នៅ​កម្ពុជា​មាន​អ្នក​ប្រើ​អ៊ីនធឺណិត​ជាង ១២លាន​ ​យុទ្ធសាស្ត្រ​ធ្វើទីផ្សារបែបណាទើបមានប្រសិទ្ធភាព!​



របាយការណ៍​ដែល​ទើប​នឹង​ចេញ​​ផ្សាយ​ថ្មី​ៗ​នេះ​បាន​ឱ្យ​ដឹង​​ថា​ ចំនួន​អ្នក​ប្រើ​ប្រាស់​​អ៊ីនធឺណិត​សរុប​នៅ​កម្ពុជា​បាន​កើន​ឡើង​ដល់​ជាង​ ១២​លាន​នាក់​ហើយ​ ហើយ​​អាច​នឹង​បន្ត​កើន​ឡើង​បន្ថែម​ទៀត​​ទៅ​ថ្ងៃ​ខាង​មុខ​​ទៀត​នោះ​។ នេះ​បើ​យោង​តាម​របាយការណ៍​ពី​ក្រុមហ៊ុន​មេឌៀ​ We Are Social និង​ Hootsuite ដែល​ទើប​នឹង​ចេញ​​ផ្សាយ​កាល​ពី​​ដើម​ឆ្នាំ​២០១៩ កន្លង​ទៅ​ថ្មីៗនេះ។ 

បើ​ធៀប​ទៅ​នឹង​ចំនួន​របស់​ប្រជាជន​កម្ពុជា​ យើង​មើល​ឃើញ​ថា​ ​ចំនួន​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​នៅ​កម្ពុជា​​មាន​ប្រមាណ​​ជាង​ ៧៥%​ដែល​ជា​ចំនួន​មួយ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ដល់​ការ​ធ្វើ​ទីផ្សារ​តាម​អនឡាញ​ ឬ​ឌីជីថល​ម៉ាឃីធីង​នៅ​កម្ពុជា។ ​

អ្វី​ដែល​យើង​មាន​ឃើញ​ជាក់​ច្បាស់​មួយ​ទៀត​នោះ​គឺ​ថា​ ប្រជាជន​ដែល​មាន​វ័យ​ក្រោម​ ៣៥%​ មាន​ប្រហែល​​ ៧៥%​​ដែល​ធ្វើ​ឱ្យ​ទីផ្សារ​អនឡាញ​នៅ​កម្ពុជា​កាន់​តែ​មាន​​សក្ដានុពល​ ពោល​និយាយ​ឱ្យ​ខ្លី​ អតិថិជន​គោលដៅ​របស់​អាជីវកម្ម​ភាគ​ច្រើន​នៅ​ទីផ្សារ​អនឡាញ​នោះ​ហើយ។

ការ​ពិត​ថា​ អ្នក​ចេះ​ប្រើ​ប្រាស់​ ហ្វេសប៊ុក​ផេក​មាន​ច្រើន​ ប៉ុន្តែ​អ្វី​ដែល​ជា​ទិសដៅ​នៃ​​​ការ​ធ្វើ​ទីផ្សារ​ឱ្យ​បាន​ជាក់លាក់​ និង​កំណត់​គោលដៅ​ច្បាស់​លាស់​ អាច​ជំរុញ​ការ​ធ្វើ​ទីផ្សារ​តាម​អនឡាញ​ឱ្យ​ត្រូវ​ចំ​គោលដៅ​ និង​ស្រប​ទៅ​តាម​និយាម​ស្ដង់ដារ​​នៃ​ការ​គ្រប់គ្រង​ម៉ាក​យីហោ​ច្បាស់​លាស់។

កញ្ញា​ ទ្រី រស្មី​ ប្រធាន​ផ្នែក​គ្រប់គ្រង​ហ្វេសប៊ុក​​ BizKhmer Media បាន​លើក​ឡើង​ថា​ ឆ្លង​កាត់​ការ​ដំណើរការ​គ្រប់គ្រង​សេវាកម្ម​ជូន​អតិថិជន​ជាតិ​ និង​អន្តរជាតិ​ជា​ច្រើន​មក​ ​យើង​អាច​វាយ​តម្លៃ​បាន​ថា​ ការ​ធ្វើ​ទីផ្សារ​តាម​ហ្វេស៊បុក​ ឬ​មធ្យោបាយ​អនឡាញ​ផ្សេង​​ៗ​ទៀត ទាមទារ​នូវ​ការ​​រៀប​ចំ​យុទ្ធ​សាស្ត្រ​មាតិកា​ ឬ​ខ្លឹមសារ​ផ្សាយ (Content Strategies) ​ដែល​ឆ្លង​តប​ទៅ​នឹង​ការ​កំណត់​អតិថិជន​គោលដៅ​​របស់​អតិថិជន។ ការ​ច្នៃប្រឌិត​លើ​ការ​រៀប​ខ្លឹមសារ​ផ្សាយ​បូករួម​ទាំង​ការ​ឌីហ្សាញ​រូបភាព​ ថតរូប ថត​វីដេអូ និង​រូប​មាន​ចលនា​ផ្សេងៗ​ទាមទារ​នូវ​បច្ចេកទេស​ខ្ពស់​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ចំណង់ចំណូល​ចិត្ត​របស់​អតិថិជន​ដែល​តែង​តែ​​ទាមទារ​នូវ​អ្វី​ដែល​ស្អាត និង​ទាក់ទាញ​ឡើងៗពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ​បើ​និយាយ​អំពី​វីដេអូ​វិញ គឺ​ទាមទារ​ពី​វីដេអូ​កម្រិត​ធម្មតា​ រហូត​ដល់​ 4K ជា​ដើម។

ទីផ្សារ​កម្ពុជា​នៅ​ឆ្នាំ​២០១៩ នេះ ប្រាកដ​ណាស់​ថា​ នឹង​មាន​ការ​ផ្លាស់ប្ដូរ​ច្រើន​ ស្រប​ពេល​ដែល​ក្រុមហ៊ុន​យក្ស​អាលីបាបា​ ប្រកាស​ថា​ នឹង​យក​ដាក់​លើ​ទីផ្សារ​ប្រទេស​កម្ពុជា ​ដែល​នេះ​ក្នុង​ក្រប​ខណ្ឌ​មួយ​គឺ​ថា​ម្ចាស់​អាជីវកម្ម​ដែល​យក​អនឡាញ​ជា​ទីផ្សារ​ធំ​ ត្រូវ​ការ​យក​ចិត្ត​ដាក់​ខ្ពស់​ និង​មាន​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ​​​​ប្រកប​ដោយ​អត្តសញ្ញាណ​​ច្បាស់​លាស់​ ស្រប​ជា​មួយ​នឹង​ការ​ជ្រើស​រើស​យក​ផលិតផល​​ដែល​មាន​លក្ខណៈ​ពិសេស​ និង​គុណភាព​ពិតៗ​ដើម្បី​ធានា​បាន​នូវ​ទំនុក​ចិត្ត និង​ការ​​ចាប់​អារម្មណ៍​ក្នុង​ទិសដៅ​រុញ​ច្រើន​ពួក​គាត់​ឱ្យ​ក្លាយ​ទៅ​ជា​អតិថិជន​ស្មោះស្ម័គ្រ​​យូរ​អង្វែង។

ចំណុច​សំខាន់ៗ​មួយ​ដែល​បង​ប្អូន​កំពុង​ធ្វើ​ទីផ្សារ​អនឡាញ​ត្រូវ​គិត​ គឺ​ ត្រូវ​កំណត់​ទីផ្សារ​គោលដៅ​ច្បាស់​លាស់ ​ដឹង​ពី​ការ​ចង់បាន​និង​ក្ដី​រំពឹង​ទុក​របស់​គាត់ ​ចេះ​កំណត់​នូវ​ផែនការ​ផ្សព្វផ្សាយ​ផ្សារភ្ជាប់​ជា​មួយ​មធ្យោបាយ​​ប្រកប​ដោយ​ប្រសិទ្ធភាព (ហ្វេសប៊ុក និង​​គួរ​តែ​មាន​វែបសាយសម្រាប់អាជីវកម្មច្បាស់លាស់) ​​មាន​ក្រុម​ការងារ​ធ្វើ​ច្បាស់​លាស់​ ​និង​មាន​ខ្ទង់​ថវិកា​ត្រឹមត្រូវ​សម្រាប់​ប្រើ​ប្រាស់​ពេញ​មួយ​ឆ្នាំ៕

 

X
5s