ការងារ​ប្រចាំ​ថ្ងៃ​ទាំង​ ៥​នេះដែល​រួម​ចំណែក​ធ្វើឲ្យ​អ្នក​ធាត់​លើស​ទម្ងន់​​



ជា​ការ​ពិត​ណាស់​ការងារ​រកស៊ី​ក៏​ជា​ផ្នែក​មួយ​​រួម​ចំណែក​​ធ្វើ​ឲ្យ​​អ្នក​ឡើង​ទម្ងន់​ខ្លាំង​ផង​ដែរ​​។  ៤០​ភាគរយ​នៃ​ប្រជាជន​អាមេរិក​​ឡើង​ទម្ងន់​នៅ​ពេល​គេ​ចាប់​ផ្ដើម​ធ្វើ​ការ​ងារ​។  ដើម្បី​ជៀស​វាង​ពី​ភាព​ធាត់​  អ្នក​ត្រូវ​ដឹង​ថា​ការងារ​ណា​ខ្លះ​ដែល​ជា​ដើម​ចង​នាំ​ឲ្យ​​អ្នក​ធាត់? 

១) ជំនួយ​ការ​អ្នក​ចាត់ការ​ទូទៅ៖ យោង​ទៅ​តាម​ American Journal of Preventive Medicine​បាន​បង្ហាញ​ថា​​ ៖ «ក្នុង​ចំណោម​អ្នក​ដែល​ធ្វើ​ការ​ក្នុង​ការិយាល័យ​ ៣១​ភាគរយ​គឺ​​ជា​អ្នក​ដែល​ដុះ​ក្បាល​ពោះ។»

២) វិស្វករ៖ យោង​ទៅ​តាម​ American Journal of Preventive Medicine​​​ដូច​គ្នា​នេះ​ដែរ​បាន​បង្ហាញ​ថា​៖ «  ៥៦​ភាគរយ​នៃ​វិស្វករ​ គឺ​មាន​ការ​ឡើង​ទម្ងន់​នៅ​ពេល​ពួក​គេ​បាន​ចូល​ធ្វើ​ការងារ​នេះ​។ ​​ហើយ​​ ៣៤​ភាគរយ​​នៃ​ពួក​គេ​​ គឺ​មាន​ក្បាល​ពោះ។» 

៣) គ្រូ​បង្រៀន​៖​ ៥១​ភាគ​រយ​នៃ​គ្រូ​បឋមសិក្សា​និង​វិទ្យាល័យ​បាន​បញ្ជាក់​ថា៖ « ពួក​គាត់​មាន​ការ​ឡើង​ទម្ងន់​ខុស​ធម្មតា​នៅ​ពេល​គាត់​ចាប់​ផ្ដើម​ធ្វើ​ការងារ​ជាគ្រូបង្រៀន។ »

៤) គិលានុបដ្ឋាយិកា​៖ ការងារ​នេះ​ក៏​អាច​ធ្វើ​ឲ្យអ្នក​ឡើង​ទម្ងន់​ផង​ដែរ​ ព្រោះ​អ្នក​ត្រូវ​ចំណាយ​ពេល​ធ្វើ​ការ​ពេល​យប់ច្រើន​។ 

៥) អ្នក​​ធ្វើ​ការ​ផ្នែក​ព័ត៌មាន​វិទ្យា៖ ៥១​ភាគរយ​នៃ​ពួក​គេ​​គឺ​មាន​ការ​ឡើង​ទម្ងន់​​ខុស​ធម្មតា​នៅ​ពេល​ពួកគេ​ចាប់​ផ្ដើម​ធ្វើ​ការ​ផ្នែកនោះ៕

 

ដោយ៖ ព្រំ  សុវណ្ណកណ្ណិកា

X
5s