បញ្ហា​សុខភាព​​ខ្លាំង​ណាស់​​បើ​សិន​អ្នក​ «ចុច​ទូរស័ព្ទ​ពាក់​កណ្ដាល​យប់​»​



ជា​ការ​ពិត​ណាស់ ការ​ចុច​ទូរស័ព្ទ​ដៃ​ពាក់​កណ្ដាល​យប់ គឺ​ប៉ះពាល់​ដល់​​សុខភាព​ខ្លាំង​​បំផុត​ហើយ​អ្នក​នឹង​មិន​អាច​មើល​ដឹង​ពី​បញ្ហា​នេះ​ទាល់​តែ​សោះ​។      វា​កើត​ឡើង​ ​ដោយ​សារ​តែ​ភ្លើង​ពណ៌​ខៀវ​​ដែល​បញ្ចេញ​ពី​អេក្រង់​​ទូរស័ព្ទ​ដៃ​​របស់​លោក​អ្នក​     ​ហើយ​បាន​ជះ​ទៅ​កាន់​ភ្នែក​​និង​សរីរាង្គ​ផ្សេង​ៗ​ទៀត​ ហើយ​វា​ក៏​ចូល​ទៅ​​សម្លាប់​កោសិកា ធ្វើ​ឲ្យ​ងងុយ​គេង​នោះ​អស់​តែ​ម្ដង​។

 មិន​ត្រឹម​​តែ​ប៉ុណ្ណោះ​ទេ​   វា​អាច​​ដាស់​តឿន​ដល់​អ្នក​ថា វា​ជា​ពេល​ថ្ងៃ​​ទោះ​បី​ការ​ពិត វា​ជា​ពេល​យប់​ក្ដី  ហើយសមត្ថភាព​នៃ​ការ​គេង​ទៅ​វិញ​របស់​អ្នក​ ក៏​ធ្លាក់​ចុះ​ទៅ​តាម​នោះ​ផង​ដែរ។    ជា​ពិសេស​វា​កាន់​តែ​ប៉ះ​ពាល់​ខ្លាំង​ទៅ​ទៀត   សម្រាប់​អ្នក​ដែល​មាន​វ័យ​ពី​១៨​ឆ្នាំ​ដល់​២៤​ឆ្នាំ  នេះ​បើ​យោង​ទៅ​តាម​គេហទំព័រ mirror.co.uk​  ដែល​បាន​បង្ហាញ​បែប​នេះ​។

ដូច្នេះ​ហើយ​  បើ​​លោក​អ្នក​អាច​ជៀស​បាន​    លោក​អ្នក​មិន​គួរ​​ណា​ប្រហែស​ចុច​ទូរស័ព្ទ​ដៃ  មុន​​ចូល​គេង​​នោះ​ទេ។    បើ​សិន​ជា​អាច​អ្នក​គួរ​តែ​​ទុក​វា ឲ្យ​ឆ្ងាយ​ពី​ខ្លួន  ព្រោះ​ថា សារជាតិ​វិទ្យុសកម្ម​ជា​ច្រើន​ក៏​ អាច​ចូល​ទៅ​សម្លាប់​កោសិកា​ខួរ​ក្បាល​អ្នក​បន្តិច​ម្ដង​ៗ រៀង​រាល់​ថ្ងៃ​​ផង​ដែរ   ហើយ​អ្នក​មិន​បាន​ដឹង​ខ្លួន​ថា​វា​កំពុង​ជះឥទ្ធិពល​អាក្រក់​​ទាំង​​នេះ​មក​ខ្លួន​អ្នក​ឡើយ​៕

 

ដោយ៖ ព្រំ សុវណ្ណកណ្ណិកា

 

X
5s