សាកអានទៅមើលថាសញ្ញាទាំង ៤យ៉ាងណាខ្លះជាស្នេហាដែលអ្នកគួរជៀសឲ្យឆ្ងាយ
ស្នេហាគឺគ្មាននិយមន័យពិតប្រាកដនោះទេ តែអ្នកក៏ត្រូវដឹងដែរថា ស្នេហាមួយណា អាចធ្វើឲ្យអ្នកមានសេចក្ដីសុខ ឬធ្វើឲ្យអ្នកកើតទុក្ខ។ ខាងក្រោមនេះនឹងបង្ហាញអ្នកពីសញ្ញាណនៃស្នេហា ដែលអ្នកគួរតែជៀសឲ្យឆ្ងាយ៖
១) កុហកអ្នកដទៃដើម្បីការពារសង្សារខ្លួន៖ អ្នកត្រូវដឹងថា តើសង្សាររបស់អ្នកជាមនុស្សដូចម្ដេច។ កុំដោយសារតែការស្រឡាញ់ អាចធ្វើឲ្យអ្នកក្លាយជាមនុស្សដែលចេះកុហកភូតភរនោះ។ បើគេជាមនុស្សមិនល្អ ត្រូវបើកចិត្ត ឲ្យគេដើរចេញទៅ ព្រោះមនុស្សបែបនោះទុកទៀតក៏គ្មានប្រយោជន៍ដែរ។
២) គ្មានភាពជឿជាក់លើគ្នា៖ គេតែងតែទាមទារចង់នៅជាមួយអ្នកគ្រប់ពេល ហើយច្រណែនដោយគ្មានហេតុផលនោះ វាជាសញ្ញាមិនល្អឡើយសម្រាប់ស្នេហា។ ស្នេហាគឺជាការយល់ចិត្តគ្នាទៅវិញទៅមក មិនមែនការចោទប្រកាន់ឬបន្ទោសថានរណាម្នាក់នោះឡើយ។
៣) បំបាក់អ្នកនៅមុខគេឯង៖ ប្រសិនបើគេប្រើពាក្យមិនល្អ ឬក៏យកឈ្មោះអ្នកមកធ្វើជាការកម្សាន្ត នៅមុខអ្នកដទៃ គឺវាកាន់តែជាបញ្ហាទៀតហើយ។ វាមិនត្រឹមតែធ្វើឲ្យអ្នកខ្មាសគេទេ ថែមទាំងបាត់បង់កិត្តិយស ដោយសារតែម្នាក់នោះទៀតផង។
៤) តែងតែពិបាកចិត្តចំពោះស្នេហាគ្រប់ពេល៖ ប្រសិនបើអ្នកមិនមានអារម្មណ៍ថាមានសុភមង្គល កក់ក្ដៅ សប្បាយចិត្ត ឬក៏រំភើបរាល់ពេលនៅជាមួយសង្សារអ្នកទេ នេះវាបង្ហាញថាអ្នកជួបមនុស្សខុសហើយ ព្រោះថាមនុស្សគ្រប់រូប ស័ក្ដិសមទទួលបានស្នេហាដែលធ្វើឲ្យពួកគេសប្បាយ មិនមែនកើតទុក្ខទេ៕
ដោយ៖ ព្រំ សុវណ្ណកណ្ណិកា