​ខ្ជិល​ធ្វើ​ការ​មែនទេ​? តែ​បើ​ជៀស​មិន​រួចទេ ​អ្នក​គួរ​សាកល្បង​វិធីសាស្ត្រ​​​​​ទាំងនេះ​



ពេល​ខ្លះ​អារម្មណ៍​ខ្ជិល​ច្រអូស​តែង​តែ​កើត​មាន​មក​​យូរ​​ៗ​ម្ដង​ ​ឬជានិច្ចកាលចំពោះ​មនុស្ស​រាល់​គ្នា​។​      ​ប៉ុន្តែ​​អ្នក​ត្រូវ​​ដឹង​ថា​ការងារ​គឺ​ជា​ការងារ ហើយ​អ្នក​មិន​អាច​គេចវេះ​បាន​ទេ​ដោយ​សារ​អ្នក​ត្រូវ​តែ​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​វា​។​    តើ​មាន​វិធីសាស្ត្រ​​អ្វី​ខ្លះ​ ដើម្បី​ឲ្យ​អ្នក​កុំ​ពន្យារ​ការធ្វើកិច្ចការការងារ​​ដោយ​សារ​ការ​ខ្ជិលច្រអូស​នោះ​តទៅទៀត​?

១) គួរ​ឲ្យ​រង្វាន់​​ខ្លួន​ឯង​មុន​ពេល​ធ្វើ​ការ​៖   ការ​ផ្ដល់​ជា​​រង្វាន់​នេះ​ប្រៀប​បាន​នឹង​ការ​ជំរុញ​ទឹក​ចិត្ត​ឲ្យ​អ្នក ​ធ្វើ​អ្វី​មួយ​។  ពេល​ខ្លះ​អ្នក អាច​នឹង​អស់​កម្លាំង ហើយ​អស់​អារម្មណ៍​​ចង់​ធ្វើ​អ្វី​ទាំង​​អស់​     ប៉ុន្តែ​បើ​អ្នក​រំពឹង​ចង់​បាន​អ្វី​​មួយ​ អ្នក​នឹង​មានះ​ចង់​បញ្ចប់​ការងារ​ឲ្យ​អស់​ដើម្បី​ទទួល​បាន​អ្វី​ដែល​អ្នក​ចង់​បាន​។    

២) រៀបចំ​កន្លែង​ធ្វើ​ការ​ឲ្យ​មាន​របៀប​៖   ពេល​ខ្លះ​អ្នក​ត្រូវ​តែ​​​ប្រាកដ​ថា​កន្លែង​ធ្វើ​ការ​របស់​​អ្នក​គឺ​មាន​របៀប​រៀប​រយ​មុន​នឹង​ចាប់​ផ្ដើម​ធ្វើ​ការ​។​   កាល​ណា​កន្លែង​ធ្វើ​ការ​រាល់​ថ្ងៃ​របស់​អ្នក​​មិន​មាន​​​រៀបរយ​   របស់​របរ​នៅ​ពាស​វាល​ពាស​កាល​   វា​​នឹង​កាន់​តែ​ធ្វើ​ឲ្យ​អារម្មណ៍​អ្នក​ស្មុគស្មាញ​នឹង​មិន​ចង់​ធ្វើ​ការងារ​ត​​ទៅ​ទៀត​​ទេ​។  

៣) ស្ដាប់​តន្ត្រី​៖   អ្នក​គួរ​រៀន​ធ្វើ​ឲ្យ​អារម្មណ៍​កុំ​តានតឹង​ខ្លាំង​ពេក  ទោះ​បី​អ្នក​ខ្ជិល​មែន​តែ​អ្នក​ត្រូវ​​គិត​ថា​ ការងារ​គឺ​ចិញ្ចឹម​ក្រពះ​របស់​​អ្នក​។    បើ​អ្នក​មិន​ធ្វើ​​   តើ​អ្នក​អាច​រក​ប្រាក​ចំណូល​បាន​មក​ពី​ណា​?  ដូច្នេះ​ហើយ​ ការ​ស្ដាប់​តន្ត្រី​នេះ​ទៀត​សោត​  អាច​មក​បណ្ដុះ​កម្លាំង​​ចិត្ត​សម្រាប់​​អ្នក ឲ្យ​មាន​អារម្មណ៍​​ផ្ដោត​លើ​ការងារ​វិញ​បាន​មួយ​រយៈ​ដែរ​។​ 

៤) គ្រាន់​តែ​ធ្វើ​វា​ទៅ​៖  ដូច​ពាក្យ​ស្លោក​របស់​ ក្រុមហ៊ុន​Nike «គ្រាន់​តែ​ធ្វើ​ទៅ Just do it » អ្នក​នឹង​អស់​អារម្មណ៍​​ខ្ជិល​ហើយ​។   អ្នក​គ្រាន់​តែ​ធ្វើ​អ្វី​ដែល​អ្នក​ធ្វើ​ទៅ  ហើយ​មិន​បាច់​ខ្វល់​ពី​អារម្មណ៍​តានតឹង​ឬ​ខ្ជិល​ទាំង​នោះ​ទេ​៕

ដោយ៖ ព្រំ សុវណ្ណកណ្ណិកា

X
5s