ប្រទេសទាំង ១០ ដែលត្រូវបានគេចាត់ទុកថា គ្រោះថា្នក់បំផុតសម្រាប់អ្នកធ្វើដំណើរកម្សាន្ត
ដំណើរកម្សាន្តគឺជារឿងល្អមួយដែលជួយបង្កើនភាពរីករាយស្រស់ថា្លក្នុងជីវិត។ ការធ្វើដំណើរកម្សាន្តក៏ជាផ្នែកមួយក្នុងការបង្កើនចំណេះដឹងសង្គម បទពិសោធន៍ថ្មីៗផងដែរ។ អ្នកដែលតែងចំណាយពេលធ្វើដំណើរកំសាន្តទៅកាន់ប្រទេសនានាច្រើន តែងមានគំនិតច្នៃប្រឌិតប្លែកៗ មានទំនាក់ទំនងផ្នែកវប្បធម៌សម្បូរបែបជាងអ្នកដែលមិនសូវចេញទៅណាសោះ ជាងនេះទៅទៀត អ្នកក៏ជាមនុស្សម្នាក់ដែលស្គាល់ពីទំនៀមទំលាប់ប្រណៃណីតាមបណ្តាប្រទេសផ្សេងច្រើនដែរ។
តែទោះជាយ៉ាងណាក៏ដោយ មិនមែនគ្រប់ប្រទេសលើពិភពលោកសុទ្ធតែអាចធ្វើដំណើរកម្សាន្តប្រកបដោយសុវត្ថិភាពទាំងអស់នោះទេ ខាងក្រោមនេះជាប្រទេសទាំង ១០ ដែលត្រូវបានគេចាត់ទុកថាជាប្រទេសដែលគ្រោះថ្នាក់បំផុតសម្រាប់ការធ្វើដំណើរកម្សាន្ត ដែលលោកអ្នកគួរដឹង៖
១០) ប្រទេសអ៊ុយក្រែន
មិនបាច់ឆ្ងល់ទេថា ហេតុអ្វីបានជាប្រទេសនេះមិនមានសុវត្ថិភាពសម្រាប់ដំណើរកម្សាន្ត មូលហេតុគឺមកពីប្រទេសនេះកំពុងមានជម្លោះជាមួយប្រទេសរុស្ស៊ី។
៩) ប្រទេសអេហ្ស៊ីប
ទោះបីការគំរាមកំហែងនៅអេហ្ស៊ីបកំពុងថយចុះក៏ពិតមែន វាក៏នៅតែមិនមែនជាពេលវេលាដ៏ល្អបំផុតក្នុងការធ្វើដំណលើកម្សាន្តសម្រាប់អ្នកនោះទេ។ មូលហេតុគឺដោយសារក្រុមភេរវកម្ម និងការបះបោរនៅតែមានហើយការគំរាមកំហែងវាយប្រហារគឺនៅមិនឆ្ងាយទេ។
៨) ប្រទេសហុងឌុយរ៉ាស់
ទោះបីជាប្រទេសដ៏ស្រស់ស្អាតមួយក្តី តែប្រហែលជាមិនមែនជាជម្រើសល្អក្នុងដំណើរកម្សាន្តរបស់អ្នកទេ ព្រោះប្រទេសនេះនៅមានអត្រាឃាតកម្មខ្ពស់នៅឡើយ ហើយត្រូវបានគេស្គាល់ថាជាប្រទេសដែលជាប់រឿងក្តីឧក្រិដ្ឋិកម្មលំដាប់ពិភពលោកថែមទៀតផង។
៧) ប្រទេសកេនយ៉ា
គេបានសន្មត់ថា កេនយ៉ាជាសម្បុកភេរវករ មានការវាយប្រហារជាញឹកញាប់ហើយត្រូវបានគេរាយការណ៍ថាគ្រាប់បែកនិងការបាញ់ប្រហារកើតឡើងជារឿយៗ។
៦) ប្រទេសអ៊ែលសាវ៉ាឌ័រ
អ៊ែលសាវ៉ាឌ័រជាប្រទេសដែលមានទេសភាព ភ្នំស្រស់ស្អាតជាច្រើន តែក៏ជាជង្រុកនៃតំបន់ដែលមានអំពើហិង្សាដែរ។ មានការចាប់ពង្រត់នៅសួនច្បារជាតិនិងកន្លែងសាធារណៈផ្សេងៗទៀត។ ប្រទេសនេះត្រូវបានរំខានដោយសង្រ្គាមស៊ីវិលអស់រយៈពេលជាច្រើនឆ្នាំ ហើយមិនទាន់បានជាសះស្បើយយ៉ាងពេញលេញនៅឡើយទេ។
៥) ប្រទេសកូឡុំប៊ី
ថ្នាំញៀនកំពុងយាយីប្រទេសមួយនេះ បញ្ហាពុករលួយផ្នែកនយោបាយ អំពើហិង្សា ករណីឧក្រិដ្ឋិកម្មជាង ៤ ទស្សវត្សរ៍កំពុងបន្តអូសបន្លាយ។
៤) ប្រទេសវ៉េណេហ្សូអេឡា
គ្មានអ្វីគួរឲ្យសង្ស័យទេ ការផ្លាស់ប្តូររនយោបាយក៏ដូចជាបក្សកាន់អំណាច កំពុងតែជាបញ្ហារបស់ប្រទេសវ៉េណេហ្សូអេឡា។ វិបត្តិសេដ្ឋកិច្ចកំពុងតែកើនឡើងហើយភាពតានតឹងកំពុងតែកើនឡើងជាមួយនឹងកំណើនអតិផរណាខ្ពស់។
៣) ប្រទេសយ៉េមែន
មិនខុសពីបណ្តាប្រទេសដទៃដែលបានរៀបរាប់រួចមកនោះទេ យ៉េមែនគឺជាជង្រុកនៃក្រុមភេរវករជាកន្លែងដែលអសន្តិសុខបំផុតលើលោក។
២) ប្រទេសនីហ្សេរីយ៉ា
ក្រុមភេរវករបានបំផ្លិចបំផ្លាញប្រទេសនេះរាប់ឆ្នាំមកហើយ។ ការវាយប្រហារដោយការបំផ្ទុះគ្រាប់បែកជាកត្តាដែលនាំឲ្យមានការហាមឃាត់សម្រាប់ដំណើរកម្សាន្តក្នុងប្រទេសមួយនេះ។
១) ប្រទេសប៉ាគីស្ថាន
រដ្ឋាភិបាលនៃប្រទេសប៉ាគីស្ថាន និងភ្នាក់ងារស៊ើបការណ៍បានធ្វើការកំណត់ប្រឆាំងទៅនឹងអាមេរិក។ ប្រទេសនេះត្រូវបានគេចាត់ទុកថាថ្នាលបណ្តុះបណ្តាលភេរវករជំនាញនៃក្រុម ISIS និង ក្រុមតាលីបានជាដើម៕
ដោយ៖ យ៉ាយ៉ា