សិង្ហបុរីមានអាចនឹងក្លាយជាប្រទេសនាំមុខគេក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០ ក្នុងប៉ូលអាស៊ាន​



ដើម្បីធ្វើ​ឲ្យ​តំបន់​អាស៊ាន​មានការ​ផ្លាស់​ប្តូរ​ទៅ​រក​សក្តា​នុពលពេញ​លេញ​នៃឧស្សា​ហកម្ម ៤.០ ការ​រួម​បញ្ចូល​គ្នា​​នៃរដ្ឋ​ទាំង​អស់​ដែល​ជា​សមាជិក​​គឺជា​គន្លឹះ​សំខាន់​មួយ តាម​ការ​លើក​ឡើង​របស់​លោក Koh Poh Koon ទេសរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបុរី។

ថ្លែង​ក្នុង​ពិធី Singapore Networking Event នៅ Hannover Messe លោក​បណ្ឌិត Koh បានបញ្ជាក់​ថា សិង្ហបុរីរាប់ថាការផលិតជាសសរស្តម្ភដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ខ្លួន ហើយ​បាន​នាំ​មុខគេ​នូវ​វិស័យ​អាកាស​ចរណ៍ ​អគ្គិសនី សារធាតុគីមី និង​វិទ្យាសាស្ត្រ​ជីវវេជ្ជសាស្រ្ត។ ការ​ខ្វះ​ខាត​ធនធាន​ធម្មជាតិ បាន​បង្ខំ​ឲ្យ​រដ្ឋ​មួយ​នេះ​បន្តជំរុញបច្ចេកវិជ្ជាដើម្បីបង្កើនការប្រកួតប្រជែងនិងផលិតភាព ជាលទ្ធផលក្នុង​កា​រដែល​មានជំនាញ និងគំនិតផ្តួចផ្តើមដែលសិង្ហបុរីចង់ចែករំលែកជាមួយដៃគូក្នុងតំបន់។

អាស៊ាន​រំពឹ​ងថា​នឹង​ក្លាយ​ជា​ប៉ូល​សេដ្ឋកិច្ច​ធំជាង​គេ​លំដាប់ទី  ៤ ក្នុង​ពិភព​លោក​ក្នុង​ឆ្នាំ ២០៣០ ហើយ​បន្ត​មានស្ថិរ​ភាព​ក្នុ​ង ៥ ទស​វត្ស​រ៍​ចុង​ក្រោយ​។ យោង​តាម​ការសិក្សា​ពី McKinsey ធ្វើ​ដំណើរ​លើ​រលក​ Fourth Industrial Revolution អាច​ឲ្យ​អាស៊ាន​ចាប់​យក​ផល​ ៦០០ ប៊ី​លាន​ដុល្លារ នៃអត្ថប្រយោជន៍​សកលប្រមាណ ៣.៧ ទ្រី​លាន​ដុល្លារ​ដែល​នេះ​រំពឹង​​ទទួល​បានពី​ឧស្សា​ហកម្ម ៤.០ នៅឆ្នាំ ២០២៥។​ បណ្ឌិត Koh បាន​បន្ថែម​ទៀត​ថា ក្នុង​នាម​ជា​ប្រទេស​កំពុង​អភិ​វឌ្ឍ​ថ្មី​ អាស៊ានក៏មិនសូវមានបន្ទុកដោយប្រព័ន្ធចាស់ ហើយវាស្ថិតនៅក្នុងទីតាំងដ៏ល្អដើម្បីចាប់ផ្តើមថ្មី និងឈានចូលទៅក្នុងយុគសម័យថ្មីនៃការផលិតទំនើប។

ការ​ផ្តួច​ផ្តើម​របស់​សិង្ហ​បុរី​នេះ​រួម​មាន​ Smart Industry Readiness Index (SIRI) ក្នុង​ឆ្នាំ ២០១៧ ដែលផ្តល់​ជូន​នូវក្របខ័ណ្ឌរួមដើម្បី​យល់​ដឹង​ពីឧស្សា​ហកម្ម ៤.០ និង​វាយតម្លៃពីកម្រិត​នៃ​ការ​ត្រៀម​ខ្លួន​របស់​ក្រុម​ហ៊ុន​។ Smart Industry Readiness Index (SIRI) ទទួល​បាន​ការ​ចាប់អារម្ម​ណ៍​ច្រើន​ពី​រដ្ឋជាសមាជិក​អាស៊ាន​តាំង​ពី​ពេល​ដាក់​ឲ្យ​ដំណើរ​ការ និងត្រូវ​បានធ្វើការ​បង្ហាញនៅក្នុង World Economic Forum នៅ​អាស៊ាន​ឆ្នាំ ២០១៨។

រួមជាមួយប្រទេសជាសមាជិកអាស៊ានផ្សេងទៀតសិង្ហបុរីកំពុងធ្វើការលើក្របខ័ណ្ឌសមាហរណកម្មឌីជីថលអាស៊ានដើម្បីវាយតម្លៃប្រព័ន្ធអេកូឌីជីថលក្នុងតំបន់និងកំណត់វិធីសម្រាប់ភាគីពាក់ព័ន្ធដើម្បីទទួលបានប្រយោជន៍ពីកិច្ចខិតខំប្រឹងប្រែងសមាហរណកម្មឌីជីថលរបស់អាស៊ាន។ លើសពីនេះទៀតសិង្ហបុរីកំពុងដំណើរការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយសហភាពអឺរ៉ុប (EU) ដែលលោកបណ្ឌិត Koh បាននិយាយថានឹងពង្រឹងការប្តេជ្ញាចិត្តរបស់សាធារណរដ្ឋចំពោះពាណិជ្ជកម្មពហុភាគីនិងត្រួសត្រាយផ្លូវទៅកាន់ FTA អាស៊ាន - អឺរ៉ុបនាពេលអនាគត៕

ដោយ៖ យ៉ាយ៉ា

X
5s