ចិនប្រកាសប្រាប់អាមេរិកកុំឲ្យចេះដឹង លូកដៃក្នុងការសម្រេចចិត្តរបស់អ៊ីតាលីក្នុងគម្រោងយក្សរបស់ខ្លួន​



ក្រសួងអន្តរជាតិរបស់ប្រទេសចិនបានប្រកាសប្រាប់ទីក្រុងវ៉ាស៊ីនតុនឲ្យឈប់លូកដៃក្នុងរឿងរបស់អ៊ីតាលីកំពុងសម្រេចចិត្តក្នុងការចូលរួមសហការក្នុងគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់ចិន។ កន្លងមកសហរដ្ឋអាមេរិកធ្លាប់បានដាស់តឿនប្រទេសអ៊ីតាលីរួចមកហើយអំពីហានិភ័យដែលប្រទេសនេះអាចនឹងជួបប្រទះ ប្រសិនើនៅតែចូលរួមសហការក្នុងគម្រោងសេដ្ឋកិច្ចរបស់ចិនមួយនេះ។

លោក Lu Kang អ្នកនាំពាក្យក្រសួងប្រទេសចិនបាននិយាយថាទីក្រុងរ៉ូមមិនត្រូវការពាក្យដំបូន្មានរបស់ទីក្រុងវ៉ាស៊ីនតុនក្នុងការសម្រេចចិត្តរឿងកិច្ចការប្រទេសខ្លួនឡើយ។ ម៉្យាងទៀតប្រទេសអ៊ីតាលីជាប្រទេសមួយដែលរឹងមាំហើយចេះយល់ដឹងពីអត្ថប្រយោជន៍អ្វីខ្លះដែលគេអាចទទួលបានក្នុងការសហការជាមួយមហាយក្សអាស៊ីនេះហើយ។ ហេតុនេះប្រទេសអ៊ីតាលីមានសិទ្ធជាឯករាជ្យក្នុងការសម្រេចចិត្តអ្វីមួយ។

ឆ្លើយតបនឹងសម្ដីលោក Lu Kung លោក Garrett Marquis អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានបានបោះសម្ដីរិះគន់ថាគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់ចិនមិនអាចជួយផ្ដល់ប្រយោជន៍អ្វីដល់សេដ្ឋកិច្ចដល់អ៊ីតាលីទេហើយថែមទាំងប៉ះពាល់ដល់មុខមាត់ប្រទេសអ៊ីតាលីយ៉ាងខ្លាំងទៀតផងខណៈដែលប្រទេសមួយនេះកំពុងស្ថិតក្នុងសហព័ន្ធអ៊ឺរ៉ុប។

ម៉្យាងទៀតគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ចិនគឺបង្កប់ទៅដោយអន្ទាក់ដែលទាក់ទាញប្រទេសផ្សេងៗមួយចំនួនមកក្លាយជាកូនបំណុលរបស់ខ្លួនហើយថែមទាំងចង់ទាញផលប្រយោជន៍ពីប្រទេសទាំងនោះផងដែរ។ ម្យ៉ាងវិញទៀត ផែនការសេដ្ឋកិច្ចចិនមួយនេះកំពុងតែបង្កការព្រួយបារម្ភចំពោះប្រទេសជាច្រើនជុំវិញពិភពលោកដោយសារតែមានប្រទេសមួយចំនួនដែលស្ថិតក្នុងគម្រោងសេដ្ឋកិច្ចរបស់ចិនមួយនេះបានធ្លាក់ខ្លួនជាកូនបំណុលរបស់ប្រទេសចិនរួចមកហើយ។

ចំពោះពួកប្រទេសដែលគាំទ្រគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់ចិនបានបកស្រាយថាគម្រោងមួយនេះអាចនាំមកនូវការរីកចម្រើនជាច្រើននិងវឌ្ឍនភាពដល់ប្រទេសខ្លួននិងតំបន់មួយចំនួនជុំវិញពិភពលោក។ ជាពិសេសនោះប្រទេសមួយចំនួនក្នុងបក្សគាំទ្រគម្រោងសេដ្ឋកិច្ចចិនមួយនេះបាននិយាយថាសហរដ្ឋអាមេរិកគួរតែឈប់បន្តដើរអន្តរាគមន៍ឃាត់ឃាំងបណ្ដាប្រទេសនាៗកុំឲ្យសហការក្នុងគម្រោងសេដ្ឋកិច្ចរបស់ចិនទៀតទៅ។ ហើយមកទល់ពេលនេះគឺមានប្រទេសសរុបចំនួនជាង ១៥០ ប្រទេសដែលកំពុងតែចាប់អារម្មណ៍និងខ្លះបានចូលរួមក្នុងការសហការក្នុងគម្រោងយក្សរបស់យក្សអាស៊ីមួយនេះ។

លើសពីនេះទៅទៀតមិនយូរទេក្នុងខែមេសានេះ កិច្ចប្រជុំជាលើកទីពីរស្ដីពីគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ដែលនឹងប្រព្រឹត្តក្នុងទីក្រុងប៉េកាំងនឹងត្រូវចូលរួមដោយកំពូលមេដឹកនាំ ២៩ រូបមកពីបណ្ដាប្រទេសផ្សេងៗ រួមមានប្រធានាធិបតីរុស្ស៊ី Vladimir Putin ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Mahathir Mohamad ដែលមេដឹកនាំទាំងនេះក៍ធ្លាប់បានរិះគន់អំពីគម្រោងសេដ្ឋកិច្ចមួយនេះកន្លងមកដែរ៕

ដោយ៖ នឿន វណ្ណៈ

 

X
5s