មានដឹងទេថា អ្វីដែលជាកត្តាលីករធ្វើឲ្យឥណ្ឌូណេស៊ីជាប្រទេសដែលមានសន្ទុះពាណិជ្ជកម្មអេឡិចត្រូនិកលឿនបំផុត?​




គ្មាន​អ្វី​ត្រូវ​សង្ស័យទេ​ថា អ៊ិនធឺណេតនិងប្រព័ន្ធផ្សព្វផ្សាយសង្គមបានក្លាយជាភាពចាំបាច់សម្រាប់មនុស្សភាគច្រើនក្នុងការ​រស់នៅប្រចាំថ្ងៃ។ គ្រប់គ្នា​ត្រូ​វការ​ប្រើ​ប្រាស់វាដើម្បី​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​មនុស្សជុំ​វិញខ្លួនទាំង​ជិត​និង​ឆ្ងាយ ពិសេស​ប្រើ​ប្រាស់​ដើម្បី​ផ្សព្វ​ផ្សាយ លើក​តម្កើង​ដល់​ការ​ធ្វើ​អាជីវកម្ម​ ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​អ្នកស្គាល់​កាន់​តែ​ច្រើន។​

តាម​របាយការណ៍មួយបានឱ្យដឹងថា ការប្រើប្រាស់អ៊ីនធឺណេតនៅតែបន្តកើនឡើងទូទាំងពិភពលោកដោយអ្នកប្រើប្រាស់អ៊ីនធឺណេតកើនឡើង ៨% បើធៀបនឹងឆ្នាំមុន។ សព្វថ្ងៃនេះជាងពាក់កណ្តាលនៃប្រជាជននៅលើពិភពលោកប្រើប្រាស់អ៊ីនធឺណេតជាង ៣.៧៥ ប៊ី​លាននាក់កំពុងប្រើប្រាស់អ៊ីនធឺណេត និងជាងមួយភាគបីនៃចំនួនប្រជាជនពិភពលោកកំពុងប្រើប្រព័ន្ធទំនាក់ទំនងសង្គមជារៀងរាល់ខែ។​

សម្រាប់​ឥណ្ឌូ​ណេស៊ីផ្ទាល់ជាប្រទេស​មានការរីក​ចម្រើន​លឿន​បំផុតក្នុ​ងចំនួន​អ្នក​ប្រើ​ប្រាស់អ៊ីន​ធឺណេតសព្វថ្ងៃ​នេះ បើ​ធៀបទៅ​ឆ្នាំ ២០១៦ ចំណែក​ឯចំនួន​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណេតមានការ​កើន​ឡើង​៣ដង​ ច្រើនជាងមធ្យមភាគពិភពលោកជាមួយនឹងកំណើន ៥១% ពីមួយឆ្នាំទៅមួយឆ្នាំ។ របាយការណ៍ក៏បានបង្ហាញផងដែរថា ល្បឿនអ៊ីនធឺណេតឥណ្ឌូណេស៊ីគឺខ្ពស់ជាងមធ្យមភាគសកលលោក។

រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ ឥណ្ឌូ​ណេស៊ីមាន​អ្នក​ទិញ​ទំនិញ​តាម​អនឡាញ​ប្រមាណ ៤៤ លាននាក់ ដែលគិតជា​ទឹកប្រាក់ប្រមាណ ៥៥ ប៊ីលាន​ដុល្លារអាមេរិក ទៅ ៦៥ប៊ី​លាន​ដុល្លារអាមេរិក នេះ​បើ​យោង​តាម McKinsey និង​របាយការណ៍​​មួយ​ទៀត​បាន​លើក​ឡើង​ផងដែរថានៅ​ឆ្នាំ ២០២៥ តម្លៃទីផ្សារ​នឹង​កើន​ដល់ ៥៣ ប៊ីលាន​ដុល្លារអាមេរិក។

អ្វី​ដែលជា​ឱកាសក្នុងការ​រីក​ចម្រើន​លើ​ការ​ប្រើ​ប្រាស់​​អ៊ីន​ធឺ​ណេត​នេះ?
បណ្តាញ​សង្គម
យោង​ទៅ​តាម​ការកើន​ឡើង​នៃចំនន​អ្នក​ប្រើ​ប្រាស់​បណ្តាញសង្គម​ពី​មួយឆ្នាំទៅ​មួយ​ឆ្នាំ ឥណ្ឌូ​ណេស៊ី​ឈរ​នៅ​លំដាប់​លេខ​រៀងទី ៤ បន្ទាប់​ពី ឥណ្ឌា អាមេរិក អារ៉ាប់​អ៊ី​ម៉េរ៉ាត់ និង​អារ៉ាប៊ីសាអ៊ូឌីត។ របាយការណ៍បានឱ្យដឹងដែរថា ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមតាមរយៈទូរស័ព្ទកំពុងកើនឡើងកាន់តែលឿនដោយអ្នកប្រើប្រាស់ប្រចាំខែនៅទូទាំងពិភពលោកបានកើនឡើង ៣០%ធៀបនឹងឆ្នាំមុនដែលឈានដល់ចំនួនជាង ២.៥ ប៊ី​លាននាក់។ ប្រទេសឥណ្ឌូនេស៊ីមានកំណើនខ្ពស់បំផុតលំដាប់ទី ៣ នៅក្នុងប្រភេទនេះកើនឡើង ៣៩% ចាប់តាំងពីខែមករាឆ្នាំ ២០១៦។

អ្នក​ប្រើ​ប្រាស់​ Facebook មានចំនួន ១.៨៧១ប៊ីលាន​នាក់ក្នុ​ងមួយ​ខែ ​បានឈរ​នៅ​កម្រិត​នាំ​មុខគេ​មួយ​ដែល​តាម​ពីក្រោយ​ដោយ Facebook Messenger និង WhatsApp។ ហ្សាការតា ជា​ទីក្រុង​លំដាប់​ទី​ ៤ ដែល​មាន​អ្នកប្រើ​ប្រាស់បណ្តាញ​សង្គម Facebook ច្រើនជាងគេ​លើ​ពិភព​លោក។ មានការ​សន្និដ្ឋាន​រំពឹង​ទុក​ថាចំនួន​ប្រជាជន​ ១០៣ លាននាក់​បច្ចុ​ប្បន្ន​បាន​ចំណាយជាមធ្យម ២២៨ដុល្លារ​សម្រាប់​ការអន​ឡាញ ហើយ​ឥណ្ឌូណេ​ស៊ី​បានក្លាយ​ជា​ប្រទេស​រីក​ចម្រើន​ខ្លាំង​ជាង​គេ​បំផុត​ក្នុ​ងការទទួល​បាន​ចំណូល​ពី​ការធ្វើ​ពាណិជ្ជកម្ម​តាម​អ៊ីន​ធឺ​ណេត។ “PPRO High-Growth Market Reports ២០១៨” បានដាក់ឈ្មោះឥណ្ឌូណេស៊ីថាជាទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកដែលរីកចម្រើនលឿនបំផុតដែលមានតម្លៃបច្ចុប្បន្ន ៧.២ ប៊ី​លានដុល្លារ។

លើសពី​ប្រាក់
ពាណិជ្ជកម្មលើបណ្តាញសង្គមក៏មានការជះឥទ្ធិ​ពល​យ៉ាងខ្លាំងទៅលើសង្គមឥណ្ឌូនេស៊ី។ វាបានផ្តល់សិទ្ធិអំណាចដល់ស្ត្រីដោយជួយសម្រួលដល់ការចូលរួមរបស់ពួកគេនៅក្នុងសេដ្ឋកិច្ច។

ចំពោះការធ្វើពាណិជ្ជកម្មលើបណ្តាញអ៊ីនធឺណេតនៅប្រទេសឥណ្ឌូនេស៊ីនេះ​ របាយការណ៍ McKinsey និយាយថាការជះឥទ្ធិ​ពលខាងសេដ្ឋកិច្ច-សង្គមនៅក្នុងវិស័យចំនួនបួនគឺផលប្រយោជន៍ហិរញ្ញវត្ថុក្នុងការបង្កើតការងារ អត្ថប្រយោជន៍អ្នកទិញនិងសមភាពសង្គម៕

ដោយ៖ យ៉ាយ៉ា

 

X
5s