ខេត្តកំពង់ស្ពឺមានសក្កានុពលអាចទាក់ទាញក្រុមហ៊ុនចិនធំៗ ឲ្យវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារ
យ៉ាងតាមគេហទំព័រព័ត៌មានក្នុងស្រុក នៅថ្ងៃទី១០ ខែមេសា នេះមន្រ្ដីជាន់ខ្ពស់របស់ខេត្តកំពង់ស្ពឺ លោក វ៉ី សំណាងបានមាន ប្រសាសន៍ថា បន្ទាប់ពីដំណើរទស្សន៍កិច្ចនៅខេត្តក្វាងទុងប្រទេសចិន លោកមានជំនឿជឿជាក់លើខេត្តកំពង់ស្ពឺដែលកំពុងតែមានសក្កានុពលទាក់ទាញ ក្រុមហ៊ុនយក្សចិនរហូតដល់ក្រុមហ៊ុនយក្សចិនចំនួន៨៖
-
ទី១ រោងចក្រ Speedy Global ស្ថិតនៅសង្កាត់ឆាងអាន ជាក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ ហើយនៅឆ្នាំ២០១៩ នេះ ដែលត្រូវការកម្លាំងពលកម្មសរុប ៨,០០០នាក់។
-
ទី២មានក្រុមហ៊ុនដៃគូចំនួន ៣កន្លែងទៀតមានផលិតដំណាប់ផ្លែឈើ ស្លាកសញ្ញាសម្លៀកបំពាក់ និងអចលនទ្រព្យក្នុងមួយកន្លែង ដែលត្រូវការកម្លាំងពលកម្ម ៨០០០នាក់សរុប២៤,០០០នាក់។
-
ទី៣ ក្រុមហ៊ុនទូរស័ព្ទចំនួន ២គឺ OPPO និង VIVO នឹងត្រូវសាងសង់អាគារកម្ពស់ ១០០ ទៅ ២០០ម៉ែត។
-
ទី៤ ក្រុមហ៊ុនរោងចក្រថ្មីរបស់ចិន មានទុនប្រមាណ ២០០០លានដុល្លារអាមេរិក។
-
ទី៥ ក្រុមហ៊ុន គូឡុង ផលិតសម្លៀកបំពាក់កូនក្មេងត្រូវការកម្លាំងពលកម្ម ៩,០០០នាក់។
-
ទី៦ ក្រុមហ៊ុនហ្វីចូវ នៅក្រុងហ្វីចូវផលិតអាវចាក់ ត្រូវការកម្មករសរុប ១៥,០០០នាក់។
-
ទី៧ អគារពាណិជ្ជកម្មនៅក្រុងច្បារមន ដែលប្រើប្រាស់ទុនវិនិយោគប្រមាណ ៥០០លានដុល្លារអាមេរិក។
-
ទី៨ ក្រុមហ៊ុនហ័រ សេងដា ជាក្រុមហ៊ុនផលិតខ្សែររួត ដែលក្រុមហ៊ុននេះបច្ចុប្បន្នកំពុងដំណើរការនៅប្រទេសកម្ពុជាហើយ ស្ថិតនៅក្នុងក្រុងច្បារមន ផលិតផលនេះនាំចេញទៅអឺរ៉ុប និងអាមេរិក។
ខេត្តកំពង់ស្ពឺគឺជាខេត្តដែលស្ថិតនៅចំកណ្ដាលរវាងប៉ូលសេដ្ឋកិច្ចកម្ពុជារវាងទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ ដែលមានផ្លូវជាតិលេខ ៣ លេខ ៤ ឆាប់ៗនេះ កម្ពុជាកំពុងសិក្សាលើផ្លូវ ល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ មីនា ឆ្នាំ២០១៩ ដែលបានឆ្លងកាត់ខេត្តកំពង់ស្ពឺ៕
ដៃគូសហការ៖ www.realestate.com.kh