កៅ្ដកៅ្ដ! មនុស្សជាង ២០០ នាក់បានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនៅស្រីលង្ការ​



កាលពីល្ងាចថ្ងៃអាទិត្យ ទី ២១ ខែមេសា ឆ្នាំ ២០១៩ កន្លងទៅមានការបំផ្ទុះគ្រាប់បែកមួយនៅតាមវិហារ និងសណ្ឋាគារទំនើបៗ ដែលបានសម្លាប់​មនុស្សអស់ជាង២០០នាក់ នៅក្នុងរដ្ឋធានី ប្រទេសស្រីលង្ការ។ នេះគឺជាការវាយប្រហារសម្លាប់មនុស្សច្រើនគេបំផុតដែលប្រទេសអាស៊ីបានជួបប្រទះ ចាប់តាំងពីសង្គ្រាមស៊ីវិលបង្ហូរឈាមបានបញ្ចប់កាលពី១០ឆ្នាំមុនមកម្លេះ។

ករណីបំផ្ទុះគ្រាប់បែកមួយនេះគឺបានកើតឡើងនៅក្នុងទីក្រុង កូឡូមបូ ដែលជារដ្ឋធានីធំជាងគេក្នុងប្រទេសស្រីលង្ការ ។ កម្លាំងគ្រាប់បែកបានធ្វើឲ្យម្នាងសិលា បង្អួច នៅក្នុងព្រះវិហារនិង​សណ្ឋាគាទំនើបៗ បានផ្ទុះចេញមកក្រៅ និងបានសម្លាប់មនុស្សនៅទីនោះយ៉ាងអាណោចអាធម្មបំផុត។

ជនរងគ្រោះក្នុងហេតុការណ៍នោះត្រូវបានគេរកឃើញថា ភាគច្រើនគឺជាប្រជាជនស្រីលង្ការ ហើយនៅតាមសណ្ឋារគារទំនើបៗចំនួនបីកន្លែងផ្សេងត្រូវបានគេរកឃើញមានជនបរទេសដែលបានមកជាង២៧ប្រទេសផ្សេងគ្នា ក៏បានរងគ្រោះថ្នាក់នៅក្នុងហេតុការណ៍នោះផងដែរ។

បើយោងតាមរបាយកាណ៍ របស់ The Daily Telegraph បានបង្ហាញឲ្យឃើញថា ជនជាតិអង់គ្លេសក្នុងចំនោមអ្នកស្លាប់ចំនួន ៥ នាក់ក្នុងហេតុការណ៍គេបានឃើញ អ្នកស្រី Shantha Mayadunne នាយិកាទូរទស្សន៍ល្បីឈ្មោះមួយរូបបានបាត់ជីវិត ជាមួយនិងកូនស្រីរបស់លោកស្រី Nisaga នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែបកាលពីល្ងាចថ្ងៃអាទិត្យនោះផងដែរ។

អ្នកស្រី Shantha Mayadunne ត្រូវបានគេចាត់ថាជាមនុស្សដំបូងគេដែលបង្កើតកម្មវិធីផ្សាយផ្ទាល់អំពីការចម្អិនអាហារ នៅក្នុងប្រទេសស្រីលង្ការ ហើយលោកស្រីក៏បានបោះពុម្ភសៀវភៅជាច្រើនក្បាលផងដែរនៅពេលគាត់មានជីវិត។

 Shantha Mayadunne នាយិការទូរទស្សន័ជាមួយកូនស្រី, Nisanga. (Facebook)

ចំណែកឯរបាយការណ៍របស់ The News Outlet បានបង្ហាញឲ្យឃើញថាអ្នកនាំពាក្យរបស់ ប៉ូលិស បានប្រាប់ថាមនុស្សមិនតិចជាង ២០៧ នាក់ដែលស្លាប់ និង មិនតិចជាង ៤៥០ នាក់នោះទេកំពុងរងរបួស។

លោកនាយករដ្ឋមន្រ្ដីរបស់ស្រីលង្ការបាននិយាយថា លោកមានការតក់ស្លុតជាខ្លាំងដែលប្រជាជនរបស់លោកត្រូវបានគេសម្លាប់យ៉ាងសាហាវក្នុងមួយប៉ប្រិចភ្នែក ធ្វើឲ្យមានការកើតអស្ថិរភាពនៅក្នុងសង្គមយ៉ាងខ្លាំង។ ទោះជាយ៉ាងណាក៏ដោយលោកបានប្ដេជ្ញាចិត្ដ និងផ្ដល់អំណាចទៅដល់កងកម្លាំងការពារក្នុងការចាត់វិធានការប្រឆាំងនឹងចំពោះអ្នកដែលត្រូវទទួលខុសត្រូវទៅលើរឿងទាំងអស់នេះ។

រដ្ឋាភិបាលស្រីលង្ការក៏បានដាក់បម្រាមយ៉ាងតឹងរ៉ឺងទៅលើ បណ្ដេញសង្គមទាំងអស់នៅទូទាំងប្រទេសរបស់លោកដើម្បីចៀសវាង និងកាត់បន្ថយនូវការផ្សព្វផ្សាយព័ត៍មានមិនពិត ចំពោះសោកនាដកម្មមួយនេះ៕

ដោយ៖ ច័ន្ទលាភ
ប្រភព៖ foxnews