ដំបូន្មាន​ជីវិត ១១ ឃ្លា អ្នក​គួរ​ចងចាំ​ទុក​!​



ជីវិត​ពោរពេញ​ដោយ​ភាព​ស្មុគស្មាញ​រាប់​មិន​អស់​។ ជីវិត​មាន​ជួប​មាន​បែក មាន​ឡើង​មាន​ចុះ​។ ពេល​ខ្លះ​អ្នក​ជួប​រឿង​ដូច​បំណង ហើយ​ពេល​ខ្លះ​ទៀត​អ្នក​ក៏​​​ខកចិត្ត​អស់​សង្ឃឹម។ ហេតុ​អ្វី? នេះ​​ក៏​ព្រោះ​តែ​វា​គឺ​ជា​​ជីវិត​។ ក្រៅ​ពី​ការ​​​ទទួល​ស្គាល់ និង​​តទល់​ទៅ​នឹង​រឿង​ទាំង​នេះ​បាន ​គឺ​ការ​ចងចាំ​​របស់​អ្នក​ពី​មេរៀន​ជីវិត​ទាំង​នេះ​​ ហើយ​និយាយ​ថា នេះ​គឺ​ជា​បទពិសោធន៍​ជីវិត​ដែល​គ្មាន​អ្នកណា​អាច​ជៀស​ផុត​បាន។ 

កុំ​ឆាប់​​ចុះចាញ់​​អី! នរណាៗ​ក៏​ធ្លាប់​ជួប​ដូចគ្នា​ដែរ គ្រាន់តែ​តិច​ ឬ​ច្រើន​ប៉ុណ្ណោះ។ ឥឡូវ​នេះ អ្នក​អាច​ប្រៀបធៀប​ពី​មេរៀន​ជីវិត​ដែល​អ្នក​ទទួល​បាន ជាមួយ​នឹង​ដំបូន្មាន​ជីវិត​១១ ចំណុច​ខាងក្រោម​នេះ​ម្តង​មើល៏ តើ​មាន​ចំណុច​ដូចគ្នា ឬ​ខុសគ្នា​អ្វី​ដែល​ខ្លះ​ដែល​អ្នក​គួរ​ស្វែង​យល់​បន្ថែម? 

១.រស់នៅ​ក្នុង​ជីវិត​មួយ​​ដែល​ជា​ក្តី​សុបិន្ត​របស់​អ្នក មិនមែន​ជា​ជីវិត​មួយ​ដែល​គូសវាស​ដោយ​អ្នកដទៃ​នោះ​ទេ។

២.កុំ​សម្រេចចិត្ត​នៅ​ពេល​អ្នក​កំពុង​ខឹង ហើយ​ក៏​មិន​ត្រូវ​សន្យា​​ដែរ​នៅ​ពេល​អ្នក​កំពុង​សប្បាយ​ចិត្ត​ដែរ។

៣.កុំ​ឈ្លោះ​ជា​មួយ​មនុស្ស​ល្ងង់ ពួកគេ​នឹង​អូសទាញ​អ្នក​ឲ្យ​​ដូច​ពួកគេ ហើយ​អាច​​ផ្តល់​មេរៀន​ជូរចត់​ដល់​អ្នក។

៤.សូម​ចាំ​ថា ភាព​សោកស្ដាយ​ដែល​កើត​ចេញ​ពី​អ្វី​ដែល​​អ្នក​មិន​បាន​ធ្វើ​​ នឹង​​​មាន​ទំហំ​ជាង​ភាព​សោកស្ដាយ​នូវ​អ្វី​​ដែល​អ្នក​បាន​ធ្វើ។

៥.កុំ​បោះបង់​អ្វី​ដែល អ្នក​ចង់​បាន​បំផុត​ដើម្បី​អ្វី​ដែល​អ្នក​ចង់​បាន​នៅ​ពេល​នេះ។

៦.កុំ​ចាត់​ទុក​អ្នកណា​ម្នាក់​ជា​​មនុស្ស​អាទិភាព​សម្រាប់​អ្នក នៅ​ពេល​ដែល​អ្នក​នោះ​ចាត់​ទុក​អ្នក​ត្រឹមតែ​ជា​ជម្រើស​របស់​គេ។

៧.ប្រសិន​បើ​អ្នក​ចាត់​ទុក​នារី​ម្នាក់​ជា​ម្ចាស់ក្សត្រី ហើយ​នាង​ចាត់​ទុក​អ្នក​​​ត្រឹម​តែ​ជា​អ្នក​បម្រើ នោះ​មានន័យ​ថា ម្ចាស់ក្សត្រី​នោះ​មិនមែន​ជា​របស់​អ្នក​ឡើយ។

​​៨.សូម​ចាំ​ថា អ្នក​គឺ​ជា​ឧបសគ្គ​ធំ​បំផុត​សម្រាប់​ខ្លួន​ឯង។ ចង់​យក​ឈ្នះ​អ្នកដទៃ​ ចង់​យក​ឈ្នះ​បញ្ហា​ក្នុង​សង្គម​គឺ​ជា​រឿង​ងាយស្រួល​ជាង​យក​ឈ្នះ​ខ្លួន​ឯង។

៩.ត្រូវ​ប្រុងប្រយ័ត្ន​​ទៅ​នឹង​កំហុស​ឆ្គង​របស់​អ្នក។ កំហុស​ឆ្គង​ដែល​អ្នក​​​​បាន​បង្កើត​ឡើង អាច​លើកលែងទោស​ឲ្យ​បាន ប៉ុន្តែ​​​មិន​អាច​បំភ្លេច​បាន។ 

១០.វាសនា​របស់​មនុស្ស​មិន​ដូចគ្នា​​នោះ​ទេ។ អ្នក​ខ្លះ​ជោគជ័យ​​តាំង​ពី​អាយុ ៣០ ហើយ​អ្នក​ខ្លះ​ទៀត​​ជោគជ័យ​នៅ​អាយុ ៧០។ អ្វី​ដែល​សំខាន់​អ្នក​ត្រូវ​រីករាយ​ទៅ​នឹង​អ្វី​ដែល​អ្នក​មាន​នៅ​ពេល​ឥឡូវ​នេះ​។

១១.កុំ​គិត​ថា អ្នក​ជា​មនុស្ស​ខ្លាំង​ជាងគេ ពូកែ​ជាងគេ ឬ​អស្ចារ្យ​​គ្រាន់បើ​ជាង​អ្នកដទៃ​។ tត្រូវ​ចាំ​ថា បើ​អ្នក​ពូកែ​ជាងគេ នៅ​មាន​អ្នក​ផ្សេង​ទៀត​ដែល​ពូកែ​ជាង​អ្នក។ ដូច្នេះ​កុំ​យក​ខ្លួន​​ឯង​ទៅ​ប្រៀបធៀប​​អ្នកដទៃ៕