មូលហេតុ​ចម្បង​៣​យ៉ាង ​ដែល​នាំ​ឲ្យ​នារី​ខ្លះ​មិន​ទាន់ជួប​បុរស​​ក្នុង​ក្ដី​ស្រមៃ​នោះ​​​



          វា​​អាច​មាន​រឿង​រ៉ាវ​ច្រើន​ណាស់​ដែល​កើត​ឡើង​ចំពោះ​ស្នេហា​អ្នក។  ពេល​ខ្លះ​វា​អាច​មក​ពី​កត្តា​ផ្សេង​ៗ​គ្នា​ដែល នាំ​ឲ្យ​អ្នក​​មិន​ងាយ​រក​ឃើញ​បុរស​ដែល​ត្រូវ​​នឹង​អ្វី​ដែល​អ្នក​​ចង់​បាន​។​     ពេល​ខ្លះ​អ្នក​ក៏​ជួប​បុរស​ល្អ ប៉ុន្តែ​ភាព​ល្អ​នោះ​ក៏​វា​មិន​ស្ថិតស្ថេរ​បាន​យូរ​ដែរ​។     ​ហេតុ​នេះ​ហើយ ទើប​អ្នក​តែង​គិត​ថា​បុរស​ដែល​ល្អ​គឺ​​ពិត​ជា​កម្រ​រក​បាន​ណាស់​នៅ​លើ​លោក​នេះ។  តើ​មូលហេតុ​អ្វី​ខ្លះ​ទៅ​   ដែល​អ្នក​គិត​ថា​វា​ពិបាក​ណាស់​ក្នុង​ការ​ស្វែងរក​បុរស​ដ៏​ល្អ​ម្នាក់  ​ដែល​អ្នក​តែង​តែ​ស្រមៃ​ចង់​បាន​នោះ?

១)  នារី​ៗ​ចូលចិត្ត​ចាត់​ទុក​អ្នក​ដទៃ​ត្រឹម​តែ​ជា​មិត្ត៖  ពេល​ខ្លះ​បុរស​ដ៏​ល្អ​ម្នាក់​បាន​ឈាន​ចូល​ទៅ​ក្នុង​ជីវិត​របស់​អ្នក​ហើយ។      ប៉ុន្តែ​អ្វី​ដែល​គេ​ទទួល​បាន​​មក​វិញ​គឺ​អ្នក​ចាត់​ទុក​រូប​គេ​គ្រាន់​តែ​ជា​មិត្ត​ភក្ដិ​ប៉ុណ្ណោះ​។    ពេល​ខ្លះ​​  ទោះ​បី​បុរស​ម្នាក់​នោះ​គ្រាន់​តែ​ជា​មិត្តភ័ក្ដិ​​អ្នកក្ដី។ ​    ប៉ុន្តែ​គេ​អាច​ដឹង​គ្រប់​យ៉ាង​ថា​អ្នក​ចង់​បាន​អ្វី? ត្រូវ​ការ​អ្វី?   ហើយ​គេ​អាច​បំពេញ​អ្វី​ដែល​អ្នក​ចង់​បាន​ទាំង​អស់។     ដោយ​សារ​តែ​អ្នក​ឲ្យ​តម្លៃ​មិត្តភាព​ជាង​ក្ដី​ស្រលាញ់​      វា​ក៏​អាច​ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ពិបាក​រក​បុរស​ល្អ​សម្រាប់​ជីវិត​ក៏​ថា​បាន។ 

២)  ទាមទារ​បុរស​ដែល​ល្អ​ហួស​ពេក៖  ដោយ​សារ​តែ​ចំណង់​របស់​អ្នក​គឺ​ខ្ពស់​ខ្លាំង​ពេក។  ​  ទើប​​ជា​ហេតុ​នាំ​​ឲ្យ​អ្នក​ពិបាក​ស្វែង​​រក​មនុស្ស​ដែល​សក្ដិសម​​នឹង​អ្វី​ដែល​អ្នក​ចង់​បាន។      អ្នក​ត្រូវ​គិត​ថា​មាន​​​បុរស​​​តិច​ណាស់​ដែល​ស្ថិត​ក្នុង​ប្រភេទ​ដែល​អ្នក​ចង់​បាន   តែ​បុរស​ដែល​មាន​ចិត្ត​ស្មោះ តែង​យល់​ចិត្ត​នារី​ៗ    ប៉ុន្តែ​ក្រី​ក្រ ​ហើយ​មិន​មែន​ជា​មនុស្ស​សម្ភារៈនិយម​គឺ​នៅ​មាន​ច្រើន​ណាស់​។

៣)  ​ដោយ​សារ​តែ​អត្តចរិត​របស់​អ្នក​​៖    អ្នក​មិន​ត្រូវ​សួរ​​ទៅ​កាន់​ពិភពលោក​ទេ​ថា ៖ «​ហេតុ​អ្វី​មិន​ប្រគល់​បុរស​ល្អ​ម្នាក់​ដល់​អ្នក​ទៅ​?»      អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​សួរ​ទៅ​ខ្លួន​ឯង​​ ថា​ទាំង​ចរិយា​មារយាទ និង​បុគ្គលិកលក្ខណៈ​របស់​អ្នក​    ​តើ​វា​សក្ដិសម​​ឬ​នៅ​​ដែល​ឲ្យ​បុរស​ដ៏​ល្អ​ចូល​មក​ក្នុង​ជីវិត​អ្នក​នោះ?

 

ដោយ៖ ព្រំ សុវណ្ណកណ្ណិកា

 

 

X
5s