ហានិភ័យធំៗទាំង ៦ នៅពេលវិនិយោគលើសញ្ញាប័ណ្ណ ដែលអ្នកគួរយល់ដឹង​




រាល់​ការ​វិនិយោគ​ទាំង​អស់​ តើ​ការ​វិនិយោគ​ណា​ដែល​គ្មាន​ហានិភ័យ​នោះ? ចម្លើយ​គឺ​គ្មាន​ទេ គ្រាន់​តែ ថា​ការ​វិនិយោគ​​ប្រភេទខ្លះ​មាន​ហានិភ័យ​តិច ប្រភេទខ្លះទៀតមាន​ហានិភ័យ​ខ្ពស់​តែ​ប៉ុណ្ណោះ។ ដោយ​ឡែក​ការ​វិនិយោគ​លើ​សញ្ញាប័ណ្ណជា​ការ​វិនិ​យោគ​មួយ​ដែលគេ​ទទួល​ស្គាល់​ថាមានហានិភ័យ​តិច​ជា​ង មូល​បត្រកម្ម​សិទ្ធិ​។​ ដូច្នេះ​ចង់​ដឹង​ថា​ហានិភ័យ​អ្វី​ខ្លះ​ដែល​អាច​កើត​មាន​ខណៈ​ដែល​អ្នក​ចង់​វិនិ​យោគ​លើសញ្ញាប័ណ្ណនេះ?

១) ហានិភ័យ​អត្រា​ការ​ប្រាក់
អត្រា​ការ​ប្រាក់​តែង​ប្រែ​ប្រួលជា​និច្ច បើ​ស្ថិត​ក្នុង​ស្ថាន​ភាព​សេដ្ឋ​កិច្ច​មិនអំណោយ​ផល​ អត្រា​ការ​ប្រាក់​អាច​ប្រែ​ប្រួល​ប្រចាំ​ថ្ងៃក៏មាន​។ ពេល​អត្រា​ការ​ប្រាក់​កើន​ឡើង តម្លៃ​ទីផ្សារ​នៃ​សញ្ញាប័ណ្ណនៅ​ពេល​​បោះ​ផ្សាយទាប​ជាង​អត្រា​ការ​ប្រាក់​ មានន័យ​ថា​វានឹង​ធ្លាក់​ចុះ។ នៅ​ពេល​ដែល​តម្លៃ​ធ្លាក់​ចុះ​ នាំឲ្យ​ផល​ទទួល​បាន (Yield) ​កើន​ឡើង ដែល​វាធ្វើ​ឲ្យ​មាន​ភាពប្រកួត​ប្រជែង​អត្រា​ការ​ប្រាក់​ទៅ​នឹង​ការ​ផ្តល់​ជូន​សម្រាប់​ការ​បោះ​ផ្សាយ​សញ្ញា​ប័ណ្ណ​ថ្មី។ បើ​អ្នក​ត្រូវ​ការ​លក់​សញ្ញាប័ណ្ណ​នោះ​មុន​កាល​កំណត់ ​​ (maturity date)​ អ្នក​អាច​នឹង​ខាត​ប្រសិន​បើ​ការ​ប្រាក់​ខ្ពស់​ (ខណៈដែលអ្នក​លក់)។

២) ហានិភ័យ​នៃ​ការ​វិនិយោគ​ឡើង​វិញ
ពែលអ្នក​កាន់​សញ្ញាប័ណ្ណ​មួយ​រហូត​ដល់​កាល​កំណត់ ឬ​លក់​វា​មុន​ដល់​កាល​កំណត់ ហានិភ័យ​ដែល​អ្នក​នឹងជួប​គឺ​ការ​វិនិយោគ​ដែល​មាន​អត្រា​ផល​ត្រលប់​ទាប។ ពេល​ដែល​អត្រា​ការ​ប្រាក់​ធ្លាក់ វាជា​រឿង​ល្អមួយ​ដែល​អ្នក​គួរ​ពិចារណាលើ​ការទិញ​សញ្ញា​ប័ណ្ណ​ណា​មួ​យ​ដែល​មាន​អាយុ​កាល​ខ្លី​។ ហានិភ័យ​នៃ​ការ​វិនិយោគ​ឡើង​វិញ​ក៏​មាន​នៅ​ក្នុង​ការ​ទូទាត់គូ​ប៉ុន​ (coupon) ដែល​អ្នក​ទទួល​ក្នុង​អាយុកាល​របស់​សញ្ញា​ប័ណ្ណ​ ហើយ​ជាក់​ស្តែង​អ្នក​ប្រហែល​ជាមិនអាច​ធ្វើ​ការ​វិនិយោគ​ឡើងវិញជាមួយអត្រា​ត្រលប់​ដដែលបាន​ទេ។​​

៣) ហានិភ័យ​អតិផរណា
ករណី​ដែលអតិផរណា​ខ្ពស់​ជាង​ការ​រំពឹង​ទុក​ អត្រា​ត្រលប់​ពិតទាប​ជាង​ការ​ដែលអ្នក​រំពឹង​ទទួល​បាន​​ (ដែល​អត្រា​ការ​ប្រាក់​របស់​សញ្ញាប័ណ្ណ​បាន​ដក​ចេញ​នូវអតិ​ផរណា)។ ឧទាហរណ៍ អត្រា​ការប្រាក់​នៃ​សញ្ញា​ប័ណ្ណ​គឺ​ ៣% និង​ហានិភ័យ​មាន​ ២% និង​អត្រា​ត្រលប់​ពិតមាន​ ១%។ សញ្ញាប័ណ្ណ​ភាពច្រើន​តម្លៃនៃ​ផល​ទទួល​បាន​គឺខ្ពស់​ជាង​ហានិភ័យ​ ​នេះ​ក្នុង​លទ្ធ​ផល​នៃ​អត្រា​ត្រលប់​ពិត​វិជ្ជមាន​។ ផ្ទុយ​ទៅ​វិញ​ក្នុ​ង​ឧទាហរណ៍​នេះ​ដែរ បើ​ហានិភ័យ​ប្តូរ​ទៅ​ជា​ ៤% ជំនួស​ឲ្យ​ ២% វិញ​ អ្នក​នឹង​មាន​អត្រា​ត្រលប់​ពិតអវិជ្ជ​មាននៃ -២%។

៤) ហានិភ័យ​នៃ​ការ​បង្វិល​សង ឬទូទាត់​សង
ហានិភ័យ​នៃ​ទូទាត់សងនេះ ​ជា​ហានិភ័យ​ដែលអ្នក​បោះ​ផ្សាយ​នៃ​សញ្ញា​ប័ណ្ណ​មិន​អាច​ចំណាយ​លើ​ការ​បង់​ការ​ប្រាក់​ ឬការ​ចំណាយប្រាក់​ដើម​ ​ហើយ​អ្នក​​អាច​នឹង​​ខាតចំនួន​ខ្លះ​ឬ​ទាំង​ស្រុង​តែ​ម្តង​លើ​ការ​វិនិយោគ​នោះ។ បើ​វា​ជា​សញ្ញា​ប័ណ្ណ​របស់​រដ្ឋ​វា​មិន​ចោទ​ជា​បញ្ហា​ប៉ុន្មាន​ទេ ជាទូទៅ​វា​មានការ​ព្រួយ​បារម្ភ​ច្រើន​ចំពោះ​អ្នក​កាន់សញ្ញា​ប័ណ្ណ​របស់​សាជីវកម្ម​។

៥) ដាក់​ចំណាត់​ថ្នាក់​ទាប
វា​ជា​ហនិភ័យ​មួយ​របស់​ក្រុម​ហ៊ុន​ដែល​អ្នក​បាន​វិនិយោគ​លើ​សញ្ញាប័ណ្ណ​ តែក្រុម​ហ៊ុន​នោះ​ទទួល​បាន​ការ​ដាក់​ចំណាត់​ថ្នាក់​ទាប​។ នៅពេល​ដែល​សញ្ញា​ប័ណ្ណ​ជាក់​លាក់​មួយ ឬអ្នកបោះ​ផ្សាយ​ត្រូវ​បានគេ​ដាក់​ចំណាត់​ថ្នាក់​ទាប​ វា​ជា​ហេតុ​អូស​ទាញ​ឲ្យ​តម្លៃ​សញ្ញាប័ណ្ណ​ធ្លាក់​ចុះ​ អ្នក​វិនិយោគ​ថ្មី​ក្នុង​សញ្ញា​ប័ណ្ណ​នេះ​អាច​នឹង​ទាម​ទារ​ផល​ទទួល​បាន​ខ្ពស់​​ ដើម្បីទូទាត់​ជា​មួយ​ហានិភ័យ​ដែលបាន​កើន​ឡើង។​

៦) ហានិភ័យ​សន្ទ​នីយ​ភាព
ជា​មួយ​នឹង​ករណីលើក​លែង​នៃ​រតនា​គារ​ ​និងភ្នាក់​ងារ​សញ្ញាប័ណ្ណ​ សញ្ញាប័ណ្ណរបស់​សហ​រដ្ឋ​អាមេរិក​មាន​សន្ទ​នីយ​ភាព​ជាង​មូល​បត្រ​។ ​គិត​ឲ្យ​សាមញ្ញ​ សន្ទនីយ​ភាព​នៃ​ទីផ្សារ​មាន​ន័យ​ថា​មាន​អ្នក​ទិញ​ និង​អ្នក​លក់​ច្រើន​ មាន​ភាព​សកម្ម​ក្នុងការ​ចូល​រួម​​ជួញ​ដូរ​ ឯការ​បាត់បង់​ឬ​ការ​ខ្វះ​ខាត​លើ​សន្ទនីយ​ភាព​គឺ​ផ្ទុយ​ពី​អត្ថន័យ​ខាង​លើ៕

ដោយ៖ យ៉ាយ៉ា

X
5s