ហុងកុងនៅតែជាប់ឈ្មោះទីក្រុងថ្លៃជាងគេបំផុតសម្រាប់ Business Travel នៅក្នុងតំបន់អាស៊ី
ជាថ្មីម្តងទៀតសម្រាប់ឆ្នាំនេះដែលទីក្រុងហុងកុងនៅតែឈរលើកំពូលតារាងជាទីក្រុងដែលថ្លៃបំផុតសម្រាប់បេសសកម្មរបស់អ្នកជំនួញ (Business Travel) នេះបើយោងតាមរបាយការណ៍ស្រាវជ្រាវមួយដោយក្រុមហ៊ុន ECA International។ ក្រុមហ៊ុននេះបានបញ្ជាក់ថា ថ្លៃចំណាយប្រចាំថ្ងៃរបស់អ្នកជំនួញដែលមកកាន់ទីក្រុងនេះគឺ ជាមធ្យម ៥១៥ ដុល្លារដោយនេះ មិនរាប់បញ្ចូលថ្លៃស្នាក់នៅសណ្ឋាគារដែលមានតម្លៃជាមធ្យម ២៨៦ ដុល្លារទៀត។
យោងតាមការបញ្ជាក់របស់ក្រុមហ៊ុនខាងលើ ការថ្លៃចំណាយដ៏ខ្ពស់សម្រាប់អ្នកជំនួញដែលមកមកស្នាក់នៅក្នុងទីក្រុងនេះគឺដោយសារតែទំនិញ និងសេវាកម្មប្រើប្រាស់ប្រចាំថ្ងៃមានតម្លៃខ្ពស់ ព្រមទាំងតម្លៃសណ្ឋាគារមានតម្លៃថ្លៃទៀតផង។ បើប្រៀបធៀបទៅនឹងទីក្រុងតូក្យូ ការស្នាក់នៅទីក្រុងហុងកុងថ្លៃជាង ៤% និង ៨% បើធៀបទៅនឹងទីក្រុងសេអ៊ូលរបស់កូរ៉េខាងត្បូងដែលឈរនៅលេខរៀងទី៣ ខណៈដែលសាំងហ្គាពួរឈរនៅលេខរៀងទី៤។
ខាងក្រោមនេះជាបញ្ជីឈ្មោះទីក្រុងថ្លៃបំផុតសម្រាប់ Business Travel នៅ ក្នុងតំបន់អាស៊ី៖
១.ទីក្រុងហុងកុង ៥១៥ ដុល្លារ
២.ទីក្រុងតូក្យូ ៤៩៤ ដុល្លារ
៣.ទីក្រុងសេអ៊ូល ៤៧៧ ដុល្លារ
៤.ទីក្រុងសាំងហ្គាពួរ ៤៦៨ ដុល្លារ
៥.ទីក្រុង Busan របស់កូរ៉េខាងត្បូង ៤៣៤ ដុល្លារ
៦.ទីក្រុង Yokohama របស់ជប៉ុន ៤១៩ ដុល្លារ
៧.ទីក្រុង Osaka របស់ជប៉ុន ៤០០ ដុល្លារ
៨.ទីក្រុង Ashgabat របស់ទួរមេនីស្ថាន ៣៩៦ ដុល្លារ
៩.ទីក្រុង Dhaka របស់បង់ក្លាដេស ៣៨៤ ដុល្លារ
១០.ទីក្រុងម៉ាកាវ ៣៨០ ដុល្លារ។
ងាកមកមើលបញ្ជីឈ្មោះទីក្រុងថ្លៃបំផុតសម្រាប់ Business Travel នៅទូទាំងពិភពលោកវិញ បានធ្លាក់មកលើទីក្រុងទាំង ១០នេះ៖
១.ទីក្រុងញីវយ៉ក របស់អាមេរិក ៨០៣ ដុល្លារ
២.ទីក្រុងហ្សឺណែវ របស់ស្វីស ៧១៨ ដុល្លារ
៣.ទីក្រុង Zurich របស់ស្វីស ៦៦៤ ដុល្លារ
៤.ទីក្រុង វ៉ាស៊ីនតោនរបស់អាមេរិក ៦៤២ ដុល្លារ
៥.ទីក្រុងប៉ារីសរបស់បារាំង ៦១៩ ដុល្លារ
៦.ទីក្រុង Reykjavik របស់អ៊ីស្លង់ ៦១៨ ដុល្លារ
៧.ទីក្រុង San Francisco របស់អាមេរិក ៥៨២ ដុល្លារ
៨.ទីក្រុង Basel របស់ស្វីស ៥៨០ ដុល្លារ
៩.ទីក្រុង Los Angeles របស់អាមេរិក ៥៧៩ ដុល្លារ
១០.ទីក្រុង Bern ប្រទេសស្វីស និង ឡុងរបស់អង់គ្លេស ៥៧៧ ដុល្លារ៕
ប្រភព៖ businesstraveller