ចំណុចទាំងនេះហើយដែលធ្វើឲ្យស្រ្ដីវ័យ៣០ឆ្នាំ នៅតែមានភាពទាក់ទាញ?
អ្នកអាចនឹងឆ្ងល់ថាហេតុអ្វីបានជាស្រ្ដីគឺពិតជាគួរឲ្យទាក់ទាញខ្លាំង នៅពេលគេមានអាយុ៣០ឆ្នាំទៅវិញ? តើវាមកពីសម្រស់របស់ពួកគេនៅចាំឬក៏មកពីមូលហេតុអ្វីផ្សេងទេ? តែភាគច្រើនសម្រស់គឺគ្រាន់តែជាចំណុចតូចមួយក្នុងនោះប៉ុណ្ណោះ។ ខាងក្រោមនេះជាចំណុចបន្ថែមដែលនាំឲ្យពួកគេកាន់តែទាក់ទាញ៖
១) ស្គាល់ខ្លួនឯងច្បាស់៖ អ្នកដឹងថាអ្នកជានរណា ហើយទទួលស្គាល់ចំពោះអ្វីដែលខ្លួនឯងមាន។ នៅពេលអ្នកស្ថិតក្នុងវ័យ ២០ឆ្នាំជាងនោះអ្នកប្រហែលជាដាក់ខ្លួនក្រោមអ្នកដទៃហើយលើកតម្ របស់អ្នកជុំវិញខ្លួនល្អជាងអ្នក។ នោះដោយសារតែអ្នកមិនទាន់ស្គាល់ពីខ្លួនឯងច្បាស់ហើយមិនទាន់ទុកចិត្តលើខ្លួនឯងទៀត។ តែដល់អាយុ៣០នេះ អ្នកស្គាល់គ្រប់បែបយ៉ាងថាខ្លួនត្រូវការអ្វី? ខ្លួនយល់ដឹងពីអ្វី? ហើយត្រូវធ្វើអ្វីបន្ដទៀតហើយ? ដូចនេះអ្នកកំពុងតែបន្ថែមភាពទាក់ទាញមួយមកលើខ្លួនឯងថែមទៀត។
២) មិនចេះភ័យខ្លាច៖ មុននឹងឈានមកដល់វ័យនេះ អ្នកបានឆ្លងកាត់ឧបសគ្គរាប់ភ្លេចមកហើយ។ មិនត្រឹមតែប៉ុណ្ណោះវាបានផ្ដល់ជាមេរៀនដល់អ្នកច្រើនទៀតផង។ ដូចនេះអ្នកគ្មានអ្វីដែលត្រូវខ្លាចទៀតទេព្រោះអ្វីគ្រប់យ៉ាងអ្នកបានឆ្លងកាត់រួចហើយ។
៣) ប្រើប្រាស់ភាពខ្លាំងគ្រប់ដណ្ដប់ភាពខ្សោយរបស់អ្នក៖ មកដល់ពេលនេះអ្នកដឹងអស់ហើយថាខ្លួនខ្លាំងអ្វីនិងខ្សោយអ្វី។ អ្នកអាចប្រើប្រាស់ភាពខ្លាំងដែលអ្នកមានក្នុងការសម្រេចចិត្តធ្វើអ្វីមួយ ហើយអ្នកក៏អាចកែច្នៃភាពខ្សោយដែលអ្នកមាននោះឲ្យក្លាយទៅជាប្រយោជន៍របស់អ្នកបានផងដែរ៕
ដោយ៖ ព្រំ សុវណ្ណកណ្ណិកា