពសុចរិតភាពហើយស្មោះត្រង់នោះ។
៥) ប្ដេជ្ញាធ្វើអ្វីក៏ដោយឲ្យតែនាំអ្នកទៅរកភាពជោគជ័យ៖ ប្រសិនបើអ្នកចង់ឲ្យជោគជ័យក្នុងជីវិត វាពិតជាសំខាន់ណាស់ដែលអ្នកត្រូវតែធ្វើឲ្យក្ដីស្រមៃដែលអ្នកមាននោះក្លាយទៅជាការពិតឲ្យបាន។ កូនសោដែលអាចនាំអ្នកទៅរកភាពជោគជ័យនៃជីវិត គឺចាប់ផ្ដើមឡើងពីអ្វីដែលអ្នកចាប់អារម្មណ៍ បន្តទៅការប្ដេជ្ញារបស់អ្នក បន្ទាប់មកទៀតគឺការចាប់ផ្ដើមសកម្មភាពរបស់អ្នកនោះ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា