ផ្តើមចេញពីកន្លែងផ្គត់ផ្គង់ប្រេងឥន្ទនៈនិងម៉ាត Amazon អាចពង្រីកយីហោកាហ្វេរហូតដល់ ១៥០ទីតាំងនៅកម្ពុជា​



Amazon នៅតែបន្តពង្រីកសិទ្ធិធ្វើអាជីវកម្មឬហៅថា Franchise ក្នុងឧស្សាហកម្មទីផ្សារកាហ្វេនៅកម្ពុជាបើទោះបីជាហាងកាហ្វេយីហោបរទេសនិងក្នុងស្រុកល្បីៗកំពុងរីកដូចផ្សិតក្នុងទីផ្សាដ៏តូចមួយនេះក៏ដោយ។

ក្រោយមានវត្តមានជាច្រើនឆ្នាំក្នុងទីផ្សារកម្ពុជា Amazon បានបន្តពង្រីកវិសាលភាពរបស់ខ្លួនបានយ៉ាងច្រើនពីមួយថ្ងៃទៅមួយថ្ងៃដោយបច្ចុប្បន្នកាហ្វេមួយនេះកំពុងទទួលបានសន្ទុះគាំទ្រយ៉ាងខ្លាំងពីអតិថិជនក្នុងប្រទេសកម្ពុជា ។

លោក សុធន ឈូធៀន គណកម្មការគ្រង់គ្រងក្រុមហ៊ុន ភីធីធី ខេមបូឌា ដែលជាក្រុមហ៊ុនមេរបស់កាហ្វេអាម៉ាហ្សូន បានឲ្យលើកឡើងថា ផ្តើមចេញពីកន្លែង ផ្គត់ផ្គង ប្រេងឥន្ទៈ និងម៉ាតអាហារ និងទំនិញរួមទាំងហាងកាហ្វេយីហោថៃ, Amazon បច្ចុប្បន្នអាចពង្រីកវិសាលភាពរបស់ខ្លួនបានរហូតដល់១៥០ទីតាំងក្នុងប្រទេសកម្ពុជា។

កំណើនយ៉ាងលឿននៃការកើនឡើងនៃកាហ្វេយីហោថៃមួយនេះក្នុងទីផ្សារកម្ពុជាដោយសារតែប្រជាពលជនកម្ពុជាបច្ចុប្បន្នបានផ្លាស់ប្តូរទំលាប់នៃការរស់នៅរបស់ខ្លួនឲ្យស្របទៅតាមការវិវត្តន៍នៃសាកលភាវូបនីយកម្ម ស្របជាមួយនឹងកំណើនសេដ្ឋកិច្ចនិងការងើបឡើងនៃកម្រិតជីវភាពរបស់ប្រជាពលរដ្ឋព្រោះកម្ពុជាជាប្រទេសមួយដែលត្រូវបានគេព្យាករណ៍ថាមានកំណើនសេដ្ឋកិច្ចលឿនជាងបណ្ដាលប្រទេសដែលកំពុងអភិវឌ្ឍផ្សេងទៀតនៅក្នុងតំបន់ជាមួយនឹង សន្ទស្សន៍កំណើន ៧.៥% ជាមធ្យមក្នុងមួយឆ្នាំៗ និងប្រាក់ចំណូលក្នុងស្រុកសរុប ឬហៅថា GDP មានជាង១ពាន់ប្រាំរយដុល្លារក្នុង១ឆ្នាំ។

ម្ចាស់ហាងកាហ្វេយីហោក្នុងស្រុកមួយបានសំដែងការយល់ឃើញថាលោកស្រីទទួលស្គាល់ថាប្រជាពលរដ្ឋកម្ពុជាបច្ចុប្បន្នពិតជាមានការនិយមទទួលទានកាហ្វេដែលមានយីហោត្រឹមត្រូវនិងល្បីពិតមែន ដោយក្នុងនោះរួមមានទាំងយីហាបរទេសនិងយីហោក្នុងស្រុកផងដែរប៉ុន្តែទោះបីជាយ៉ាងណា លោកស្រីបញ្ជាក់ថា​ ទីផ្សារកាហ្វេនៅតែមានទីផ្សារសម្រាប់ការឱកាសវិនិយោគ បើទោះបីជាទីផ្សារមួយនេះហាក់ដូចចង្អៀតបន្តិចព្រោះបច្ចុប្បន្នលោកស្រីផ្ទាល់ក៏បានសម្រេចបង្កើតកាហ្វេ យីហោ ផ្ទាល់ខ្លួនផងដែរដើម្បីចួលរួមប្រកួតប្រជែងនៅក្នុងឧស្សាហកម្មមួយនេះ។

គួរបញ្ជាក់ថា អាម៉ាហ្សូន គឺជាកាហ្វេយីហោថៃ ដែលមានវត្តមាននៅក្នុងទីផ្សារកម្ពុជាចាប់តាំងពីឆ្នាំ២០០០ ហើយកាហ្វេនេះ បានផ្ទុះការគាំទ្រខ្លាំងពីប្រជាពលរដ្ឋកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រហូតឈានដល់ប្រកាសលក់សិទ្ធិធ្វើអាជីវកម្មជាបន្តបន្ទាប់បានចំនួន១៥០ទីតាំងក្នុងរយៈពេលខ្លី៕

ដោយ៖ ស្រីពេជ្រ

X
5s