ប្រសិនបើអ្នកមិនទានមានគោលដៅជីវិតទេ សាកល្បង៣ចំណុចនេះសាកមើល៍​



មនុស្ស​ម្នាក់​ៗ តែង​តែ​មាន​គោលដៅ​រៀង​ៗ​ខ្លួន  ហើយ​គោល​ដៅ​នោះ​ហើយនឹង​ជំរុញ​ទឹក​ចិត្ត​ឲ្យ​ពួក​គេ​ខិត​ខំ​ដើម្បី​សម្រេច​វា។  តែ​សម្រាប់​អ្នក​គ្មាន​គោលដៅ​វិញ  ពួក​គេ​ហាក់​ដូច​ជា​មនុស្ស​តែលតោល គ្មាន​ទិស​ដៅ​ត្រូវ​ទៅ ​​ប្រៀប​ប្រដូច​ខ្លួន​កំពុង​ស្ថិត​លើ​មហា​សមុទ្រ​​គ្មាន​កោះ​គ្មាន​ត្រើយ​អ៊ីចឹង។  ចំណុច​ខាង​ក្រោម​នេះ​អាច​​​នឹង​មក​​បង្រៀន​ឲ្យ​អ្នក​ចេះ​ស្វែង​រក​គោលដៅ​មួយ សម្រាប់​ជីវិត​ខ្លួន​ឯង​ខ្លះ​៖ 

១)  ធ្វើ​ខ្លួន​​ឲ្យ​សកម្ម៖  សកម្មភាព​កាន់​តែ​ច្រើន​ដែល​អ្នក​ធ្វើ​    នោះអ្នក​នឹង​កាន់​តែ​ឆាប់​ដឹង​ថា​ គោលបំណង​អ្នក​ជា​អ្វី​ហើយ​?    ជៀស​វាង​ការ​អង្គុយ​ស្រមើស្រមៃ​អត់ប្រយោជន៍  អ្នក​គួរ​ស្វែង​រក​គោលបំណង​ឲ្យ​ឃើញ​សិន​   ហើយ​ឈាន​ជើងដើរ​ទៅ​មុខ​ដើម្បី​វាតាម​រយៈ​ការ​ធ្វើ​បែប​នេះ អ្នក​នឹង​ដឹង​ពី​គោលបំណង​ខ្លួន កាន់​តែ​ច្បាស់​ហើយ។​

២)  ត្រូវ​ដឹង​ថា​ខ្លួន​កំពុង​ចូលចិត្ត​អ្វី៖   ប្រសិន​បើ​អ្នក​មិន​ចូលចិត្ត​ហើយ  អ្នក​ក៏​មិន​អាច​សម្រេច​វា​បាន​ដែរ ។ ហេតុ​ដូចនេះ​ហើយ អ្នក​គួរ​ដឹង​ថា​អ្វី​ទៅ​ដែល​អ្នក​ចូលចិត្ត​ធ្វើបន្ទាប់​មក​ឈាន​ទៅ​មុខ​ដើម្បី​អ្វី​ដែល​អ្នក​ស្រឡាញ់។ នៅ​ពេល​អ្នក​ធ្វើ​អ្វី​មួយដែល​បេះ​ដូង​ពេញ​ចិត្ត​ នោះអ្នក​នឹង​មាន​អារម្មណ៍​ចង់​ដើរ​ទៅ​មុខ  ហើយ​បន្ត រុករក​វា ដោយ​គ្មាន​នរណា​ចាំ​បញ្ជា​​ត​ទៅ​ទៀត​ឡើយ។ 

៣)  ស្វែងរក​នរណា​ម្នាក់​ដែល​អាច​ជំរុញ​អ្នក​បាន៖  ពេល​ខ្លះអ្នកដ៏ទៃ​នោះ​ហើយដែល​ចាប់​ផ្ដើម​ឲ្យ​អ្នក​គិត​ពីគោលបំណង​ទៅ​ថ្ងៃ​មុខ​ត​ទៅ​ទៀត​។ ពួក​គេ​ទាំង​នោះអាច​ផ្ដល់​ជា​យោបល់ គំនិត និង​អ្វី​ដែល​អ្នក​គួរ​ធ្វើ​បាន​សម្រាប់​ជីវិត​របស់​គេ​៕

ដោយ៖ ព្រំ សុវណ្ណកណ្ណិកា

X
5s