វិធី​ជោគជ័យ​ទាំង​នេះ​ នឹង​ជួយ​បន្ទន់​ចិត្ត​ឪពុក​ម្ដាយ​​​ឲ្យ​​​ចូលចិត្ត​សង្សារ​របស់​អ្នក​



ដោយ​សារ​តែ​គេ​ជា​មនុស្ស​ថ្មី​សម្រាប់​​ឪពុកម្ដាយ​អ្នក​   ​   ​ទើប​ពេល​ខ្លះ​ពួក​គាត់​​ហាក់​ដូច​ជា​មាន​ការ​សង្ស័យ​​ច្រើន​  និង​​​  ឃាត់​ឃាំង​ហួស​ហេតុ​ចំពោះ​ស្នេហា​​នេះ​។     ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ   ​ក៏​អ្នក​ត្រូវ​តែ​ព្យាយាម​ធ្វើ​យ៉ាង​ណា​ណែនាំ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ដល់​គាត់​ផង​ដែរ​    ព្រោះ​ចំណង​ស្នេហា​​​នឹង​កាន់​តែ​រឹង​មាំ​ប្រសិន​បើ​ពួក​គាត់​បាន​​ស្គាល់​ដៃ​គូ​របស់​អ្នក​​ឲ្យ​បាន​ច្បាស់​ជាង​នេះ​នោះ​។​  ចំណុច​ខាង​ក្រោម​នេះ​​     ជា​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ដើម្បី​​បន្ទន់​ចិត្ត​ឪពុក​ម្ដាយ​ឲ្យ​​​ចូលចិត្ត​សង្សារ​របស់​អ្នក​៖

១) និយាយ​ជាមួយ​សង្សារ​របស់​អ្នក​ជាមុន​សិន៖  ​អ្នក​​ត្រូវ​ប្រាប់​គ្នា​ឲ្យ​បាន​ដឹង​ជាមុន​ថា   ​អ្នក​នឹង​មាន​គម្រោង​ប្រាប់​​ក្រុម​គ្រួសារ​អ្នក​ឲ្យ​បាន​ដឹង​ពី​ស្នេហា​​មួយ​នេះ​។     បន្ទាប់​មក​​ទៀត​     ពេល​ដែល​ពួក​គេ​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​នោះ វា​​នឹង​ក្លាយ​ជា​​ពេលវេលា​ល្អ​​មួយ​ ដែល​អ្នក​ត្រូវ​នាំ​គេ​មក​ជួប​ឪពុក​ម្ដាយ​របស់​អ្នក​តែ​ម្ដង។ 

២) ​គួរ​និយាយ​គ្នា​ជាមួយ​ឪពុកម្ដាយ​អ្នក​ជាមុន​ផង​ដែរ​៖    អ្នក​គួរ​​បង្ហាញ​ទៅ​ដល់​ពួក​គាត់​ឲ្យ​ជឿ​ថា  ស្នេហា​នេះ​គឺ​ជា​ស្នេហា​ដែល​ស្មោះ​ស្ម័គ្រ។     ហើយ​​អ្នក​ទាំង​២​គឺ​ពិត​ជា​ស្រលាញ់​គ្នា​និង​ត្រូវ​ការ​គ្នា​ខ្លាំង​ណាស់។​     ប្រសិន​បើ​អ្នក​​បង្ហាញ​ពួក​គាត់​ពី​ស្នេហា​របស់​អ្នក​​យ៉ាង​ជាក់​លាក់​នោះ  ពួក​គាត់​​នឹង​កាន់​តែ​មាន​អារម្មណ៍​ចង់​ស្គាល់​សង្សារ​នោះ​កាន់​តែ​ខ្លាំង។ 

៣)  ព្យាយាម​ប្រាប់​សង្សារ​អ្នក​ពី​អ្វី​ដែល​ឪពុកម្ដាយ​អ្នក​ត្រូវ​ការ៖  ជា​ការ​ពិត​ណាស់​អ្នក​ប្រហែល​ជា​ដឹង​ហើយ​ថា ឪពុកម្ដាយ​អ្នក​ចូលចិត្ត​មនុស្ស​ប្រភេទ​ណា​នោះ។  អាច​ថា​ពួក​គាត់​ចូលចិត្ត​មនុស្ស​ដែល​មាន​ចំណេះ​ដឹង​ខ្ពស់​។ដូច​នេះ​អ្នក​គួរ​ប្រាប់​ដល់​សង្សារ​របស់​អ្នក​ឲ្យ​និយាយ​អ្វី​ដែល​បង្ហាញ​ថា​ខ្លួន​គេ​ជា​មនុស្ស​ចេះ​ដឹង​ ដើម្បី​ឲ្យ​សាក​សម​នឹង​អ្វី​ដែល​ពួក​គាត់​ត្រូវ​ការ។ 

៤) ​ជូន​កាដូ​ដល់​ពួក​គាត់៖  ការ​ជូន​ជា​កាដូ​​​នេះ​ក៏​​អាច​ធ្វើ​ឲ្យ​ ពួក​គាត់​មាន​អារម្មណ៍​ល្អ​មក​លើ​សង្សារ​អ្នក​ផង​ដែរ។ មិន​ថា​កាដូ​នោះ​មាន​តម្លៃ​ថ្លៃ ឬ អស្ចារ្យ​យ៉ាង​ណា​ទេ តែ​វា​បាន​បង្ហាញ​ពី​ការ​ខ្វល់ខ្វាយ​ ក៏​ដូច​ជា​ការ​គោរព​ដល់ ឪពុកម្ដាយ​អ្នក​។

៥) ​មិន​ត្រូវ​មាន​ការ​ភិតភ័យ៖  ​តើ​ឪពុកម្ដាយ​គេ​អាច​នឹង​ជឿជាក់​លើ​អ្នក​បាន​ឬ​ទេ​នៅ​ពេល​ដែល​ដឹង​ថា​អ្នក​ជា​មនុស្ស​ដែល​តែង​តែ​ភ័យ​ខ្លាច​ខុស​រឿង​ដូច្នេះ? ហេតុ​នេះ​ហើយ​មិន​ត្រូវ​បង្ហាញ​អារម្មណ៍​ភិតភ័យ​នៅ​ចំពោះ​មុខ​ពួក​គាត់​ទេ អ្នក​គួរ​បន្ធូរ​អារម្មណ៍​ហើយ​គិត​ពី​រឿង​សប្បាយ​ៗ​វិញ​ទើប​ល្អ៕

 

ដោយ៖ ព្រំ សុវណ្ណកណ្ណិកា

 

X
5s