សង្ខេបព្រឹត្តិការណ៍សេដ្ឋកិច្ចប្រចាំសប្ដាស៍ក្នុងប្រទេសកម្ពុជា
ដើម្បីជាជំនួយដល់ការសម្រេចចិត្តធ្វើអាជីវកម្មរបស់លោកអ្នកBizkhmerសូមលើកយកនូវការសង្ខេបព្រឹត្តិការណ៍សេដ្ឋកិច្ចសំខាន់ៗក្នុងប្រទេសកម្ពុជា ពីស្ថាប័នសារព័ត៌មានល្បីៗនឹងគួរឲ្យទុកចិត្តមួយចំនួន។
យោងតាមកាសែតរស្មីកម្ពុជាកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ បានចេញផ្សាយអំពី រដ្ឋបាលខេត្តព្រះសីហនុបង្ហាញពីជំហសហប្រតិបត្តិការជាមួយក្រុមហ៊ុនចិន៖ ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុបានបង្ហាញជំហរសហប្រតិបត្តិការជាមួយហៃណាន (ចិន)ក្នុងគោលដៅវិនិយោគលើវិស័យទេសចរណ៍និងឧស្សាហកម្មផងដែរ។ ជាមួយនេះក៏គ្រោងបង្កើតឱ្យមានការហោះហើរត្រង់ពីព្រលានយន្តហោះ ហៃខូ ឬ ពី សាន់យ៉ា មកកាន់ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុតែម្តង។នេះយោងតាមការផ្សាយតាមហ្វេសបុកផេកផ្លូវការរបស់រដ្ឋបាលខេត្តព្រះសីហនុថ្ងៃទី៣០ មីនា ២០១៩។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
ដោយឡែកសម្រាប់កាសែត ភ្នំពេញប៉ុស្ដិ៍ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ បានចេញផ្សាយអំពី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាថ្ងៃសុក្រនេះ បានប្រកាសកាត់បន្ថយថ្លៃឡូជីស្ទីក ថ្លៃសេវាលើកដាក់កុងតឺន័រនៅចំណត និងថ្លៃសេវានៅកំពង់ផែទាំងពីររបស់រដ្ឋ ដែលរំពឹងថា ការបញ្ចុះថ្លៃទាំងនេះបូកបញ្ចូលគ្នានឹងជួយបន្ថយបន្ទុកចំណាយរបស់វិស័យឯកជនស្មើរនឹងទឹកប្រាក់ ៦,៧ លានដុល្លារ។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
មួយវិញទៀតកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ កាសែត កោះសន្តិភាព បានចេញផ្សាយអំពី កម្ពុជាមានបំណុលបរទេសជាង១០ប៊ីលានដុល្លារអាមេរិកត្រឹមឆ្នាំ២០១៨ ក្នុងនោះជំពាក់ចិនច្រើនជាងគេ៖ គិតត្រឹមចុងឆ្នាំ២០១៨ នេះ បំណុលសាធារណៈរបស់ប្រទេសកម្ពុជា ជាមួយនឹងបរទស គឺកើនដល់ជាង ១0 ប៊ីលាន ដុល្លារអាមេរិក ក្នុងនោះប្រទេស ចិនជាម្ចាស់បំណុលធំជាងគេរបស់កម្ពុជា នាំមុខជប៉ុន ធនាគារអភិវឌ្ឍអាស៊ី និងធនាគារពិភពលោក ។ នេះបើយោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ចេញផ្សាយថ្មីៗនេះដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
សាព័ត៌មានចុងក្រោយគឺ សារព័ត៌មាន kley kley News កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២ថ០១៩ បានចេញផ្សាយអំពី ក្រុមហ៊ុន១ គ្រោងសង់រោងចក្រកែច្នៃដំឡូងមីខ្នាតធំ ឱ្យបាន២០ នៅកម្ពុជា៖ ក្រុមហ៊ុន Green Leader (Cambodia) Co., Ltd មានគម្រោងសង់រោងចក្រកែច្នៃដំឡូងមី ឱ្យបានដល់ចំនួន២០ នៅទូទាំងប្រទេសកម្ពុជា នារយៈពេល ៥ឆ្នាំខាងមុខ។ នេះបើតាមការឱ្យដឹងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីជំនួបរវាងលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម និងលោក Michael Tse កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត