ក្រុមហ៊ុនកម្ចាត់សត្វល្អិតលំដាប់ពិភពលោក Truly Nolen International ឈានជើងមកកាន់កម្ពុជា
បច្ចុប្បន្ននេះ បញ្ហាប្រឈមជាច្រើនដែលបង្ករឡើងដោយសារពពួកសត្វល្អិតចង្រៃ ដូចជា កណ្តុរ កណ្តៀរ កន្លាត ស្រមោច មូស ជាដើម គឺជាប្រភេទសត្វល្អិត ដែលតែងតែរំខាននៅក្នុងការរស់នៅ។ ចំពោះការប្រកបការងាររបស់យើងរាល់ថ្ងៃ មានផលប៉ះពាល់ដល់ ទ្រព្យសម្បត្តិ ផ្ទះសំបែង ក្រុមហ៊ុន កន្លែងប្រកបអាជីវកម្ម នឹងទីធ្លាសាធារណៈ ដែលវាបង្កការរំខានគ្រប់ពេលវេលា។ លើសពីនេះទៅទៀត ពពួកសត្វទាំងនេះ បានប្រមូលផ្តុំទៅដោយមេរោគជាច្រើន ដែលកើតចេញពីភាពកខ្វក់ កង្វះអនាម័យ នៅតាមទីតាំងនានា ហើយងាយបំផ្លាញដល់សុខភាព និងទ្រព្យសម្បត្តិរបស់អ្នកផងដែរ។
តើអ្នកដឹងទេថា ពពួកសត្វទាំងនោះផ្តល់ផលវិបាក និងបញ្ហាប្រឈមអ្វីខ្លះ ចំពោះអ្នកក្រុមគ្រួសារអ្នកក៏ដូចជាមនុស្សជាទីស្រលាញ់របស់អ្នក? តើអ្នកត្រូវមានយុទ្ធសាស្រ្ត ឬវិធីសាស្រ្តបែបណាដើម្បីការពារ និងកម្ចាត់ពួកសត្វល្អិតទាំងនោះ? ថ្ងៃនេះ KHB Media សូមណែនាំអំពី ក្រុមហ៊ុន Franchise មួយ ដែលមានឈ្មោះថា “Truly Nolen International” ដែលជាក្រុមហ៊ុនបម្រើសេវាកម្មផ្នែកកម្ចាត់ សម្អាត និងគ្រប់គ្រងទៅលើពពួកសត្វល្អិតដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព និងជីវិតរបស់យើងដោយមិនដឹងខ្លួន ។
ការមកដល់ប្រទេសកម្ពុជានាពេលនេះ Truly Nolen International បានចាប់ផ្តើមប្រតិបត្តិការនូវសេវាកម្មរបស់ខ្លួន ដោយកាន់គោលជំហ ជាអ្នកផ្តល់ប្រឹក្សាយោបល់ ផ្តល់់ចំនេះដឹង និង ជួយដោះស្រាយបញ្ហាសត្វល្អិតដែលលោកអ្នកកំពុងជួបប្រទះក្នុងពេលបច្ចុប្បន្ន។ ដូចនេះតើក្រុមហ៊ុន Truly Nolen International ជាអ្នកណានិងមានភាពស្តង់ដារដូចម្តេចខ្លះ?
លោក MARCUS F. RESENDE ជានាយកបច្ចេកទេសនៃក្រុមហ៊ុន Truly Nolen International បានបញ្ជាក់ប្រាប់ KHB Media ថា៖ «យើងស្រលាញ់អ្វី ដែលយើងកំពុងធ្វើ។ យើងបានសិក្សាស្វែងយល់បែបជីវៈវិទ្យា និងអំពីបរិស្ថានវិទ្យា ក្នុងការប្រឆាំង សំលាប់ និងទប់ស្កាត់សត្វល្អិតដ៏គ្រោះថ្នាក់ទាំងនោះ។ យើងបានបង្រៀនអ្នកបច្ចេកទេស និងបុគ្គលិកផ្នែកលក់របស់យើង ឱ្យចេះធ្វើការត្រួតពិនិត្យមើល ទៅលើបញ្ហាទាំងអស់នោះ ដូចជានៅក្នុងគេហដ្នាន ភោជនីយដ្ឋាន ឬក្នុងសណ្ឋាគាជាដើម ដោយក្រុមហ៊ុនផ្សេងទៀត រកនូវបញ្ហានេះមិនឃើញ។ ការធ្វើបែបនេះ ជាការផ្តល់ការពិនិត្យពិច័យ ដោយឥតគិតថ្លៃដំបូងគេ។ យើងបានផ្តល់នូវកម្មវិធី IPM (Integrated Pest Management) យ៉ាងពេញលេញមួយ ដែលជួយផ្សព្វផ្សាយ អំពីការពង្រឹងការផ្លាស់ប្តូរវប្បធម៌បែបរូបវន្ត និងកន្លែងរស់នៅរបស់ពពួកសត្វល្អិត ដែលបង្ករជាមេរោគទាំងនោះ។ លើសពីនេះ យើងបានផ្តល់នូវការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតគ្រប់ប្រភេទ យ៉ាងត្រឹមត្រូវ ព្រមទាំងយុទ្ធសាស្រ្តត្រួតពិនិត្យដ៏ល្អ ដែលនឹងនាំមកនូវលទ្ធផលគួរជាទីគាប់ចិត្ត»។
ជាមួយនឹងកម្មវិធី IPM នេះដែរ លោក MARCUS បានបង្ហាញថា ជាការរួមបញ្ចូលគ្នា រវាងវិធីសាស្រ្ត ៣ ឬ ៤ នៃការគ្រប់គ្រងប្រភេទសត្វល្អិត។ ដូចទៅនឹងអ្វី ដែលលោកបានលើកឡើងខាងលើនេះ ក្រុមហ៊ុនបានឱ្យខាងផ្នែកបច្ចេកទេស និងបុគ្គលិកផ្នែកលក់ ដែលបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវច្យាស់លាស់ ដែលអាចស្វែងយល់ និងរកប្រភព ដែលរំខានពីសត្វល្អិតទាំងនោះ។
Truly Nolen International គឺជាក្រុមហ៊ុនមួយដែលមានការលូតលាស់ និងរីកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យសេវាកម្មកម្ចាត់សត្វល្អិត។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៣៨ ហើយបច្ចុប្បន្នមាន ១០០ ទីតាំងនៅក្នុងសហរដ្ឋអាមេរិក និងជាង ៣០០ ទីតាំងទូទាំងពិភពលោកក្នុងចំណោម ៦៦ ប្រទេសដែលរួមបញ្ចូលទាំងប្រទេសកម្ពុជាផងដែរ។ Truly Nolen ត្រូវបានគេទទួលស្គាល់នូវបច្ចេកវិទ្យាទំណើបឈានមុខគេលើផ្នែកសេវាកម្មកម្ចាត់សត្វល្អិតក្នុងពិភពលោក។
គួរបញ្ជាក់ផងដែរថា មកដល់ពេលនេះ កម្ពុជាមានក្រុមហ៊ុនសម្លាប់សត្វល្អិត ទាំងក្នុងប្រទេស និងក្រៅប្រទេសប្រមាណជាង ២៣ ក្រុមហ៊ុន ដែលបានកំពុងប្រតិបត្តិការលើការងារផ្តល់សេវាកម្មសម្អាត និងកំចាត់សត្វល្អិតនៅតាមគេហដ្ឋាន ការិយាល័យ ភោជនីយដ្ឋាន ខុនដូរ និងសណ្ឋាគារជាដើម៕
សម្រាប់ព័ត៍មានបន្ថែម សូមទំនាក់ទំនងមកក្រុមហ៊ុន Truly Nolen International តាមរយៈ៖
Website: www.trulynolen.com.kh
email: [email protected]
Telephone : 098 999 990/089 888 880
អាសយដ្ឋាន៖ #4542, St. 1003, Sangkat Phnom Penh Thmey, Phnom Penh, Cambodia