រឿង៤យ៉ាងនេះហើយ ដែលនាំឲ្យមិត្តប្រុសអ្នកចេះតែចង់ចាកចេញពីអ្នក
ប្រសិនបើអ្នកទើបតែបែកបាក់ស្នេហា អ្នកប្រាកដជាឆ្ងល់ថាមកតើមកពីមូលហេតុអ្វីទើបមនុស្សប្រុសម្នាក់នោះជ្រើសរើសផ្លូវដូច្នេះ? តើវាមកពីអ្នកមិនល្អ? ឬមួយក៏គេមានអ្នកថ្មី? ឬមួយក៏មានហេតុផលផ្សេងពីនេះទៀតដែលអ្នកមិនបានដឹង? វានៅមានហេតុផលជាច្រើននៅពីក្រោយនៃការសម្រេចចិត្តដើរផ្លូវបែបនេះ ក្នុងនោះវាអាចមាន៖
១) ដោយសារតែមានសម្ពាធខ្លាំងពេក៖ តើអ្នកបានផ្ដល់ភាពលំបាកអ្វីមួយទៅដល់មិត្តប្រុសរបស់អ្នកដែរឬអត់? មនុស្សប្រុសមិនចូលចិត្តស្ថិតនៅក្នុងស្ថានភាពមួយដែលមានសម្ពាធខ្លាំងពេកទេ។ ជាពិសេសនោះគឺជាមួយនឹងនារីដែលគេមានចិត្តថាចង់យកនាងធ្វើជាអនាគតតែម្ដង។ ប៉ុន្តែ ការផ្ដល់សម្ពាធទៅឲ្យបុរសដែលជាសង្សារគឺអាចធ្វើឲ្យគេយល់ច្រឡំពីមិត្តភាពស្នេហានេះ ហើយវានឹងនាំតៅរកផ្លូវបែកបាក់មិនខាន។
២) មានអារម្មណ៍ថានារីម្នាក់នោះមិនសូវជាគោរពខ្លួនឯង៖ មនុស្សប្រុសត្រូវការឲ្យមនុស្សជាទីស្រលាញ់គោរពខ្លួនជៀសជាងការស្រលាញ់។ មិនចាំបាច់គោរពអីហួសហេតុពេក។ ប៉ុន្តែសុំត្រឹមការគោរពដូចជាបងជាប្អូន។ ប្រសិនបើអ្នកមិនគោរពរូបគេទេនោះ គេមិនត្រឹមតែមានអារម្មណ៍ខឹងអ្នកប៉ុណ្ណោះទេ ថែមទាំងមានចិត្តមួយគិតថារូបគេអស់តម្លៃសម្រាប់អ្នកទៀតហើយ។
៣) រស់នៅគ្មានភាពចុះសម្រុងគ្នា៖ ភាពមិនចុះសម្រុងគ្នានេះហើយដែលអាចបង្កើតឲ្យមានការឈ្លោះទាស់ទែងគ្នាជាប្រចាំ។ រស់នៅពោរពេញទៅដោយការមិនយល់ចិត្តគ្នា និងមិនគោរពគំនិតយោបល់គ្នា។ តើអ្នកអាចរស់នៅជាមួយគ្នាបានទេ កាលណាបើអ្នកមានចិត្តផ្ទុយគ្នា ហើយតែងតែជំទាស់ឬខ្វែងគំនិតគ្នាដូចនេះ?
៤) ដោយសារតែមិនទាន់អស់ចិត្តពីអ្នកចាស់៖ រឿងនេះក៏អាចនឹងកើតឡើងច្រើនផងដែរ ប្រសិនបើបុរសម្នាក់នោះ នូវតែមានសេចក្ដីនឹករលឹក ឬមិនទាន់ដាច់ស្រឡះពីសង្សារចាស់គេនោះ។ គេអាចនឹងចង់បានអ្នកតែមួយគ្រាដើម្បីរំសាយអារម្មណ៍មួយភ្លែត។ បន្ទាប់មកស្នេហានោះនឹងមិនអាចតទៅមុខបានយូរអង្វែងទេ ពេលដែលគេនឹងមិត្តស្រីចាស់ត្រូវរ៉ូវគ្នាវិញនោះ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា