សុខ​ៗ​ស្រាប់​តែ​គិត​ថា​​ការ​រក​ស៊ី​​​កំពុង​តែ​ជាប់​គាំង​ អ្នក​គួរ​តែ​ធ្វើ​រឿង​ទាំង​នេះ​ភ្លាម​



មនុស្ស​ម្នាក់ៗមិន​អាច​ឆ្លាតឬមាន​គំនិតក្នុង​ការ​​ធ្វើ​អ្វី​មួយគ្រប់​ពេល​នោះ​ទេ។   ពេល​ខ្លះ​ក៏​វា​មាន​​ពេលវេលា​ដែល​ត្រូវ​​​ជាប់​គាំងឬអស់​គំនិតសម្រាប់​ដើរ​ផង​ដែរ។  ហេតុ​នេះហើយពេល​អ្នក​កំពុង​តែ​ជាប់​គាំង​គំនិតក្នុង​ការ​ធ្វើ​អ្វី​មួយអ្នក​គួរ​ចេះ​ស្វែងរក​ដំណោះស្រាយ។ នេះ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ដឹង៖ 

១) សួរ​នរណា​ម្នាក់​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បំផុត៖ ពេល​អ្នក​កំពុង​តប់​ប្រមល់​ខ្លាំងចំពោះ​ការ​រក​ស៊ី​របស់​អ្នក​ វា​ក៏​អាច​ដឹក​នាំអ្នក​ទៅ​រកទី​ខ្មៅ​ងងឹត​គិត​អ្វី​ក៏​មិន​ចេញ។ ហើយ​ពេល​ខ្លះ​អ្នក​ក៏​ចង់​បោះបង់​វា​ចោល​តែ​ម្ដង​​ព្រោះ​​មិន​ចង់​គិត​ច្រើន​។ តែ​នេះ​គឺ​ជា​វិធី​ដោះ​ស្រាយល្អបំផុតដើម្បី​ចាកចេញ​ពី​ទីកន្លែង​ងងឹត​នោះគឺ​ការ​សួរ​យោបល់​ពី​អ្នក​ដទៃ។ ការ​សាកសួរ​នេះនឹង​នាំ​ឲ្យ​អ្នក​ចេញ​ពី​តំបន់​ងងឹតហើយ​អ្នក​នឹង​ចាប់​ផ្ដើម​ដុះ​គំនិត​ឡើង​ភ្លាម​ៗតែ​ម្ដង។ ទោះ​បី​គំនិត​នោះ​ល្អឬ​មិន​ល្អ  តែ​យ៉ាង​ហោច​ណាស់ក៏​ប្រសើរជាង​គ្មាន​គំនិត​មួយ​សម្រាប់​ដើរ​ ទាល់​តែ​សោះ​ដែរ។ 

២) ស្រាវជ្រាវ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ពី​ប្រភេទ​អាជីវកម្ម​អ្នក​៖ តាម​ការ​ស្រាវជ្រាវ​នេះ​ អ្នក​អាច​ដឹង​ពី​តិចនិកដើម្បី​ធ្វើ​ឲ្យ​អាជីវកម្ម​ដើរ​ទៅ​មុខ​បាន​ លុះ ត្រា​អ្នក​  ដឹង​ពី​​សក្ដានុពល​នៃ​ទីផ្សារ   យុទ្ធសាស្ត្រ​​ដើម្បី​អភិវឌ្ឍ   រួម​ទាំង​គំរូ​នៃ​អាជីវកម្ម នានា​ផង​ដែរ។  ពេល​នោះ អ្នក​នឹង​ភ្ញាក់​ផ្អើល ពី​ការ​ទទួល​បាន​គំនិត យ៉ាង​រហ័ស​នេះ។    បន្ទាប់​មក​ អ្នក​នឹង​កាន់​តែ​មាន​ទំនុក​ចិត្ត​ដើរ​ទៅ​មុខ  ហើយ អាច​ចេញ​ពី​តំបន់​ខ្មៅ​ងងឹត​បាន​តែ​ម្ដង។ 

៣)  សាកល្បង​គំនិត​ដែល​អ្នក​បាន​មក​នោះ៖  អ្នក​ត្រូវ​គិត​ថាពិភពលោកពិត​ជា​ធំហើយអ្នក​ដទៃនឹង​ទទួល​បាន​ឱកាស​ពី​អ្នក ប្រសិន​បើ​អ្នក​មិន​ចេះ​ក្ដោបក្ដាប់​វា​ឲ្យ​ជាប់​។  សូម​កុំ​រុញរានៅ​ពេល​អ្នក​ទទួល​បាន​គំនិត​ហើយ។​ បើ​គិត​ថា​វា​ល្អ អ្នក​គួរ​ហ៊ានសាកល្បង​វា ទោះ​បី​អ្នក​មិន​ធានា​ថា​វា​ជោគជ័យ ១០០ភាគរយ​ក៏​ដោយ តែ​យ៉ាង​ណា​អ្នក​បាន​សាកល្បង ហើយអ្នក​បាន​សិក្សា​ពី​ភាព​បរាជ័យ នោះ​ផង​ដែរ៕

 

ដោយ​៖​ព្រំ សុវណ្ណកណ្ណិកា

 

X
5s