មនុស្ស​ដែល​​ឆ្លាត​វៃ​​គឺ​លុប​បំបាត់​ភាព​តានតឹង​តាម​វិធី​​បែប​នេះ​ទាំង​អស់​​



មនុស្ស​ម្នាក់​ៗ តែង​តែ​ទទួល​រង​​មាន​ភាព​តានតឹង​ពី​ខាង​ក្រៅ​ជៀស​មិន​រួច​ឡើយ។​   ក្នុង​នោះ​អាច​មក​ពី​ ​ការ​គិត​ច្រើន​ពី​រឿង​រ៉ាវ​ដែល​កើត​មាន​ឡើង​នៅ​ចំពោះ​មុខ​​នោះ​ឯង​។    ​ប៉ុន្តែ​នៅ​​មាន​វិធី​ច្រើន​ណាស់​ដែល​អាច​បញ្ឈប់​ភាព​តាន​តឹង​អស់​ទាំង​នេះ​បាន​។  ​  តែ​មិន​អាច​និយាយ​ថា វិធីសាស្ត្រ​​ទាំង​នោះ​សុទ្ធ​តែ​ត្រូវ​ជា​មួយ​នឹង​អ្នក​ឡើយ។  ដូច្នេះ​សាក​មក​អាន​ពី​វិធីសាស្ត្រ​ដែល​មនុស្ស​ដែល​​ឆ្លាត​វៃ​ជ្រើសរើស​ក្នុង​ការ​បំបាត់​ភាព​តានតឹង​៖ ​​​

១) កត់​សម្គាល់​ប្រភព​ធ្វើ​ឲ្យ​អ្នក​តានតឹង​អារម្មណ៍៖  មុន​ដំបូង​គេ​បង្អស់​  អ្នក​ត្រូវ​​ស្វែងយល់​សិន​ថា​តើ​ប្រភព​នៃ​ភាព​តានតឹង​នោះ​​គឺ​មក​ពី​ណា​?   បន្ទាប់​មក​គិត​ម្ដង​ទៀត​  ថា​វា​សំខាន់​ឬ​មិន​សំខាន់​សម្រាប់​​អ្នក​ដែល​មក​ត្រូវ​មក​​ពិបាក​ចិត្ត។​      រួច​ហើយ​លៃលក​រក វិធីសាស្ត្រ​មក​ធ្វើ​បន្ទាប់​ទៀត​។ 

២)​ត្រូវ​រើ​ខ្លួន​ពី​ភាព​តានតឹង​ទាំង​នោះ ៖  ​បន្ទាប់​ពី​រក​មូលហេតុ​ឃើញ​ហើយ​។  អ្វី​ដែល​គួរ​ធ្វើ​បន្ទាប់​ទៀត​ គឺ​អ្នក​គួរ​រើ​ខ្លួន​អ្នក​ចេញ​ពី​ភាព​​តាន​តឹង​នោះ​តាម​រយៈ។   ការ​រើ​ខ្លួន​ចេញ​នេះ​  អ្នក​ក៏​អាច​ជ្រើសរើស​បាន​ច្រើន​វិធី​ដែរ​រួម​មាន​ ការ​ស្ដាប់​តន្ត្រី កម្សាន្ត​ ដើរ​ចេញ​ទៅ​លេង​​ខាង​ក្រៅ ហាត់​កីឡា ធ្វើ​អ្វី​ដែល​អ្នក​ចូលចិត្ត និង​ពិសា​អ្វី​ឆ្ងាញ់ ៗ ។ 

៣) ព្យាយាម​និយាយ​ជាមួយ​អ្នក​ដទៃ៖ ជា​ការ​ពិត​ណាស់ ការ​និយាយ​ទាក់ទង​គ្នា​ទៅ​​កាន់​អ្នក​ដទៃ នេះ​ក៏​អាច​នាំ​រឿង​រ៉ាវ អាក្រក់​នឹង​ធុញ​ថប់​ទាំង​ឡាយ​ចេញ​ពី​អ្នក​បាន មួយ​ចំណែក​ផង​ដែរ​។ ដោយ​មនុស្ស​ឆ្លាត​ភាគ​ច្រើន​តែង​តែ​ជ្រើសរើស​វិធី​នេះ  ព្រោះ​ទន្ទឹម​នឹង​ការ​កាត់​បន្ថយ​ភាព​តានតឹង​  ពួក​​គេ​ក៏​អាច​បង្កើន​ទំនាក់ទំនង​ជាមួយ​គេ​ឯង ហើយ​ឆ្លៀត​ពេល​ពង្រីក​ខ្សែ​បណ្ដាញ​បាន​ទៀត​។​

៤) ធ្វើ​ខ្លួនឯងឲ្យ​សប្បាយនិង​សម្រាក​ឲ្យ​ច្រើន៖  បើ​អ្នក​រវល់​តែ​ចំណាយ​ពេល​ ពិបាក​ចិត្ត ការ​ធុញថប់ នឹង​កាន់​តែ​មាន​ឡើង​មិន​ចេះ​អស់​ឡើយ​។ ចុះ​ហេតុអ្វី​អ្នក​មិន​ធ្វើ​ចិត្ត​ខ្លួនឯងឲ្យ​កាន់​តែ​សប្បាយ​វិញ​ទៅ? 

ដោយ៖ ព្រំ សុវណ្ណកណ្ណិកា

 

X
5s