តិកនិក ៣យ៉ាងជួយនារីៗឲ្យអស់កង្វល់ខ្លាចខូចរាងពេលមានបុត្រ
បើនារីៗមិនសូវមានការថែរក្សាខ្លួនឲ្យបានហ្មត់ចត់កំឡុងពេលមានផ្ទៃពោះនោះទេ។ តែអ្នកត្រូវដឹងថា អ្នកនឹងបាត់បង់រូបរាងកាយដ៏ស្រស់ស្អាត និងរាងស្លីមរបស់អ្នកមួយប៉ប្រិចភ្នែកនឹកស្មានមិនដល់តែម្ដង។ ហើយបើសិនអ្នកខូចរាងហើយនោះ វាក៏ពិបាកនឹងការវិលត្រលប់មករករូបរាងចាស់វិញដែរ។ ហើយអ្វីដែលអ្នកមានគឺត្រឹមពាក្យថាស្ដាយក្រោយតែប៉ុណ្ណឹង។ តែបើអ្នកមានវិធីសាស្ត្រល្អ ក្នុងការថែរក្សាវិញនោះ អ្នកនឹងទទួលបានរាងដូចពេលអ្នកនៅក្រមុំវិញមិនខាន។ នេះជាអ្វីដែលអ្នកត្រូវដឹង៖
១) ត្រូវពិសាឲ្យបានត្រឹមត្រូវពេលមានផ្ទៃពោះ៖ ទោះបីអ្នកមានផ្ទៃពោះក្ដី តែអ្នកក៏មិនត្រូវបណ្ដោយខ្លួន ឲ្យចេះតែហូបចំណីអាហារ ២៤ម៉ោងនោះដែរ។ តាមការស្រាវជ្រាវមួយបង្ហាញថា៖ « នារីៗអាចនឹងកើនឡើងទម្ងន់ពី៦ទៅ១៥គីឡូក្រាមនៅពេលដែលពួកគេសម្រាលបុត្រហើយ។» ដូចនេះនារីៗទាំងឡាយគួរតែកាត់បន្ថយការពិសាអាហារដែលធ្វើឲ្យធាត់ ឬបង្អែមជាដើម ហើយគួរងាកមកពិសាបន្លែឬក៏ផ្លែឈើវិញទើបប្រសើរ។
២) ត្រូវបំបៅដោះកូន៖ ការបំបៅដោះអាចជួយកាត់បន្ថយគីឡូដែលអ្នកមានផងដែរ ហើយកូនដែលទទួលបានការបំបៅទឹកដោះច្រើនក៏មានសុខភាពល្អ ខ្លាំងផងដែរ។ ការបំបៅដោះនឹងជួយបន្ថយកាឡូរីក្នុងខ្លួនរបស់អ្នក ពី៣០០ទៅ៥០០ក្នុងមួយថ្ងៃ។
៣) សម្រាកឲ្យបានគ្រប់គ្រាន់៖ ការសម្រាកមិនបានគ្រប់គ្រាន់នេះ នឹងធ្វើឲ្យមានការប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ ហើយវានឹងកាន់តែធ្វើឲ្យការសម្រករាងរបស់អ្នកកាន់តែពិបាកទ្វេដង។ ដូចនេះអ្នកត្រូវព្យាយាមសម្រាកឲ្យបានគ្រប់គ្រាន់ អាចថាកូនរបស់អ្នកអាចភ្ញាក់ និងមិនសូវបានគេងទៀងពេល តែអ្នកគួរតែមើលថែសុខភាពខ្លួនឯងផងដែរ៕
ដោយ៖ព្រំ សុវណ្ណកណ្ណិកា