Xiaomi រកបានប្រាក់ចំណេញប្រចាំឆ្នាំ ១៣.៥ ប៊ីលានយ័ន និងព្យាយាមសម្លឹងរកទីផ្សារអន្តរជាតិធំៗផ្សេងទៀត
ក្រុមហ៊ុន Xiaomi របស់ចិនបានប្រកាសឲ្យដឹងថា ខ្លួនទទួលបានប្រាក់ចំនេញសុទ្ធសម្រាប់ឆ្នាំ ២០១៨ ចំនូន ១៣.៥ ប៊ីលានយ័ន ដោយចំនួននេះមានការកើនឡើងជាងឆ្នាំ ២០១៧ ដែលអាចរកបានប្រមាណ ៤៣.៩ប៊ីលានយ័ន។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងទីក្រុងប៉េកាំងមានចំណូលសរុបកើនឡើង ៥២.៦%តែវាត្រូវបត់បង់ ១៧៦ ប៊ីលានយ័ននៃមធ្យមភាគទីផ្សារ នេះបើតាមការព្យាករណ៍វិភាគពី Bloomberg។ វាមានការកើនឡើង ៤១.៣% ក្នុងការលក់ទូរស័ព្ទឆ្លាតវៃជាសកលស្មើនឹង ១៧៤.៩ ប៊ីលានយ័នធៀបនឹងឆ្នាំមុនការនាំចេញសរុបបានកើនឡើង ២៩.៨% ស្មើនឹង ១១៨.៧ លានគ្រឿង។
មូលហេតុដែល Xiaomi ទទួលបានកំណើននៃការលក់
“បច្ចេកវិទ្យាជាបញ្ហាស្លាប់រស់របស់ Xiaomi” នេះជាប្រសាសន៍របស់លោក Lei Jun ស្ថាបនិកនិងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xiaomi ដែលបានថ្លែងក្នុងកិច្ចប្រជុំផ្ទៃក្នុងមួយ។ គំនិតក្នុងការបង្កើតតួនាទីថ្មីរបស់លោក Lei នេះគឺដើម្បីលើកកម្ពស់វប្បធម៌វិស្វកររបស់ក្រុមហ៊ុន។
Xiaomi បានបង្កើតនូវបញ្ញាសម្បនិម្មិត artificial intelligence (AI) និងនាយកដ្ឋានទិន្នន័យធំដើម្បីផ្តោតនិងដាក់ទិសដៅសំខាន់យ៉ាងច្បាស់ក្នុងការប្រណាំងប្រជែងផ្នែកបច្ចេកវិទ្យា។ នេះគឺជាការផ្លាស់ប្តូររបស់ក្រុមហ៊ុន Xiaomi បន្ទាប់ពីការចេញ IPO របស់ខ្លួននៅក្នុងទីក្រុងហុងកុងកាលពីរដូវក្តៅមុនដើម្បីឈានទៅដល់ការប្រកួតប្រជែង និងអាចសម្រេចបានជោគជ័យលើយុទ្ធសាស្រ្តបច្ចេកវិទ្យានេះ នាយកដ្ឋានដែលបង្កើតនៅក្នុងក្រុមហ៊ុនក៏ត្រូវតែរឹងម៉ាំ ហើយក្រុមហ៊ុនបានកំណត់យកចំនុច៤សំខាន់ៗគឺ ជួលបុគ្គលិកពីក្រៅប្រទេស ការធ្វើប្រូម៉ូសិន ការបណ្តុះបណ្តាលបុគ្គលិក និងយុទ្ធសាស្ត្រនៃការផ្តល់ប្រឹក្សាយោបល់ដល់អតិថិជន។ តាមការបង្ហើបពីក្រុមហ៊ុនបានឲ្យដឹងដែរថា ខ្លួនបានវិនិយោគយ៉ាងតិច ១.៥ប៊ីលានដុល្លារលើ AI និងឧបករណ៍ឆ្លាតវៃក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ហើយពេលនេះជាពេលមួយដែលយើងត្រូវចាប់ផ្តើមសកម្មភាពទាំងនោះហើយ។
អ្វីជាផលចំនេញបន្ទាប់ពីកំណើននៃការលក់នេះ?
Xiaomi បានឈរនៅលំដាប់លេខ៤នៃការលក់ស្មាតហ្វូនក្នុងទីផ្សារអឺរ៉ុប បើយោងតាមការព្យាករណ៍ពីក្រុមហ៊ុន Canalys។ ក្រុមហ៊ុននេះក៏បានដកតំណែងក្រុមហ៊ុន Samsung Electronics ពីចំណុចកំពូលនៅក្នុងទីផ្សារស្មាតហ្វូនក្នុងប្រទេសឥណ្ឌាកាលពីឆ្នាំមុន។ នៅក្នុងការដាក់បញ្ញត្តិច្បាប់របស់ខ្លួន ក្រុមហ៊ុននេះបានឱ្យដឹងថាខ្លួនមានគោលបំណងធ្វើឲ្យមានភាពជោគជ័យសាជាថ្មីនៅទីផ្សារដ៏ធំផ្សេងទៀតដូចជាប្រទេសឥណ្ឌូនេស៊ី និងបណ្តាប្រទេសនៅអឺរ៉ុបខាងលិច ដូចការដែលជោគជ៏យនៅឥណ្ឌាដូច្នោះដែរ។
ការវិនិយោគរបស់ Xiaomi ក៏មានការរីកចម្រើន ហើយក្រុមហ៊ុនចំនួន ៩ ដែលពួកគេបានធ្វើការវិនិយោគបានឡើងផ្សារហ៊ុនកាលពីឆ្នាំទៅ។ ពួកគេមានគម្រោងធំមួយនៅទីផ្សារអាហ្រិ្វក និងបានចូលទៅក្នុងប្រទេសអេស៊ីបកាលពី ២ឆ្នាំមុន ជាងនេះក៏កំពុងសំលឹងមើលទីផ្សារប្រទេសកេនយ៉ា នីហ្សេរីយ៉ា និងម៉ូរ៉ូកូដូចគ្នា។ មិនមែនលក់តែស្មាតហ្វូនទេតែ Xiaomi លក់ជា product lines នៃបច្ចេកវិទ្យាដូចជា projectors នាឡិកាដៃឆ្លាតវៃ Smart watch ជាដើម។
ភាគហ៊ុនរបស់ក្រុមហ៊ុននេះមានការកើនឡើងខ្លាំង លើសន្ទុះរលកនៃការជួញដូរក្នុងខែមករា៕
ដោយ៖ យ៉ាយ៉ា