ចំណុច​​៥​យ៉ាង​ដែល​នាំ​អ្នក​ឲ្យ​ក្លាយ​ជា​មនុស្ស​រឹងប៉ឹង​បំផុត​​



មនុស្ស​មួយចំនួនតែង​គិត​ថាការ​បរាជ័យនេះហើយគឺ​ជា​រនាំងដែល​ឃាត់ឃាំង​ពូក​គេមិន​ឲ្យ​មាន​ទឹក​ចិត្ត​បន្ត ទៅ​រក​គោលដៅ​ចុង​ក្រោយ។ ប៉ុន្តែ​មនុស្ស​មួយ​ចំនួនទៀតក៏​ចាត់​ទុកការ​បរាជ័យនោះជា​មេរៀនដ៏​សំខាន់​ដែល​គួរ​តែ​សិក្សាបន្ទាប់​មក ដុស​ខាត់ និងបង្កើន​ភាព​ប៉ិនប្រសប់​ថែម​ទៀត តាម​រយៈការ​រៀន​សូត្រពី​វា។ ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ដឹង​៖ 

១) ចាត់​ទុក​ការ​បរាជ័យ​ជា​រឿង​ធម្មតា៖ ពួកគេ​មិន​ចាត់​ទុក​ថាការ​បរាជ័យនោះប្រៀប​បាន​ទៅ​នឹង​ការ​វិនាស​នៃ​ពិភពលោកនោះ​ទេ។ ពួក​គេ​ចាត់​ទុក​វា ថាជា​រឿង​ធម្មតា  រួច​សម្រួល អារម្មណ៍ ដើម្បី​មាន​កម្លាំង​និង​ទឹក​ចិត្ត​​ខិតខំ​ឡើង​វិញ។ 

២) តែង​លើក​ទឹក​ចិត្ត​ខ្លួនឯង៖ ពេល​ជួប​បញ្ហា​ហើយ ពួក​គេ​តែង​តែ​និយាយ​ពាក្យ​លួង​លោមទៅ​កាន់​ខ្លួនឯង លើក​ទឹក​ចិត្ត​ សរសើរ និង​ពន្យល់​ខ្លួនឯង ឲ្យ​បាន​យល់​ពី​ការ​បរាជ័យ​ទាំង​នោះ ព្រោះ​មាន​តែ​ខ្លួនឯង​នោះ​ទេដែល​នៅ​ជាមួយនិង​ដឹង​ថា​ខ្លួនចង់​បាន​អ្វី​ ។

៣) អរគុណ​ការ​បរាជ័យ​នោះ៖ ជំនួសដោយ​ការ​បាក់​ទឹកចិត្ ពួក​គេ​តែង​តែ​អរគុណដល់​ការ​បរាជ័យ​ទាំង​នោះដែល​ជា​អ្នក​បង្រៀន​ពួក​គេ​ថា​ឲ្យ​ដឹង​ថា​    ខ្លួន ​នៅ​មិនទាន់​មាន​សមត្ថភាព​នៅ​ឡើយ។ ដូច​នេះ​គួរ​យក​​ពេលវេលា​នៅ​សល់  សិក្សា  បន្ថែម​ទៀត ដើម្បី​​ក្ដាប់​យក​ឱកាស​មាស​ពេជ្រ សារ​ជា​ថ្មី។ 

៤) ទទួល​ស្គាល់​ភាព​ខ្លាំង​ខ្លួន ៖ តាម​រយៈ​ការ​បរាជ័យ​នេះ គឺ​ក៏​បាន​ស្គាល់​កាន់​តែ​ច្បាស់ថា ខ្លួនមាន​ចំណុច​​ខ្លាំង​អ្វី​ខ្លះ។ បើ​គ្មាន​ការ​បរាជ័យ​នោះ​ទេ  ពួក​គេ​​ប្រហែល​ជា​មិន​ដឹងរហូត​ថាតើ​ខ្លួន​មាន​ចំណុច​ពិសេស​​ៗ ដែល​ល្អ​ជាង​គេ​អ្វី​ខ្លះ​ទៅ​ទេ។ 

៥) បង្កើត​គម្រោង​ធ្វើ​ឲ្យ​ល្អ​ជាង​ពេល​មុន៖ ពួក​គេ​ចាត់​ទុកការ​បរាជ័យជា​ផ្លូវ​ទៅ​កាន់​ភាព​ជោគជ័យបើ​គ្មាន​ការ​បរាជ័យទេ​នោះ អ្នក​ក៏​មិន​អាច​ដើរ​ទៅ​ដល់គោលដៅ​ចុក​ក្រោយ​បាន​ដែរ។ ដូច​នេះ​ពួក​គេ​អាច​រៀប​ចំ​ផែន​ការ​ឲ្យ​កាន់​តែ​ល្អ ប្រសើរ​ជាង​មុន ដោយ​សិក្សា​ពី​ការ​បរាជ័យ​នោះ​មួយ ដំណាក់​កាល់ ហើយ​រៀប​ចំ​គម្រោង សម្រាប់​ថ្ងៃ​មុខ​ទៀត៕ 

ដោយ​៖​ ព្រំ សុវណ្ណកណ្ណិកា

X
5s