លទ្ធផលនៃការជួញដូរភាគហ៊ុនក្នុងផ្សារមូលបត្រកម្ពុជាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩
សន្ទស្សន៍ផ្សារមូលបត្រកម្ពុជាកាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៩ មានការកើនឡើង ៥៧០,៦២ ពិន្ទុ ពោលគឺកើនឡើង ៣,៩៩ពិន្ទុ ស្មើនឹង ០,៧០ ភាគរយ ជាមួយនឹងទឹកប្រាក់ជួញដូរសរុប ១៦៥ ៩៩០ ១៤០ រៀល (៤១ ០១៦ ដុល្លាសហរដ្ឋអាមេរិក) បើធៀបទៅនឹងថ្ងៃទី២៤ មេសា ឆ្នាំ២០១៩។ ការជួញដូរភាគហ៊ុនកាលពីម្សិលមិញមានចំនួន ១៨ ២៥៥ ភាគហ៊ុន ប៉ុន្ដែបរិមាណនៃការជួញដូរកាលពីម្សិលមិញមានការធ្លាក់ចុះជាង ២៧ភាគរយ ទៅវិញបើធៀបទៅនឹង ថ្ងៃទី២៤។
យោងតាមរបាយការណ៍ដដែល ក្រុមហ៊ុនមូលបត្រ SBI Royal Securities បានចេញផ្សាយថា វិនិយោគិនក្នុងស្រុកបានលក់ភាគហ៊ុន ១៦ភាគរយ និងទិញត្រលប់មកវិញ ១០ភាគរយ ចំណែកឯវិនិយោគិនបរទេសបានលក់ភាគហ៊ុនរបស់ខ្លួនចំនួន ៨៤ភាគរយ និងទិញត្រលប់មកវិញចំនួន ៨៩ ភាគរយនៃបរិមាណជួញដូរភាគហ៊ុនសរុប៕
ដោយ៖ ច័ន្ទលាភ