បណ្តាប្រទេសមួយចំនួនក្នុងពិភពលោកកំពុងត្រៀមខ្លួនផ្លាស់ប្តូរថាមពលជាសកល
បណ្តាប្រទេសនៅជុំវិញពិភពលោក កំពុងបង្កើនចំណែកនៃថាមពលកកើតឡើងវិញនៅក្នុងថាមពលចម្រុះរបស់ពួកគេ។ ដំណឹងអាក្រក់នោះគឺ ពួកគេមិនទាន់ធ្វើវាភ្លាមៗដើម្បីបានទៅដល់កិច្ចព្រមព្រៀងប៉ារីសនោះទេ ដោយចាំឲ្យសីតុណ្ហភាពមធ្យមកើនទៅក្រោម កម្រិតទាបមួយដែលប្រសើរ ២°C ដែលសីតុណ្ហភាពនេះវានៅលើកម្រិតឧស្សាហកម្ម (preindustrial levels) ហើយវាក៏ជិតឈានដល់ ១.៥°C (បញ្ជាក់៖ នេះគឺជាសីតុណ្ហភាពដែលគេប្រើនៅក្នុងឧស្សាហកម្មផ្នែកថាមពល)។
ការកំណត់នូវការហាមឃាត់សកលនេះវាអាស្រ័យទៅលើការផ្លាស់ប្តូរយ៉ាងឆាប់រហ័សពីផូស៊ីលទៅរកស្ថេរភាពនៃធនធានថាមពល។ ប៉ុន្តែនៅមានប្រទេសមួយចំនួននៅតែបន្តប្រើថាមពលពីការដុតធ្យូងដើម្បីបំពេញតម្រូវថាមពលជាប្រចាំសម្រាប់ការរស់នៅ។
ការដែលសម្រេចបាននូវស្ថេរភាព និរន្តរភាពនិងមានតំលៃសមរម្យ ប្រព័ន្ធថាមពលសកលនឹងតម្រូវឲ្យមានការសហការគ្នា និងវិធីសាស្រ្តជាប្រព័ន្ធ ដើម្បីដោះស្រាយបញ្ហា និងឱកាសនៃ ការធ្វើអាជីវកម្មដូចជាបច្ចេកវិទ្យាថ្មីសម្រាប់ Fourth Industrial Revolution នេះបើយោងតាមបោះពុម្ពផ្សាយចុងក្រោយពី World Economic Forum’s Fostering Effective Energy Transition report។
របាយការណ៍បង្ហាញពីសន្ទស្ស៍ Energy Transition Index (ETI) ដែលជាការប្រៀបធៀបវិស័យថាមពលនៃ ១១៥ ប្រទេស និងវិភាគពីការត្រៀមរួចរាល់សម្រាប់ការផ្លាស់ប្តូរថាមពលរបស់ពួកគេ។ វាធ្វើឡើងដោយការកំណត់ benchmark នៃប្រព័ន្ធថាមពលរបស់ប្រទេសនីមួយៗផ្អែកទៅលើ “ថាមពលត្រីកោណ” រួមមានសន្តិសុខថាមពលនិងការចូលដំណើរការ ការអភិវឌ្ឍសេដ្ឋកិច្ច និងការរីកចម្រើន ស្ថេរភាពនៃបរិស្ថាន និងការធ្វើយ៉ាងណាដើម្បីឲ្យពួកគេបានសម្រេចជោគជ័យនាពេលអនាគត។
អ្នកដែលឈានមុខគេក្នុងការផ្លាស់ប្តូរនេះ
វាមានការផ្លាស់ប្តូរបន្តិចពីឆ្នាំមុននៅលើកំពូលតារាងជាមួយបណ្តាប្រទេសអឺរ៉ុបប៉ែកខាងជើង និងខាងលិចដែលនៅតែបន្តគ្រប់គ្រងគ្របដណ្តប់ ដោយស៊ុយអែតបាននៅលំដាប់លេខ ១ តាមបន្តដោយស្វីស និងនរវែស។ ខាងក្រោមនេះនឹងបង្ហាញអ្នកពីសន្ទស្សការផ្លាស់ប្តូរថាមពលឆ្នាំ ២០១៩៖
១) ប្រទេសស៊ុយអែត មាន ៧៤,៩% ជាប់ចំណាត់ថ្នាក់លេខ ១
២) ប្រទេសស្វីស មាន ៧៤,៣% ជាប់ចំណាត់ថ្នាក់លេខ ២
៣) ប្រទេសន័រវែស មាន ៧៣,៤% ជាប់ចំណាត់ថ្នាក់លេខ ៣
៤) ប្រទេសហ្វាំងឡង់ មាន ៧៣% ជាប់ចំណាត់ថ្នាក់លេខ ៤
៥) ប្រទេសដាណឺម៉ាក មាន ៧២,២% ជាប់ចំណាត់ថ្នាក់លេខ ៥
៦) ប្រទេសអូស្រ្តាលី មាន ៧០,៧% ជាប់ចំណាត់ថ្នាក់លេខ ៦
៧) ប្រទេសអង់គ្លេសមាន ៧០,២% ជាប់ចំណាត់ថ្នាក់លេខ ៧
៨) ប្រទេសបារាំង មាន ៦៨,៦% ជាប់ចំណាត់ថ្នាក់លេខ ៨
៩) ប្រទេសហូឡង់ មាន ៦៨,៥% ជាប់ចំណាត់ថ្នាក់លេខ ៩
១០) ប្រទសអ៊ីស្លង់ មាន ៦៨,៥% ជាប់ចំណាត់ថ្នាក់លេខ ១០
របាយការណ៍នេះបានឱ្យដឹងថា ថ្វីបើមានភាពសម្បូរបែបនៃប្រទេសដែលដំណើរការអនុវត្តបានដល់កំពូលថាមពលចម្រុះ ប្រព័ន្ធនិងធនធានរបស់ពួកគេក៏ដោយ ពួកគេនៅតែមានលក្ខណៈជាក់លាក់ក្នុងការបង្ហាញពីកម្រិតកំពូលនៃការរួមបញ្ចូលគ្នានូវបច្ចេកទេសមួយ និងប្រសិទ្ធិភាពនៃការពហុបង្កើត និងការអនុវត្ត។
ផ្ទុយទៅវិញប្រទេសដែលនៅខាងក្រោមគេនៃចំនាត់ថ្នាក់តែងជាអ្នកខ្វះប្រសិទ្ធិភាពលើលក្ខខណ្ឌច្បាប់ និងរងភាពលំបាកនៃស្ថេរភាពផ្នែកនយោបាយ។ ក្រៅពីនេះភាពប្រទាំងគ្នានៃភូមិសាស្រ្តនយោបាយ ឬផ្អែកលើផូស៊ីលឥន្ធនៈចាស់ៗហេដ្ឋារចនាសម្ព័ន្ធបង្កើតថាមពលដែលដាក់កំហិតលើឱកាសដើម្បីអភិវឌ្ឍលក្ខខណ្ឌសម្រាប់ការផ្លាស់ប្តូរថាមពល។ អ្នកនាំចេញផូស៊ីលឥន្ធនៈដូចជា នីហ្សេរីយ៉ា មូហ្សាំប៊ិក និង វ៉េណេហ្សូអេឡា ប្រឈមមុខខ្លាំងនឹងការរបាំងនៃការផ្លាស់ប្តូរថាមពលដូចប្រទេសដែលមានការប្រើប្រាស់ធ្យូងថ្មខ្ពស់ដូចជាអាហ្វ្រិកខាងត្បូងនិងម៉ុងហ្គោលីដែរ។
ការផ្លាស់ប្តូរ៖ របាយការណ៍បានពន្លេចឡើងផ្នែកដែលមានភាពប្រកួតប្រជែងកំពូល។ ជារួមការផ្លាស់ថាមពលសកលបានបង្ហាញនូវការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនៃមធ្យមភាគសន្ទស្ស៍នៃការផ្លាស់ប្តូរថាមពលសកល ដែលពិន្ទុស្ថិតនៅកម្រិតទាបបំផុតក្នុងរយៈពេល ៥ ឆ្នាំ នេះជាការវិភាគ។
សន្តិសុខសុវត្ថិភាព និងការឈានទៅដល់ថាមពល៖ បានពិន្ទុខាងលើបានបង្ហាញថា ការកែលម្អដ៏អស្ចារ្យជំរុញដោយការកើនឡើងនៃការប្រើប្រាស់ថាមពលអគ្គីសនីនៅក្នុងទីផ្សារដែលកំពុងរីកចម្រើនជាពិសេសនៅអាស៊ី។
និរន្តរភាពបរិស្ថាន៖ ពិន្ទុបានកែលម្អបន្តិចបន្តួចដែលចង្អុលបង្ហាញពីភាពខ្វះខាតនៃការរីកចំរើន។
ការរីកចម្រើន និងលូតលាស់នៃសេដ្ឋកិច្ច៖ ពិន្ទុបានធ្លាក់បើប្រៀបធៀបទៅនឹងឆ្នាំមុន យោងតាមការកើនឡើងថ្លៃអគ្គិសនីសម្រាប់គ្រួសារ និងការប្រែប្រួលតម្លៃទំនិញ។
ក្តីសង្ឃឹមគឺថាដោយការជំរុញជាតិលើកទឹកចិត្តដល់ជាតិនីមួយៗ ក្នុងការធ្វើការផ្លាស់ប្តូរថាមពល ជាការគាំទ្រដោយម្ចាស់ភាគហ៊ុនសកលដទៃទៀតតាមជំហានទាំងនេះ នោះពិភពលោកនឹងខិតទៅយ៉ាងជិតស្និតនឹងការកសាងប្រព័ន្ធថាមពលផ្អែកលើនិរន្តរភាព សន្តិសុខ តម្លៃមួយដែលសមរម្យនិងការរួមបញ្ចូលគ្នា៕
ដោយ៖ យ៉ាយ៉ា