ដំណោះស្រាយ​ងាយ​ៗ​បំបាត់​ការ​ធុញទ្រាន់​ សម្រាប់​អ្នក​ដែល​ជិះ​យន្ត​ហោះ​​​ច្រើន​ម៉ោង​​



ដូច​ដែល​អ្នក​ដឹង​ស្រាប់​ហើយ​  អ្នកជ្រើសរើស​ការ​ជិះ​យន្តហោះ​ដើម្បី​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​តាម​រថយន្ត​ព្រោះ​វា​ចំណាយ​ពេលវេលា​ច្រើនពេក​។ ប៉ុន្តែ​​ពេល​ខ្លះ​បើ​សិន​អ្នក​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ណា​ដែល​ឆ្ងាយ​ខ្លាំង​ ទោះ​បី​ជិះ​យន្តហោះ​ក៏​​ដោយ​  ក៏​អ្នក​ត្រូវ​​ចំណាយ​ពេល​សឹង​តែ​មួយ​ថ្ងៃ​​ដែរ ទើប​ទៅ​ដល់​។      ការ​ប្រើ​ពេល​នៅ​លើ​យន្តហោះ​យូរ​ពេក  ក៏​អាច​នាំ​ឲ្យ​ដំណើរ​កម្សាន្ត​របស់​អ្នកកាន់​តែ​ពិបាក​ទៅ​តាម​នោះ​​​ផង​ដែរ។  ហេតុនេះ​ហើយ​អ្នក​គួរ​តែ​រក​វិធីសាស្ត្រ​ណា​ដើម្បី​មក​កាត់​បន្ថយ​ការ​​អផ្សុក​នៅ​លើ​យន្តហោះ​​ម្ដង​ៗ​៖ ​

១) ជ្រើសរើស​កៅអី​ជាប់​បង្អួច​៖​ យល់​ល្អ​អ្នក​គួរ​តែ​ជ្រើសរើស​កៅអី​ណា​ដែល​ជាប់​បង្អួច  ព្រោះ​ថាពេល​អ្នក​អផ្សុក​អ្នក​អាច​មើល​​ទេសភាពពី​លើ​អាកាស​បាន។​ ​អារម្មណ៍​​ធុញ​ទ្រាន់​ក៏​អាច​រសាត់​ចេញ​ខ្លះ​ដែរ កាល​ណា​អ្នក​ចំណាយ​ពេល​មើល​ទេសភាព​ទៅ​ខាង​ក្រៅ​។ ជៀសវាង​​ការ​អង្គុយនៅ​ជិត​ផ្លូវ​ដើរ  ឬ​ក្បែរ​បន្ទប់​ទឹក ព្រោះ​ថានៅ​ទី​នោះនឹង​មាន​មនុស្ស​ចេញ​ចូល​ច្រើន​​ហើយ​ធ្វើ​ឲ្យ​អារម្មណ៍​អ្នក​មិន​ស្រណុក​លើស​ដើម​។ 

២) រៀប​ចំ​ឧបករណ៍​ដែលអាច​ឲ្យ​អ្នក​សម្រាក​ស្រួល៖  បើ​អ្នក​បាន​រៀប​ចំ​វាទុក​នោះ​  ក៏​ល្អ​សម្រាប់​អ្នក​ដែរ​ព្រោះ​អ្នក​អាច​មាន​របាំង​សម្រាប់​បិទ​ភ្នែក  មាន​ភួយ​ និង​ខ្នើយ ដែល​ធ្វើ​ឲ្យ​​ស្រណុក​ខ្លួនបាន​។ 

៣) នាំ​យក​របស់​ដែល​អាច​ឲ្យ​អ្នក​កម្សាន្ត​បាន៖  អ្នក​អាច​មើល​រឿង​ផ្សេងបាន​​នៅ​លើ​យន្តហោះ ព្រោះ​ក្រុមហ៊ុន​អាកាសចរណ៍​ខ្លះ​ក៏​ផ្ដល់​ឲ្យ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​កែ​ការ​អផ្សុក​ដែរ     តែ​ជម្រើស​គឺ​វា​មិន​ច្រើន​សម្រាប់​អ្នក​ឡើយ។    ដូច​នេះ​អ្នក​គួរ​ត្រៀម​ខ្លួនឯង បញ្ចូល​រឿង​ឲ្យ​បាន​ច្រើន ហើយ​យក​មក​មើល​ទៅ​មិន​ល្អ​ទេ​មែន​ទេ?

៤) ស្លៀក​សំលៀកបំពាក់​ណា​ងាយ​ស្រួល​សម្រាប់​អ្នក៖  ជា​ការ​ពិត​ណាស់  សម្រាប់​អ្នក​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស​ឆ្ងាយ​បែប​នេះ  អ្នក​ដែល​ពាក់​អាវ​ធំ​ក្រាស់ ឬ​ក៏​ស្បែក​ជើង​កែង គឺ​សុទ្ធ​តែ​ធ្វើបាប​ខ្លួនឯង​ទាំង​អស់ ព្រោះ​ថាអ្នក​មិន​មែន​ចំណាយ​ពេល​តែ​២​ឬ​៣​ម៉ោង​ក្នុង​ការ​ធ្វើដំណើរ​នោះ​ទេ។  ពួក​គេ​នឹង​មិន​ឈប់​ចុះ​ចត​ឡើយ  បើ​សិន​ជា​អាច​ជ្រើសរើស​សំលៀកបំពាក់​ណា​ដែល​ងាយ​​ស្រួល​ដោះ​ពេល​ដែល​អ្នក​ត្រូវ​ការ​ដោះ​វា​ អ្នក​គួរ​តែ​យក​វា​មក​៕

ដោយ​៖ ព្រំ សុវណ្ណកណ្ណិកា

 

X
5s