តើមានអ្វីកើតឡើងចំពោះការបង្កើតទីក្រុងថ្មីរបស់ចិន?​




ក្នុង​ឆ្នាំ ២០១៤ លោក
Joseph Stiglitz សេដ្ឋវិទូដែលឈ្នះពានរង្វាន់ណូបែលបាន​បង្ហាញ​ថាមាន​សញ្ញា ២ ដែលជា​កម្លាំង​រុញ​ច្រាន​នូវ​ភាពរុង​រឿងសេដ្ឋកិច្ច​ពិភព​លោក​ក្នុង​ទសវត្សរ៍ទី ២១ គឺ ១. ការ​ច្នៃ​ប្រឌិតថ្មី​នៃ​បច្ចេក​វិទ្យារបស់​អាមេរិក និង ២. នគរូបនីយកម្មនៅក្នុងប្រទេសចិន។

ចំនួនប្រជាជននៃទីក្រុងធំ​របស់​ចិន មានការ​កើន​ឡើង​ចំនួន ៥ ដងក្នុងរយៈពេល ៤០ ឆ្នាំមកនេះ។ ចិន​មាន​ផែន​ការ​បង្កើត​ទីក្រុង​ថ្មី​ គម្រោង​ថ្មី​មួយ​នេះ​ត្រូវ​បានគេ​ដាក់​ឈ្មោះ​ថា ចង្កោម​ទីក្រុង​ទាំង ១៩ ដែលបាន​ចូល​រួម​ប្រមាណ ៩ ភាគ ១០​ នៃសកម្មភាពសេដ្ឋកិច្ច។ ប្រទេសចិនដាក់​បញ្ចូលចង្កោម​ទីក្រុង​ទាំង ១៩ ទៅក្នុង​ផែនការប្រាំឆ្នាំលើកទី ១៣ របស់ខ្លួន (ឆ្នាំ ២០១៦-២០២០)។​

ទីក្រុង​៥ ដែល​បង្កើត​ថ្មី​នឹង​មាន​ទំហំ​ធំជាង​ទីក្រុង​តូ​ក្យ៉ូ​ពី​២ ទៅ​ ៥ដង
ចង្កោមទីក្រុងដ៏ធំបំផុតដែលមានស្រាប់នៅក្នុងពិភពលោក (ទីក្រុង​របស់​ចិន​) គឺធំជាងទីក្រុង​តូក្យ៉ូ​ដែលមានប្រជាជនប្រមាណ ៤០ លាននាក់។ ឯតំបន់ដីសណ្តរ Yangzi នឹងមានទំហំធំជាងមុន​បួនដងដោយមានប្រជាជនរស់​នៅ​ ១៥០ លាននាក់។ ចំនួនប្រជាជនមធ្យមនៃចង្កោមទីក្រុង​ធំបំផុតទាំងប្រាំដែលប្រទេសចិនសង្ឃឹមថានឹងអភិវឌ្ឍន៍គឺមាន​ប្រជាជន​ប្រមាណ ១១០​ លាននាក់។

ការ​បង្កើត​ទីក្រុង​ថ្មី​នេះនឹង​នាំ​ឲ្យ​មាន​ការ​តភ្ជាប់​ទំនាក់​ទំនង​ល្បឿន​លឿន​
តំបន់ Jingjinji នៅជុំវិញក្រុងប៉េកាំងមានខ្សែរថភ្លើងល្បឿនលឿនចំនួន ៥​ សព្វ​ថ្ងៃនេះ។ នៅឆ្នាំ ២០២០ អាច​នឹង​មាន​ខ្សែរត់​ ១២ បន្ថែមទៀត ហើយ​នៅត្រឹមឆ្នាំ ២០៣០ នឹង​មានការ​កើន​ឡើង​ ៩ ​ខ្សែ​បន្ថែម​។ នៅក្នុងប្រទេសជឿនលឿន ការកើនឡើងទ្វេដងនៃចំនួន​ប្រជាជនទីក្រុងអាចជួយ​បង្កើនផលិតភាពបានពី ២% ទៅ ៥% នេះបើយោងតាមអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ (Organisation for Economic Co-operation and Development)។ លោក Alain Bertaud នៅសាកលវិទ្យាល័យញូវយ៉កបាននិយាយថា បើសិនជាការរួមបញ្ចូលគ្នាល្អនោះ ចង្កោមទីក្រុងរបស់ប្រទេសចិនអាចធ្វើបានដោយសារទំហំរបស់វាសម្រេចបាននូវកម្រិតនៃផលិតភាពដែលមិនធ្លាប់មាននៅក្នុងប្រទេសដទៃ។ គាត់និយាយថាវាអាចជា​ការ​ប្រៀបធៀបរក​ភាពខុសគ្នារវាងប្រទេស​អង់គ្លេសនិង ពិភពលោកនៅកំឡុងបដិវត្តន៍ឧស្សាហកម្ម។ វាហាក់ដូចជាច្បាស់ណាស់ថាប្រទេសចិននឹងបន្តប្រើបច្ចេកវិទ្យាដើម្បីធ្វើឱ្យការធ្វើដំណើរឆ្លងកាត់ទៅ​វិញ​ទៅ​មក​កាន់តែលឿននៅក្នុងតំបន់ទីក្រុងដោយ​មាន​៖

ក) ខ្សែ​រត់​ភ្លើងល្បឿន​លឿន​បំផុត​កាន់តែ​ច្រើន​
ខ) រថ​យន្តក្រុង​ស្វ័យ​ប្រវត្តិ​​ robotic buses
គ) ឡាន​ស្វ័យ​ប្រវត្តិ​ ការធ្វើ​ដំណើរ​លើ​ផ្លូវ​មានល្បឿន​លឿន​បំផុត និងផ្លូវ​រូងក្រោម​ដី
ឃ) ជណ្តើរយន្តដែលមានល្បឿនលឿនគ្មានខ្សែ ដើម្បីធ្វើដំណើរពីអគារកប់ពពក (skyscraper) មួយទៅអគារកប់ពពក មួយ​ទៀត​និងល្បឿន ៣០០ ម៉ែត្រ ប្រទេសចិននឹងធ្វើអ្វីដែលត្រូវធ្វើ ដើម្បីទទួលបានសក្ដានុពលកំណើន GDP សរុប ៥០% និង​ដើម្បី​សម្រេច​ឲ្យបាន​នូវ​ប្រសិទ្ធិភាព one-hour connections

នៅ​ឆ្នាំ ២០១៤ ចិនមាន​រថភ្លើង​ក្រោម​ដី (metro) ច្រើន​ជាង​ ៥០ ក្នុងទីក្រុង​ចំនួន​ ៣០០ នៅ​ឆ្នាំ ២០១៦ មានមេត្រូ ១០៣ ជា​ចំនួន​មួយ​ច្រើន​លំដាប់​សាកល ហើយ​វា​​ច្រើន​ជាងចំនួនដែល​រួម​បញ្ចូល​គ្នា​នៅ​អាមេរិក​ខាង​ជើង និង​សហភាព​អឺ​រ៉ុប​ទៅ​ទៀត។ GDP ផ្អែក​លើ​អំណាច​ទិញ PPP បានគណនា​ថា​មានចំនួន​ប្រមាណ ៣០% ទៅ ៤០%​កើន​ឡើង។​​

ទីក្រុងធំជាងយក្ស​ទាំងពីរ​ គឺ​ទីក្រុង​ប៉េកាំង និង​ទីក្រុង​សៀង​ហៃ ជា​តំបន់​ដែ​ល​មានភាព​លេច​ធ្លោ​ផ្នែក​សេដ្ឋ​កិច្ច​ ដែល​មាន​កម្ម​ករ​ក្នុង​តំបន់​ប្រមាណ ២៦​លាន​នាក់​ ​ចូល​រូម​ផលិត​ទំនិញ​បានប្រមាណ ១.៦​ទ្រី​លាន​ដុល្លារ​។ ចិនមានតំបន់រថភ្លើងក្រោមដីចំនួន ៨១ ដែលមានទំហំមធ្យម (ជាមធ្យមមាន ១.៦ លាននាក់និង GDP សរុប ១០៦.៩ ប៊ី​លានដុល្លារ) ដោយផ្អែកលើរចនាសម្ព័ន្ធឧស្សាហកម្មរបស់ពួកគេ។ ក្នុ​ងនោះ រថ​ភ្លើង​ក្រោម​ដី ២៤ ការ​បែង​ចែក​នៃ​សេដ្ឋ​កិច្ចគិត​ទៅ​លើ​សេវាកម្ម​​ច្រើន​ជាងឧស្សាហកម្ម​ និង ៥៧ ទៀត ការ​បែង​ចែក​សេដ្ឋ​កិច្ច​គិតទៅ​លើ​ឧស្សសាហកម្ម​ច្រើន​ជាង​សេវាកម្ម​៕

ដោយ៖ យ៉ាយ៉ា

X
5s