ហេតុផល ៦យ៉ាង អ្នកគួរសម្រេចចិត្តជ្រើសរើស Agency គ្រប់គ្រង Facebook Page អាជីវកម្ម!
មានការលើកឡើងថា ការគ្រប់គ្រងហ្វេសប៊ុកផេកសម្រាប់អាជីវកម្មដោយខ្លួនឯង ឬដោយបុគ្គលិកក្នុងអង្គភាពផ្ទាល់ជារឿងដែលងាយស្រួល និងចំណាយអស់តិចជាងការជួលភ្នាក់ងារជំនាញខាងទីផ្សារឱ្យកាន់ផេកឱ្យ ប៉ុន្តែបើតាមអ្នកជំនាញ អះអាងថា ការធ្វើការជាមួយភ្នាក់ងារទីផ្សារ (Digital Media Agency) ទទួលបានផលចំណេញច្រើនជាងទៅវិញ។
កញ្ញា ទ្រី រស្មី ដែលជាអ្នកជំនាញខាងផលិតខ្លឹមសារផ្សព្វផ្សាយហ្វេសប៊ុកផេកឱ្យ BizKhmer Media ដែលកំពុងកាន់ផេក ទាំងជាតិ និងអន្តរជាតិ បានលើកឡើងពីហេតុផល ៦ ធំៗដែលក្រុមហ៊ុន ឬអាជីវកម្មខ្នាតតូច និងមធ្យមទទួលបានពីភ្នាក់ងារផ្ដល់សេវាកម្មលើជំនាញទីផ្សារឌីជីថល។
១) ការបង្កើតនូវ Poster ទាក់ទាញ និងមានស្ដង់ដារត្រឹមត្រូវ៖ កញ្ញា លើកឡើងថា ភ្នាក់ងារខាងធ្វើទីផ្សារតាមបែបទំនើបគិតគូរជាអាទិភាពទៅលើរូបរាង ឬការឌីហ្សាញ poster សម្រាប់ផ្សព្វផ្សាយពីផលិតផល ឬសេវាកម្មរបស់អតិថិជន។ ជាបទពិសោធន៍របស់ BizKhmer Media ក្រុមការងារជំនាញខាងឌីហ្សាញត្រូវកំណត់គោលការណ៍ និងកិច្ចការច្បាស់លាស់ និងធានានូវភាពស៊ីគ្នាជាមួយ ឡូហ្គោ ពណ៌ និងទម្រង់អក្សរដែលអាជីវកម្ម ឬអង្គភាពរបស់អតិថិជនកំណត់យក ហើយអ្វីដែលយើងគិតជាចម្បងមួយទៀតនោះគឺ រាល់ poster ត្រូវមានភាពទាក់ទាញ។
២) ខ្លឹមសារ (Content) មានវិជ្ជាជីវៈ និងទាក់ទាញទៅតាមប្រភេទអតិថិជនគោលដៅ ៖« យើងមានការប្រុងប្រយ័ត្នខ្ពស់លើការប្រើប្រាស់ពាក្យពេចន៍ខ្មែរ ហើយនិងភាសាអង់គ្លេស។ យើងមានបច្ចេកវិទ្យាពិនិត្យមើលអក្ខរាវិរុទ្ធ និងក្រុមការីនិពន្ធពិនិត្យមើលឃ្លាឃ្លោង និងខ្លឹមសារដើម្បីធានាបាននូវភាពទាក់ទាញ និងចាប់អារម្មណ៍ពីអតិថិជន។ យើងផ្ដោតលើអតិថិជនគោលដៅ និងប្រភេទផលិតផល ឬសេវាកម្មរបស់អតិថិជន។ យើងអាចសរសេរវែង ឬខ្លី បែបភាសាចាស់ទុំ ឬភាសាយុវវ័យ ដោយឈរលើគោលការណ៍នៃវិជ្ជាជីវៈព័ត៌មាន និងក្រមសីលធម៌ វិជ្ជាជីវៈ នៃអ្នកជំនាញទីផ្សារ»។
៣) ការ Boost ផុស និងការកំណត់គោលដៅអតិថិជន៖ «វារឹតតែសំខាន់ដែលបច្ចេកវិទ្យាក្រុមហ៊ុនហ្វេសប៊ុកកាន់តែទំនើប និងមានការធ្វើ update ជាច្រើនលើកច្រើន សារដែលទាមទារឱ្យអ្នកកាន់ផេកគោរពនូវគោលការណ៍របស់ខ្លួនច្បាស់លាស់។ ដូច្នោះហើយទើប ការ boost ត្រូវមានបច្ចេកទេសត្រឹមត្រូវដើម្បីចំណាយថវិកាឱ្យសមនឹងប្រសិទ្ធផល ឬលទ្ធផលដែលរំពឹងទុក ស្របជាមួយនឹងការកំណត់គោលដៅ(អតិថិជន)បានត្រឹមត្រូវ។ នេះជាជំនាញរបស់ភ្នាក់ងារយើង»។ កញ្ញា រស្មីបានរៀបរាប់បន្ថែមដូច្នេះ។
៤) ដោះស្រាយបញ្ហាបច្ចេកទេស៖ កញ្ញា រស្មី បានបន្តដូច្នេះថា ៖«ដូចដែលបានរៀបរាប់ត្រង់ចំណុចទី៣ គោលការណ៍ថ្មីៗដែលត្រូវបានធ្វើបច្ចុប្បន្នភាពដោយក្រុមហ៊ុន Facebook ធ្វើឱ្យម្ចាស់ផេក ឬអ្នកកាន់ផេកជាច្រើនឈឺក្បាល។ បញ្ហាដូច boost មិនចេញ boost មិនកាត់លុយ ជាប់ flagged បាត់វីដេអូ ឬបញ្ហាជាច្រើនទៀត អាចធ្វើឱ្យហ្វេសប៊ុកអាជីវកម្មរបស់អ្នកជាប់គាំង ឬមិនអាចប្រើប្រាស់បានតាមផែនការទីផ្សាររបស់ខ្លួន។ ក្រុមការងាររបស់ភ្នាក់ងារទីផ្សារបែបទំនើប មានភាពចាស់ទុំទៅលើដំណោះស្រាយរាល់បញ្ហាបច្ចេកទេស និងធានាបាននូវការគោរពគោលការណ៍របស់ហ្វេសប៊ុកដែលធ្វើបច្ចុប្បន្នភាពជារៀងរាល់ពេល»។
៥) ខ្លឹមសារផ្សាយសម្បូរបែប (Content Mix)៖ «ក្នុងចំណោមភ្នាក់ងារធ្វើទីផ្សារ BizKhmer Media តែងផ្ដោតទៅលើការឌីហ្សាញ សរសេរខ្លឹមសារទាក់ទាញទាំងសម្រាប់ហ្វេសប៊ុកផេក និងសម្រាប់វែបសាយ ហើយរឹតតែពិសេសយើងមានក្រុមថតរូប ថតវីដេអូ (កម្រិត 4K) កាត់តវីដេអូ និងពិធីករ ពិធីការិនីដែលសុទ្ធសឹងមានទេពកោសល្យឆ្លើយតបការចង់បានរបស់អតិថិជន»។
៦) មធ្យោបាយផ្សព្វផ្សាយសម្បូរបែប៖ «ក្នុងចំណោមភ្នាក់ងារធ្វើទីផ្សារធំៗ ប្រហែល ជាមានតិចប៉ុណ្ណោះដែលមានជម្រើសផ្សព្វផ្សាយ (media channel) ច្រើន។ ជាក់ស្ដែង BizKhmer Media មានទាំងវែបសាយផ្ទាល់ខ្លួន BizKhmer ហ្វេសប៊ុកដែលមានក្រុមអតិថិជនគោលដៅធំៗ និងមានបណ្ដាញសារព័ត៌មានជាដៃគូច្រើនទៀត។ ការធ្វើការងារទីផ្សារជាមួយ BizKhmer Media អាចធ្វើឱ្យផលិតផល ឬសេវាកម្មរបស់អតិថិជនងាយត្រូវបានគេស្គាល់ និងជាលទ្ធផលងាយលក់ដោយសារតែមានការទុកចិត្តតាមរយៈមធ្យោបាយ និងសារផ្សព្វផ្សាយ»។
កញ្ញា រស្មី បានបន្ថែមថា កិច្ចការធ្វើទីផ្សារតាមបែបទំនើបត្រូវការភាពបត់បែនខ្ពស់ ទើបការចំណាយថវិកា មានប្រសិទ្ធភាព ដែលកិច្ចការទាំងអស់សុទ្ធតែត្រូវការជំនាញ ធនធាន និងបុគ្គលិកប៉ិនប្រសប់។ ចំណាយអស់តិចធ្វើការជាមួយភ្នាក់ងារទីផ្សារ អាចនិយាយបានថា បុគ្គលិក ឬខ្លួនអ្នកផ្ទាល់នឹងរៀនសូត្របានកាន់តែច្រើនទៀតពីអនឡាញ និងបណ្ដាញសង្គម ដែលកិច្ចការទាំងអស់នេះវាពិតជាសំខាន់សម្រាប់អាជីវកម្មលោកអ្នក ទៅថ្ងៃអនាគត ព្រោះអ្វីៗគ្រប់យ៉ាងនឹងបត់ទៅរកអនឡាញចាប់ពីពេលនេះតទៅ៕
ទំនាក់ទំនងក្រុមការងារយើង
០១៧ ៤៩ ៥៩ ៦០
០១០ ៥៣ ៩៦ ៣៩
០១២ ៦៦៦ ១០៤
០១០ ២៤ ៣៣ ៤៤
០១៥ ២២ ៤២ ៩៩
[email protected]