សួរខ្លួនឯងនូវសំណួរទាំងនេះសិន មុនហ៊ានទទួលយកស្នេហាថ្មីចូលក្នុងជីវិត
ការឈានចូលទៅកាន់ស្នេហាថ្មីគឺជារឿងធំធេងណាស់ដែលអ្នកគួរតែគិតឲ្យវែងឆ្ងាយបំផុត។ ប្រសិនបើអ្នកមិនចង់ឲ្យស្នេហាថ្មីនោះ ឆាប់បាត់បង់ដូចស្នេហាចាស់ម្ដងទៀតទេ អ្នកត្រូវប្រយ័ត្នឲ្យកាន់តែខ្លាំងជាងរាល់ដងទើបបាន។ សំណួរខាងក្រោមនេះគឺជាសំណួរទាំង៧ដែលអ្នកត្រូវតែសួរខ្លួនឯង មុននឹងឈានចូលទៅកាន់ស្នេហាថ្មី៖
១) តើអ្នកត្រៀមខ្លួនរួចរាល់ឬនៅ៖ ចំណងស្នេហាដែលចងហើយ គឺពិបាកនឹងស្រាយចេញណាស់។ ដូចនេះគឺវាទាមទារឲ្យអ្នកមានពេលវេលា និងថាមពលគ្រប់គ្រាន់ក្នុងការទាក់ទងគ្នាជាថ្មីម្ដងទៀត។ ហេតុដូចនេះ អ្នកត្រូវប្រាកដថាជីវិតអ្នកហ៊ានលះបង់អ្វីអស់ទាំងនេះដើម្បីស្នេហាថ្មីហើយឬនៅ? បើនៅទេ ឬក៏ស្ទាក់ស្ទើរទេ អ្នកគួរតែកុំទាន់ប្រឡូកស្នេហាថ្មីអី។
២) តើអ្នកឈប់គិតពីសង្សារចាស់ឬនៅ៖ នេះគឺជាសំណួរដែលអ្នកត្រូវតែសួរខ្លួនឯង។ ហើយក៏មិនត្រូវមើលរំលងសំណួរនេះដែរ។ ប្រសិនបើអ្នកសម្រេចចិត្តមានស្នេហាថ្មី ទាំងដែលខ្លួនឯងត្រូវការអ្នកចាស់ត្រលប់មកវិញនោះ ស្នេហាថ្មីគឺមិនទាន់សក្ដិសមសម្រាប់អ្នកនៅឡើយទេ។
៣) តើស្នេហាចាស់ធ្លាប់មានបញ្ហាអ្វីខ្លះ៖ អ្នកត្រូវស្វែងរកពីបញ្ហាអ្វីខ្លះដែលអ្នកធ្លាប់ជួបប្រទះ កាលពីអតីតកាល។ បន្ទាប់មកស្វែងរក ដំណោះស្រាយ រួចប្រាប់ខ្លួនឯងទៀតថា មិនត្រូវដើរលើផ្លូវនោះម្ដងទៀតទេ។
៤) តើអ្នកកំពុងស្វែងរកស្នេហាដូចម្ដេច៖ វាពិតជាសំខាន់ណាស់ដែលអ្នកត្រូវសួរខ្លួនឯងពីរឿងនេះ ហើយវាមិនត្រឹមតែផ្ដល់ប្រយោជន៍ដល់អ្នកប៉ុណ្ណោះទេ។ វា ថែមទាំងផ្ដល់ប្រយោជន៍ដល់ដៃគូថ្មីរបស់អ្នកទៀតផង ក្នុងការយល់ចិត្តគ្នាឲ្យកាន់តែច្បាស់ជាងនេះនោះ។
៥) តើអ្នកស្រលាញ់ខ្លួនឯងឬទេ៖ អ្នកមិនអាចស្រលាញ់នរណាម្នាក់ដោយភ្លេចស្រលាញ់ខ្លួនឯងបានទេ។ ដោយសារតែបញ្ហាអាចនឹងកើតមានឡើងនៅថ្ងៃណាមួយ ហើយអ្នកនឹងមិនអាចទទួលយកស្នេហាពីអ្នកដទៃបានឡើយ បើអ្នកមិនផ្ដល់ភាគរយខ្លះក្នុងការស្រលាញ់ខ្លួនឯងផងនោះ។
៦) តើមនុស្សដែលមានចរិតលក្ខណៈបែបណាដែលអ្នកត្រូវការ៖ តើអ្នកត្រូវការមនុស្សដែលក្លាហាន កំប្លែង រម្យទមរៀបសារ ចិត្តល្អ ឬក៏ មនុស្សដែលខិតខំធ្វើការងារ? នេះជាសំណួរដែលអ្នកត្រូវសួរខ្លួនឯងមុនផងដែរ។
៧) តើអ្នកពេញចិត្តនឹងណែនាំគេឲ្យអ្នកដទៃស្គាល់ទេ៖ ជាការពិតណាស់នៅពេលអ្នកមានស្នេហាថ្មី ថ្មោងនោះ អ្នកត្រូវតែណែនាំពួកគេឲ្យអ្នកដទៃបានស្គាល់។ ដូច្នេះតើអ្នកមានអារម្មណ៍សប្បាយចិត្តទេនៅពេលមានរូបគេជាសង្សារនោះ?
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា