រឿងរ៉ាវ ១០ យ៉ាងដែលអ្នកអាចនឹងមិនដឹងពីប្រទេសព្រុយណេ
ព្រុយណេ ជាប្រទេសដែលស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍លើឆ្នេរភាគពាយព្យនៃកោះបរនេអូរ ជាប់ជាមួយរដ្ឋសាបា និងសារ៉ាវ៉ាក់នៃសហព័ន្ធម៉ាលេស្យា។ មានផ្ទៃដីសរុប 5,765 គម2 ដែលក្នុងនោះ ៨.៦% ជាដែនទឹក ប្រជាជនសរុបមានប្រមាណ ៤១៧,២០០នាក់ គិតត្រឹមឆ្នាំ ២០១៥ និងដង់ស៊ីតេប្រជាជនចំនួន ៧២.១១នាក់/គម2។ ភាសាប្រើប្រាស់គឺភាសា ម៉ាឡេ ភាសាផ្លូវការគឺអង់គ្លេស កាន់សាសនា ម៉ូស្លីម។
មានរឿងរ៉ាវមួយចំនួនដែលអ្នកអាចនឹងមិនបានដឹងពីប្រទេសព្រុយណេនេះ៖
១) ការពិតព្រុយណេទទួលឯករាជ្យនៅថ្ងៃទី ១ មករា ១៩៨៤ តែគេតែងប្រារព្ធបុណ្យឯករាជ្យនៅថ្ងៃទី ២៣ កុម្ភៈ រៀងរាល់ឆ្នាំទៅវិញ។
២) យោងតាមរបាយការណ៍របស់ IMF ព្រុយណេជាប្រទេសអ្នកមានលំដាប់ទី ៥ ក្នុងពិភពលោក ហើយសេដ្ឋកិច្ចរបស់ពួកគេពឹងផ្អែកលើការបំរុងធំបំផុតនៃប្រេងកាត ឧស្ម័ន និងធ្យូងថ្ម។
៣) ស្តេចស៊ុលតង់នៃប្រទេសព្រុយណេ (Sultan of Brunei) គឺជាស្តេចដែលមានលំដាប់ទី២ លើពិភពលោកបន្ទាប់ពីស្តេចថៃ។ ព្រះអង្គមានឡានទំនើបជាង ៥,០០០ គ្រឿង។
៤) ព្រុយណេកាន់កាប់ ២ ផ្នែកតូចនៃដែនដីកោះបរនេអូរ។
៥) ប្រជាជនព្រុយណេមានប្រមាណ ៤០០ ពាន់នាក់តិចជាងទីក្រុង Leicester។
៦) ព្រុយណេចូលរួមកីឡាអូឡាំពិចជាលើកដំបូងនៅឆ្នាំ ១៩៨៨ នៅពេលដែលគណៈប្រតិភូរបស់ពួកគេមានមន្ត្រីតែម្នាក់និងគ្មានអត្តពលិក។
៧) ព្រុយណេមិនដែលឈ្នះមេដាយអូឡាំពិច ឬពានរង្វាន់ណូបែលទេ តែក្រុមបាល់ទាត់របស់គេបានឈ្នះ Malaysia Cup នៅក្នុងឆ្នាំ ១៩៩៩។
៨) ប្រពៃណីវប្បធម៌ព្រុយណេមិនធ្វើការចាប់ដៃដើម្បីជាការស្វាគមន៍រវាងមនុស្សភេទផ្ទុយគ្នាឡើយ។
៩) ការឲ្យសញ្ញាមេដៃ ជាការបង្ហាញពីការគួរសម។
១០) Belalong Tree Frog ជាប្រភេទកញ្ចាញ់ចេកកម្រដែលគេរកឃើញថាមាននៅតែប្រទេសព្រុយណេប៉ុណ្ណោះ។
ដោយ៖ យ៉ាយ៉ា