ឆាប់ៗ​នេះ! ក្រុង​ចំនួន​ ៣​របស់​កម្ពុជា​នឹង​ក្លាយ​ជា​ទីក្រុង​បេតិកភណ្ឌ​របស់​អង្គការ​យូណេស្កូ​



ក្រុង​បាត់​ដំបង ក្រុង​កំពត និង​ក្រុង​ក្រចេះ និង​ក្លាយ​ទៅ​ជា​ទីក្រុង​បេតិកភណ្ឌ​របស់​អង្គការ​យូណេស្កូ បន្ទាប់​ពី​ឯកឧត្តម សាដា អ៊ូម៉ា តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា​បាន​ប្តេជ្ញា​ខិតខំ​ធ្វើការ​ជា​មួយ​ក្រសួង​វប្បធម៌និង​វិចិត្រ​សិល្បៈ​កម្ពុជា​ ដើម្បី​ពន្លឿន​ការងារ​ចុះបញ្ជី​ក្រុង​ទាំង​៣​ខាង​លើ​ឲ្យ​ក្លាយ​ទៅ​ជា​ទីក្រុង​បិតិកភណ្ឌ​របស់​អង្គការ​យូណេស្កូ ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ក្រសួង​ព័ត៌មាន។

 

នៅ​ក្នុង​ជំនួប​ជាមួយ​ឯកឧត្តម​ ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​ និង​ឯកឧត្តម សាដា អ៊ូម៉ា តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា​នារសៀល​ថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០១៩​នៅ​ទីស្តី​ការ​ក្រសួង​ទេសចរណ៍ ឯកឧត្តម​ ថោង ខុន បានគាំទ្រ នឹង​អគុណ​ចំពោះ​ការប្តេជ្ញា​របស់​តំណាង​អង្គការ​យូណេស្កូ ដែល​ជួយ​ក្នុង​ការ​ចុះបញ្ជី​ទីក្រុង​បាត់ដំបង ក្រចេះ និង​ទីក្រុង​កំពត​ទៅ​ជាទី​ក្រុង​បេតិកភណ្ឌ​អង្គការ​យូណេស្កូនេះ ព្រោះថា ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ឲ្យ​រីកចម្រើន​ត្រូវ​តែ​មាន​ការផ្សារ​ភ្ជាប់​ជា​មួយផ្នែកវប្បធម៌​បេតិកភណ្ឌ។

 

ជា​មួយ​គ្នា​នេះ​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ក៏បាន​ស្នើដល់​តំណាង​អង្គការ​យូណេស្កូ​ធ្វើយ៉ាងណា​ជួយ​បន្ត​កិច្ចសហការ​ជា​មួយ​កម្ពុជា​ឲ្យកាន់​តែ​ល្អ​បន្ថែម​ទៀត លើការ​ងារការ​អភិវឌ្ឍន៍​វិស័យទេសរណ៍​នៅ​ខេត្ត​សៀមរាប  និង​ជំរុញ​ឲ្យ​ការ​ផ្សារភ្ជាប់​ពីតំបន់​ទេសចរណ៍​វប្បធម៌​ទៅ​នឹង​តំបន់​ទេសចរណ៍​ធម្មជាតិ​នានា​ផងដែរ។

 

ជា​ការ​ឆ្លើយ​តប ឯកឧត្តម តំណាង​អង្គការ​យូណេស្កូ​បាន​ទទួល​យក​សំណើរ​នេះ ហើយ​នឹង​បន្ត​សហការ​រៀបចំ វគ្គ​បណ្តុះ​បណ្តាល​ដល់​មន្ត្រី​ទេសចរណ៍​កម្ពុជា​លើ​ការងា​រអភិវឌ្ឍន៍ និង​ការអភិរក្ស​វប្បធម៌ ដើម្បី ថែរក្សា​សម្បត្តិ​វប្បធម៌​ឲ្យ​បាន​គង់វង្ស និង​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​មក​កម្ពុជា​កាន់​តែ​ច្រើន​ថែម​ទៀត

ដោយ៖ ជួប ស្រីរ័ត្ន

 

X
5s