មូលហេតុមួយចំនួននៅពីក្រោយ មនុស្សដែលចូលចិត្តនៅស្ងៀមៗដើម្បីបញ្ចប់បញ្ហា
តើអ្នកតែងតែស្ងាត់ស្ងៀម មិនតបត កំឡុងពេលមានបញ្ហាជាមួយអ្នកណាម្នាក់ដែរឬអត់? បើអ្នកតែងតែស្ងាត់មាត់ នោះបានន័យថាអ្នកជាមនុស្សមិនចូលចិត្តនិយាយច្រើនពេលមានបញ្ហាហើយ។ មនុស្សបែបនេះគឺជាមនុស្សឆ្លាត ហើយចេះប្រើប្រាស់ភាពស្ងប់ស្ងាត់លុបបំបាត់បញ្ហា។ មូលហេតុខាងក្រោមនេះ ក៏អាចជាហេតុផលនៅពីក្រោយការស្ងៀមស្ងាត់របស់អ្នកដែរ៖
១) មិនចង់យកសាំងមកដុតលើភ្លើង៖ ជាការពិតណាស់ មនុស្សម្នាក់ៗរាល់ពេលមានជម្លោះគឺប្រៀបបានដូចនឹងសាំងអីចឹងដែរ។ បើសិនសាំងកំពុងតែឆាបឆួល ហើយនោះ អ្នកមិនគួរណាទៅយកសាំងមកចាក់ពីលើថែមទៀតទេ ព្រោះវានឹងនាំការខាតបង់ទាំងសងខាង ។ ជំនួសដោយការយកសាំងមកចាក់។ ចុះហេតុ អីអ្នកមិនយកទឹកមកចាក់រៀងៗខ្លួនមក?
២) មិនចង់និយាយច្រើន៖ ការនិយាយច្រើន គឺនាំតែខុសច្រើន។ បើសិនមិនបន្តការនិយាយអត់ប្រយោជន៍ន រឿងវាអាចល្អជាងនេះ។
៣) មិនចង់ឈ្លោះព្រោះចុងក្រោយនៅតែត្រូវគ្នាវិញ៖ បើសិនចុងក្រោយ អ្នកគង់តែត្រូវរ៉ូវគ្នាវិញ។ ចុះហេតុអ្វីចាំបាច់បង្កើតរឿងរ៉ាវ គុំកួនគ្នា នាំតែមានអារម្មណ៍មិនល្អធ្វើអ្វី?
៤) បើជ្រុលជាស្អប់ក៏ស្អប់ចុះ៖ បើសិនមានកាឈ្លោះប្រកែកគ្នានោះ គ្មានថ្ងៃត្រូវគ្នាវិញទេ។ ដូចនេះក៏ឲ្យវាចប់ត្រឹមនឹងចុះ។ ហើយអ្នកទាំង២គួរតែចែកផ្លូវ ឈប់ទាក់ទងគ្នាទៀត។ មិនថាមិត្តភាពយ៉ាងណាក៏ដោយ។ ដូចនេះក៏មិនបាច់ឈ្លោះគ្នា ឬតឹងសរសៃកនាំតែហត់អីដែរ៕
ដោយ៖ ព្រំ សុវណ្ណកណ្ណិកា