ប្រ៊ុយណេចាប់ផ្ដើមបង្វែរទស្សនវិស័យពីវិស័យប្រេង ទៅជាវិស័យផលិតកម្មនិងសេវាកម្ម ក្នុងឆ្នាំ២០១៩
ប៊្រុយណេជាប្រទេសអ្នកមានខាងប្រេង ដែលពឹងផ្អែកលើការនាំចេញប្រេងឆៅ និងឧស្ម័នធម្មជាតិ។ ចំណូលដែលបានមកពីវិស័យឥន្ធនៈនេះជួយបានជាងពាក់កណ្តាលនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសក្នុងតំបន់អាស៊ានមួយនេះ។ ប៊្រុយណេជាប្រទេសធំបំផុតទីបីក្នុងការផលិតប្រេង និងមានកម្រិត GDP ខ្ពស់ជាងគេលើពិភពលោក។ វាក៏មានការវិនិយោគនៅក្រៅប្រទេសច្រើនដែលបានមកពីការផលិតអ៊ីដ្រូកាបូនក្នុងស្រុក។
រដ្ឋាភិបាលប្រ៊ុយណេបានខិតខំប្រឹងប្រែងដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចប្រទេស ដោយកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើការនាំចេញអ៊ីដ្រូកាបូន និងផ្តោតលើឧស្សាហកម្មដូចជាបច្ចេកវិទ្យាព័ត៌មាន ទំនាក់ទំនង និងផលិតកម្មអាហារដែលមានហាឡាល់ (حلالا) ជាដើម។
សេដ្ឋកិច្ច
ពិតណាស់ ប៊្រុយណេជាប្រទេសអ្នកមានជាងគេក្នុងតំបន់អាស៊ី យោងទៅតាមលទ្ធភាពផលិតយ៉ាងសម្បូរបែបផ្នែកប្រេងនិងឧស្ម័ន។ អ៊ីដ្រូកាបូនជាប្រភពសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចឲ្យរីកចម្រើន។ ទោះជាយ៉ាងណាក៏ដោយដើម្បីធានាកំណើនសេដ្ឋកិច្ចយូរអង្វែងរដ្ឋាភិបាលប្រ៊ុយណេ ត្រូវអភិវឌ្ឍវិស័យផលិតកម្មនិងសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់។
ទិន្នន័យពី នាយកដ្ឋានផែនការនិងអភិវឌ្ឍន៍សេដ្ឋកិច្ចប៊្រុយណេ (Economic Planning and Development Department) បានបង្ហាញពីលំហូរនៃការវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យផលិតកម្មឆ្នាំ ២០១៧ មានតម្លៃប្រមាណ ៦៨០.២ លានដុល្លារប៊្រុយណេ ស្មើប្រមាណ ៥០០.៦ លានដុល្លារអាមេរិក ខណៈដែលប្រទេសម៉ាឡេស៊ីជាប្រភពវិនិយោគសំខាន់ដែលមានចំនួនដល់ទៅ ៤៩៦.៦ លានដុល្លារអាមេរិក។
ឧស្សាហកម្មម្ហូបអាហារហាឡាលរបស់ប្រ៊ុយណេ បង្ហាញពីសក្តានុពលដើម្បីក្លាយជាមូលដ្ឋានគ្រឹះនៃកិច្ចប្រឹងប្រែងធ្វើពិពិធកម្មរបស់ប្រទេស។ ក្នុងការចូលទៅក្នុងឧស្សាហកម្មម្ហូបអាហារហាឡាលក្នុងទីផ្សារពិភពលោក ស្តង់ដារខ្ពស់នៃឧស្សាហកម្មហាឡាលនេះ គឺមានភាពទាក់ទាញសម្រាប់វិនិយោគិនបរទេស។ Global Islamic Economy Indicator (GIEI) សម្រាប់ឆ្នាំ ២០១៧/២០១៨ បានកំណត់ឲ្យប៊្រុយណេស្ថិតក្នុងលំដាប់លេខ ៩ ក្នុងចំណោមប្រទេសអ៊ីស្លាមដទៃទៀត។
ការផ្តួចផ្តើមរបស់រដ្ឋាភិបាល
Bio-Innovation Corridor (BIC) ផ្តួចផ្តើមបង្កើតបានជាផ្នែកសំខាន់មួយនៃយុទ្ធសាស្ត្រពិពិធកម្មសេដ្ឋកិច្ចរបស់ប្រទេស។ Brunei Agro-Technology Park កាលពីមុន ត្រូវបាន BIC ដាក់ចេញឲ្យទៅជាកន្លែងដែលរីកលូតលាស់ផ្នែកអាជីវកម្មមិនមែនប្រេងនិងឧស្ម័ន (non-oil and gas businesses) ក្នុងប្រទេសនៅខែ កុម្ភៈ ២០១៤។ តំបន់ជាឧទ្យានឧស្សាហកម្មនេះស្ថិតនៅផ្នែកខាងជើងឆៀងខាងលិចនៃរដ្ឋាធានី Bandar Seri Begawan និងមានទំហំ ១៩៤ ហិចតា។
សេដ្ឋកិច្ចហាឡាលហាក់ដូចជាទើបតែចាប់ផ្តើម ដោយសារវាមានបំណងដើម្បីវិនិយោគក្នុងការនាំចូលទំនិញ និងវិនិយោគទៅលើសមត្ថភាពកែច្នៃក្នុងស្រុក។
បេសកកម្មរបស់ BIC គឺ ដើម្បីបើកឲ្យមានការរីកចម្រើនវិស័យសហគ្រាសខ្នាតតូច និងមធ្យម តាមរយៈ ecosystem អាជីវកម្មជាមួយភាពចាំបាច់នៃហេដ្ឋារចនាសម្ព័ន្ធ ការគាំទ្រដែលអាចជឿទុកចិត្តបាននិង កម្មវិធីអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព។
ទស្សនវិស័យសម្រាប់ឆ្នាំ ២០១៩
ប្រុយណេមានការពឹងផ្អែកខ្ពស់លើឧស្សាហកម្មប្រេង និងឧស្ម័នដែលជាហេតុធ្វើឲ្យគេ ងាយរងគ្រោះដោយហានិភ័យខាងសេដ្ឋកិច្ច យោងតាមការការរំខាននានាដែលមិនអាចរំពឹងទុកបានក្នុងផលិតកម្ម ព្រោះភាព ចំណាស់នៃតំបន់ដែលមានផ្ទុកប្រេង និងការប្រែប្រួលតម្លៃប្រេង និងឧស្ម័នជាសកល។ ដូច្នេះប្រទេសនេះកំពុងបង្កើនល្បឿនការវិនិយោគលើវិស័យផ្សេងៗដូចជាវិស័យផលិតកម្មនិងសេវាកម្ម។ ធនាគារអភិវឌ្ឍន៍អាស៊ី ADB ព្យាករណ៍ការរីកចម្រើនលូតលាស់របស់ប្រទេសប៊្រុយណេក្នុងឆ្នាំ ២០១៩ គឺក្នុងអត្រា ២% ដោយលើកឡើងពីការកើនឡើងនៃទិន្នផលសំណង់ដោយ ២៤.៤% និងការវិនិយោគក្នុងស្រុកកើនឡើងពីការទាញយកប្រេងនិងឧស្ម័ន។ លើសពីនេះទៀតទោះបីជាមាននិន្នាការអតិផរណាសកលនាពេលថ្មីៗនេះក្តី ក៏តម្លៃរបស់ប្រ៊ុយណេនៅតែបន្តមានស្ថិរភាពខ្ពស់ដដែលជាមួយនឹងអត្រាអតិផរណាជាមធ្យមប្រចាំឆ្នាំ ០.២%។ អតិផរណាត្រូវបានព្យាករថានឹងនៅតែទាបនៅឆ្នាំ ២០១៩ ផងដែរ៕
ដោយ៖ យ៉ាយ៉ា