ក្នុងសិក្ខាសាលាអ្នកជំនាញ៣រូប បង្ហាញគន្លឹះរកប្រាក់ចំណេញពីការវិនិយោគរយៈពេល ២ឆ្នាំឲ្យបាន ១លានដុល្លារ
នាព្រឹកថ្ងៃ ទី ៧ ខែ មិនា ឆ្នាំ២០១៩ ក្រុមហ៊ុនវិនិយោគអចលនទ្រព្យ KOMPOT PARAGON អញ្ជើញ អ្នកជំនាញ៣រូបមកពីវិស័យសំណង់ និងផ្នែកទិញលក់អចលនទ្រព្យនៅកម្ពុជាមកធ្វើជាវាគ្មិនចែករំលែកចំណេះដឹងអំពីបទពិសោធន៍ជោគជ័យលើការវិនិយោគមុខជំនួញនាពេលកន្លងមកដល់សិក្ខាកាមដែលជាអ្នកជំនួញជំនាន់ក្រោយ។
សិក្ខាសាលានេះមានឈ្មោះថា គន្លឹះសាងទ្រព្យក្នុងរយៈពេល២ឆ្នាំ១លានដុល្លារអាមេរិក ដែលចែករំលែកបទពិសោធន៍ចំណេះដោយវាគ្មិនសំខាន់ៗចំនួន៣រូបដូចជា លោក ឧកញ្ញ៉ា ហួតជា អគ្គនាយក្រុមហ៊ុន ហួតជា ខូអលធីឌី លោក ឈួន បូរី គ្រូបង្វឹកផ្នែកផ្តត់គំនិតលេខ១លើផ្នែក Markting Network ដែលជាម្ចាស់គម្រោង KOMPOT PARAGON និងលោក ឆាត វិជ្ជា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនទ្រព្យយើង។
ក្នុងនោះ ឈួន បូរី បានលើឡើងថា សិក្ខាសាលា គន្លឹះសាងទ្រព្យក្នុងរយៈពេល២ឆ្នាំ១លានដុល្លារអាមេរិក ដែលក្រុមហ៊ុនរបស់លោកបានបង្កើតឡើងនេះ ក្នុងគោលបំណងផ្តល់នូវចំណេះដឹងដែលជាបទពិសោធន៍ជោគជ័យលើគម្រោងមុខជំនួញធំៗ និងគម្រោងទិញលក់អចលនទ្រព្យផ្សេងៗដែលវាគ្មិនធ្លាប់ទទួលបានជោគជ័យ និងអាចរកបាននូវប្រាក់ចំនេញច្រើនជាង១លានដុល្លារក្នុងរយៈពេល២ឆ្នាំ។ លោក ពន្យល់ថា នៅក្នុងសិក្ខាសាលានេះ ក៍បានប្រាប់អំពីវិធីសាស្រ្តមួយចំនួនដែលយើងអាចរកប្រាក់ចំនេញបានដោយពុំចាំបាច់ត្រូវមានទន់នៅក្នុងការវិយោគផងដែរ។
អគ្គនាយករូបនេះ សង្ឈឹងជឿជាក់ថា តាមរយៈសិក្ខាសិលាចែករំលែកនេះ និងជួយឲ្យសិក្ខាកាមដែលជាអ្នកជំនួញជំនាន់ក្រោយទទួលបាននូវបទពោសោធន៍ចំណេះដឹងជោគជ័យល្អៗពីវាគ្មិនដែលធ្លាប់មានភាពជោគជ័យលើវិស័យទាំងនេះ មកអនុវត្តន៍លើគម្រោងវិនិយោគរបស់ខ្លួន ដើម្បភាពជោគជ័យនាពេលអាគត។
រីឯ លោក ឧកញ្ញ៉ា ហួត ជា អគ្គនាយក្រុមហ៊ុន ហួតជា ខូអលធីឌី ហើយក៏ជាវិនិយោគលើវិស័យសំណង់នៅកម្ពុជាផងដែរ បានអះអាងថា សិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ដល់អ្នកជំនួញជំនាន់ក្រោយ ព្រោះថា អ្វីដែលជាភាពជោគជ័យលើការធ្វើជំនួញដែលវាគ្មិនយើងធ្លាប់ឆ្លងកាត់កន្លងមកនេះ វានឹងក្លាយជាចំណេះដឹងថ្មីៗដែលពួកគាត់និងត្រូវយកទៅអនុវត្តន៍ដើរតាមគន្លងទាំងនេះ អាចធ្វើឲ្យពួកគាត់ទទួលបានជោគជ័យលើគម្រោងមុខជំនាញដែលពួកគេដាក់ទន់វិនិយោគជាមួយទំនុកចិត្តលើខ្លួនឯង។
ចំពោះ លោក ឆាត វិជ្ជា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនទ្រព្យយើង ក៏បានថ្លែងចំណាប់អារម្មណ៍ថា អត្ថប្រយោជន៍នៃសិក្ខាសាលានេះ វាមិនមែនគ្រាន់តែចែករំលែកនូវចំណេះដឹងលើការវិនិយោគមុខជំនួញតែមួយមុខនោះទេ វាបានបង្រៀនឲ្យអ្នកជំនួញជំនាន់ក្រោយឲ្យមានចិត្តក្លាហានក្នុងចាប់យកឱកាសវិនិយោគវិស័យទិញលក់អចលនទ្រព្យដោយចាប់ផ្តើមពីគ្មានដើមទន់ឈានទៅរកប្រាក់ចំនេញច្រើនបាន។
សូមបញ្ជាក់ថា សិក្ខាសាលាគន្លិះសាងទ្រព្យក្នុងរយៈពេល២ឆ្នាំ១លានដុល្លារអាមេរិកបានបង្កើតឡើងដោយក្រុមហ៊ុន KOMPOT PARAGON លើកទី១នេះ ក្នុងគោលដៅបង្រៀនបណ្តុះបណ្តាលអ្នកវិនិយោគជំនាន់ក្រោយឲ្យចេះប្រើប្រាស់ឱកាសវិនិយោគដើម្បីជោគជ័យ៕