CDC អនុម័តគម្រោងរោងចក្រ៣បន្ថែមទៀតនឹងអាចផ្ដល់ការងារដល់ពលរដ្ឋជាង៦ពាន់កន្លែង
គម្រោងរោងចក្រកាត់ដេរសម្លៀកបំពាក់និងរោងចក្រផលិតកាបូបចំនួន៣ ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរបន្ទាប់ពីទទួលបានសំណើរសុំវិនិយោគពីក្រុមហ៊ុន គម្រោងរោងចក្រទាំង៣នេះនឹងចំណាយទុនវិនិយោគប្រមាណ២៣,១លានដុល្លារអាមេរិក និងអាចផ្ដល់ការងារដល់ប្រជាជនបានចំនួន ៦,៥០៧កន្លែង។
ទីមួយក្រុមហ៊ុន “GUO TAI SHENG XING (CAMBODIA) GARMENT CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ១១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៣២៤កន្លែង។
ទីពីរក្រុមហ៊ុន “CINLON INTERNATIONAL (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅ ភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុន វិនិយោគប្រមាណ ៧,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣.២០៨កន្លែង។
ទីបីក្រុមហ៊ុន “T & L (CAMBODIA) HANDBAGS INDUSTRIAL CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅ ភូមិតាមភេម សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៩៧៥កន្លែង៕