អាស៊ីប៉ាស៊ីហ្វិកក្លាយជាវេទិកាកៅ្ដគគុក របស់ប្រទេសមហាអំណាចទាំងបីប្រជែងគ្នា​



ប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងបីមាន ជប៉ុន អាមេរិក ​និង ចិន សុទ្ធតែជាប្រទេសដែលមានឥទ្ធិពលខ្លាំងទៅលើសេដ្ឋកិច្ច និងមានឥទិ្ធពលភូមិសាស្រ្ដនយោបាយ។ ប្រទេសទាំងនេះខិតខំវិនិយោគទៅលើហេដ្ឋារចនាសម័ន្ធរបស់ខ្ឡួនទូទាំងប្រទេស។ ហើយមួយវិញទៀតប្រទេសអាស៊ីប៉ាស៊ីហ្វិកគឺដើរតួជាឆាកកណ្ដាល សម្រាប់ប្រទេសមហាអំណាចទាំងបីនេះក្នុងការប្រកួតប្រជែងគ្នា។

បើប្រទេសអាស៊ីប៉ាស៊ីហ្វិកកំពុងតែជាឆាកកណ្ដាលសម្រាប់ប្រទេសទាំងបីនេះហើយ តើរដ្ឋាភិបាលនីមួយៗក្នុងប្រទេសអាស៊ីអាគ្នេយន៍គួរតែទាញបានប្រយោជន៍អ្វីខ្លះសម្រាប់ប្រជាជនពួកគេ?

ការប្រណាំងប្រជែងវិស័យហេដ្ឋារចនាសម្ព័ន្ធវាមានផលប៉ះពាល់ខ្លាំងទៅលើពាណិជ្ជកម្មពិភពលោក សង្វាក់ផលិតកម្ម ក្រុមហ៊ុនផ្ដត់ផ្គង់ការផលិត នៅថ្ងៃអនាគត ប៉ុន្ដែយើងត្រូវដឹងថានេះគឺជាយុទ្ធសាស្រ្ដកសាងទំនាក់ទំនងនិង ភូមិសាស្រ្ដនយោបាយដ៏មានឥទ្ធិរបស់ ប្រទេសមហាអំណាចទាំងនោះ។ 

 អ្វីខ្លះជាយុទ្ធសាស្រ្ដភូមិសាស្រ្ដនយោបាយរបស់ប្រទេសមហាអំណាចទាំងបី?

ប្រទេសមហាអំណាចទីមួយរបស់ពិភពលោកគឺប្រទេស សហរដ្ឋអាមេរិក អាមេរិកបានបង្កើតយុទ្ធសាស្រ្ដភូមិសាស្រ្ដនយោបាយរបស់ខ្លួនដោយក្នុងរូបភាពកសាងហេដ្ឋារចនាសម័្ពន្ធ ដែលហៅថា យុទ្ធសាស្រ្ដឥណ្ឌូប៉ាស៊ីហ្វិកដែលបានដំណើរការក្នុងឆ្នាំ ២០១៧ ។ យុទ្ធសាស្រ្ដមួយនេះអាមេរិកបានប្រើប្រាស់ក្នុងប្រទេសមួយចំនួនរួចរាល់មក ដែលមាន ដូចជា ភ្វីលីពីន និង កោះល្បីៗ ដូចជាម៉ាដេវ និង សីស្ហែលជាដើម ដែលសុទ្ធត្រូវបានអាមេរិកបោះលុយវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធ(យុទ្ធសាស្រ្ដឥណ្ឌូប៉ាស៊ីហ្វិក)នៅទីនោះ។

យុទ្ធសាស្រ្ដមួយនេះមិនមែនផ្ដោតតែភូមិសាស្រ្ដនយោបាយតែមួយមុននោះទេ​ ប៉ុន្ដែក៏ជាយុទ្ធសាស្រ្ដពង្រឹងភូមិសាស្រ្ដសេដ្ឋកិច្ចដូចគ្នា។

ចំណែកឯប្រទេសមហាអំណាចទីពីរវិញគឺប្រទេសចិន​ ចិនត្រូវបានគេចាត់ថាជាប្រទេសមានឥទ្ធិពលខ្លាំងទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ។ ចិនបានបង្កើតយុទ្ធសាស្រ្ដគឺគម្រោង ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ​

យុទ្ធសាស្រ្ដមួយនេះត្រូវបានគេចាត់ថាជាយុទ្ធសាស្រ្ដផ្លូវខ្សែក្រវ៉ាត់ពាន់លានដុល្លាររបស់មហាយក្សមួយនេះ ដែលបានដាស់តឿនពិភពលោកអំពីយុទ្ធសាស្រ្ដហេដ្ឋារចនាសម្ព័ន្ធដ៏មានឥទ្ធិពលមួយនេះ។

ទន្ទឹមនឹងនេះផងដែរសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិកក៏កាន់តែកៅ្ដឡើងដោយសហរដ្ឋអាមេរិកបានបង្កើតយុទ្ធសាស្ត្រ ពង្រឹងភូមិសាស្រ្ដនយោបាយរបស់ខ្លួននៅក្នុងអាស៊ីប៉ាស៊ីហ្វិកដែលហៅថា យុទ្ធសាស្ដ្រឥណ្ឌូប៉ាស៊ីហ្វិក ដែលជាយុទ្ធប្រកួតប្រជែងធំមួយ ជាមួយនឹងយុទ្ធសាស្រ្ដ ផ្លូវមួយ ខ្សែក្រវ៉ាត់របស់ចិន (BRI)។

បើយោងតាមរបាយកាណ៍ចេញផ្សាយរបស់ Baker Mckenzie & Rhodium Group បានបង្ហាញថាទំហំទឹកប្រាក់វិនិយោគសរុបរបស់ចិន អាមេរិកខាងជើង និងអឺរ៉ុបបានធ្លាក់ចុះជាង ៧៣% នៅក្នុងឆ្នាំ ២០១៨ ប្រមាណជាង ១១១ពាន់លានដុលា្លរអាមេរិក មកត្រឹម ៣០ពាន់លានដុល្លារដុល្លារសហរដ្ឋអាមេរិកកាលពីឆ្នាំកន្លងទៅនេះ។ ទាំងនេះបានបង្ហាញឲ្យឃើញថា ចិនកំពុងតែងាកមកវិនិយោគនៅក្បែរៗផ្ទះរបស់ខ្លួនច្រើនជាងឆ្ងាយពីផ្ទះរបស់ខ្លួនដូចនេះ ចិនកំពុងសម្លឹងរកប្រទេសគោលដៅរបស់ខ្លួន សម្រាប់ធ្វើការវិនិយោគ។ ហើយក្នុងនោះមានតែប្រទេសអាស៊ីប៉ាស៊ីហ្វិក នេះឯងជាគោលដៅពិសេសសម្រាប់ប្រទេសចិន។

       

នៅក្នុងដំណើរការកសាងភូមិសាស្ដ្រនយោបាយមួយនេះ ប្រទេសជប៉ុនដែលជាប្រទេសមហាអំណាចទីបី ក៏បានកំដរប្រទេសទាំងពីរលេងហ្គេមមួយនេះផងដែរ។ ស្ថាប័នអភិវឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុរបស់ប្រទេសជប៉ុន រួមទាំងភ្នាក់ងារនាំចេញរបស់ខ្លួន បានសិក្សាច្រើនដងមកហើយការកសាងហេដ្ឋារចនាសម័្ពន្ធ និងការពង្រីកនូវបណ្ដេញទំនាក់ទំនងឲ្យកាន់តែទូលំទូលាយនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ និងប្រទេសផ្សេងៗទៀត ហេតុផលដែលពួកគេធ្វើបែបនេះដូចដែលបានរៀបរាប់ខាងលើគឺដើម្បីជួយពង្រឹងនូវភូមិសាស្រ្ដនយោបាយ និងភូមិសាស្រ្ដសេដ្ឋកិច្ច ពួកគេឲ្យកាន់តែរឹងមាំ និងទូលំទូលាយជាងមុន។  អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ជប៉ុនគឺជាប្រទេសអព្យាក្រឹត្យលើយុទ្ធសាស្រ្ដ ភូមិសាស្រ្ដនយោបាយ ជប៉ុនក្លាយជាចំហរនៃប្រទេសចិន និងសហរដ្ឋអាមេរិកដើម្បីធ្វើកិច្ចសហការកសាងហេដ្ឋារចនាសម័ន្ធក្នុងប្រទេសនីមួយៗ។

កាលថ្មីៗនេះ ជប៉ុន និងប្រទេសអាស៊ីប៉ាស៊ីប៉ាហ្វិកជាងប្រាំប្រទេសផ្សេងទៀតបានបង្កើតច្បាប់ថ្មីសម្រាប់ពួកគេដើម្បីជួយជំរុញដល់ គម្រោងជាង ១៥០គម្រោង នៅក្នុងតំបន់មេគង្គ(​ នៅក្នុងប្រទេសថៃ) ។ ជាមួយគ្នានេះផងដែរកាលពីឆ្នាំ២០១៨ លោកប្រធានាធិបតីជប៉ុនក៏បានទៅទីក្រុងប៉េកាំង ដើម្បីចុះកិច្ចសហការរវាងជប៉ុននិងចិន ដើម្បីគាំទ្រដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធឯកជន ៥០កន្លែងនៅក្នុងប្រទេសអាស៊ី និងតំបន់ផ្សេងទៀត ស្របពេលដែលធនាគារកិច្ចសហការអន្ដរជាតិរបស់ជប៉ុនបានយល់ព្រម ដើម្បីបង្កើតក្របខ័ណ្ឌហិរញ្ញប្បទានរួមគ្នាជាមួយធនាគារអភិវឌ្ឍន៍ចិន។

បច្ចុប្បន្ននេះប្រទេសថៃបានសហការគ្នាយ៉ាងល្អ ជាមួយប្រទេសមហាអំណាចទាំងបី ដោយទទួលបានការកសាងហេដ្ឋារចនាសម្ព័ន្ធយ៉ាងសម្បូរបែបនៅក្នុងទីក្រុងបាំងកក៕

ដោយ៖ ច័ន្ទលាភ

 

X
5s