រឿង​រ៉ាវ​​ ៤​ចំណុច​ដែល​អ្នក​គួរ​ដឹង​មុន​ដាច់​ចិត្ត​រៀបអាពាហ៍ពិពាហ៍​​ កុំឲ្យស្ដាយក្រោយ​



អ្នក​អាច​នឹង​មាន​អារម្មណ៍​ថា​ស្មុគស្មាញ​ខ្លាំង​   នៅ​ពេល​គិត​ដល់​ថ្ងៃ​ដែល​ត្រូវ​រៀប​អាពាហ៍ពិពាហ៍​ម្ដង​ៗ    ​ព្រោះ​ថា​អ្នក​មិន​ទាន់​បាន​រៀប​ចំ​ខ្លួន​រួច​ជា​ស្រេច​នៅ​ឡើយ​ទេ​។    ហេតុ​​នេះ​ហើយ​ទើប​អ្នក​គួរ​ត្រិះរិះ​​​​ពី​​គំនិត​ខ្លះ​ៗ​ ​    មុន​នឹង​សម្រេច​ចិត្ត​ថា​ខ្លួន​គួរ​តែ​រៀប​ការ​ ព្រោះ​ថា​មួយ​ជីវិត​មាន​តែ​ម្ដង​  បើ​អ្នក​មិន​មើល​ឲ្យ​ច្បាស់​សិន  អ្នក​​អាច​នឹង​មាន​វិប្បដិសារី​នៅ​ថ្ងៃ​ក្រោយជាមិនខាន​។  ចំណុច ​៤​យ៉ាង​នេះ​ហើយ​​ដែល​អ្នក​គួរ​គិត​ជា​មុន​សិន​ មិនរៀបការ៖ ​

១)  អ្នក​មិន​ត្រូវ​ពឹង​តែ​ការងារ​​​របស់​ស្វាមី​ឬ​ភរិយា​តែ​ម្ខាង​ទេ៖  ពេល​ដែល​អ្នក​រៀប​ការ​ហើយ​អ្នក​មិន​អាច​រស់​នៅ​ដោយ​រំពឹង​តែ​ការងារ​តែ​ម្ខាង​នោះ​ឡើយ​។     ក្នុង​នាម​ជា​ប្ដី​ឬ​ប្រពន្ធ​  អ្នក​គប្បី​ប្រើប្រាស់​ការ​ចេះ​ដឹង​ដែល​ខ្លួន​បាន​រៀន​សូត្រ​​  និង​ពេលវេលា​របស់​ខ្លួន​ក្នុង​ការ​ប្រកប​ការងារ។  កាល​ណា​ចំណូល​ការងារ​បាន​ច្រើន​  ជីវភាព​គ្រួសារ​ក៏​កាន់​តែ​ប្រសើរ​ទៅ​តាម​ហ្នឹង​ដែរ​។    ពេល​នោះ​​អ្នក​មិន​ត្រឹម​តែ​ទទួល​ប្រាក់​ចំណូល​​បាន​កាន់​តែ​ច្រើន​នោះ​ទេ​   ថែម​ទាំង​បង្ហាញ​ពី​សមត្ថភាព​រៀង​ៗ​ខ្លួន​​សម្រាប់​គ្រួសារ​ទៀត​ផង។

២)  ​ធ្វើ​អ្វី​ដែល​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​៖ ​​  ​គឺ​មាន​តែ​អ្នក​​ប៉ុណ្ណោះ​ដែល​អាច​ដឹង​ថា​ខ្លួន​ឯង​​ត្រូវ​ការ​អ្វី​និង​រំពឹង​ពី​អ្វី​?    ដូច្នេះ​អ្នក​ត្រូវ​តែ​ព្យាយាម​ធ្វើ​អ្វី​ក៏​ដោយ  ​ដែល​វា​សក្ដិសម​នឹង​អ្វី​ដែល​អ្នក​ចង់​បាន។  ការ​ធ្វើ​អ្វី​ដែល​ខ្លួន​ឯង​ស្អប់​និង​មិន​ចង់​បាន​ គឺ​វា​នឹង​ធ្វើឲ្យ​អ្នក​ធុញទ្រាន់​នឹង​ជីវិត​  ហើយ​មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត​ទៀត​។ 

៣)  អ្នក​អាច​​សម្រប​ខ្លួន​ទៅ​នឹង​បញ្ហា​ប្រចាំ​ថ្ងៃ​បាន៖   ពេល​អ្នក​​រៀប​អាពាហ៍ពិពាហ៍​រួច​  អ្នក​នឹង​មាន​គ្រួសារ​ ហើយ​កាតព្វកិច្ច​​ជា​ច្រើន​ក៏​ចេះ​តែ​កើន​មាន​ឡើង​ជា​លំដាប់។   អ្នក​អាច​​​ងាយ​នឹង​​ទទួល​រង​ការ​លំបាក​    ប្រសិន​បើ​អ្នក​មិន​បាន​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ក្នុង​ក្រុម​គ្រួសារ​នោះ។

៤)  អ្នក​ពិត​ជា​ប្រាកដ​ថា​ដៃ​គូ​របស់​អ្នក​សក្ដិសម​នឹង​អ្នក​៖  អ្នក​ត្រូវ​តែ​គិត​ថា   ​គ្មាន​មនុស្ស​ណា​ដែល​ល្អ​ជាង​ដៃ​គូ​របស់​អ្នក​ទៀត​ទេ។     មាន​តែ​​គេ​ម្នាក់​នោះ​ហើយ​   ដែល​ជា​មនុស្ស​គួរ​ឲ្យ​​​គោរព​និង​ឲ្យ​តម្លៃ​​ជា​ទី​​​​បំផុត។  ពេល​ដែល​អ្នក​មាន​អារម្មណ៍​​បែប​នេះ​​   នោះ​ការ​សម្រេច​ចិត្ត​រៀប​ការ​​របស់​អ្នក​នឹង​មិន​ក្លាយ​ជា​កំហុស​​នោះ​ទេ​៕

 

ប្រែ​សម្រួល៖ ព្រំ  សុវណ្ណកណ្ណិកា 

X
5s