ការផ្គត់ផ្គង់ទឹកស្អាតនៅសិង្ហបុរីត្រូវបានរំខានដោយជាតិអាម៉ូញាក់​



Johor River Water បាន​ផ្អាក​ប្រតិ​បត្តិ​ការ​បណ្តោះ​អាស្នន លើសកម្ម​ភាព​ផលិត​ទឹកស្អាត​​របស់ខ្លួន ដោយ​សារ​កម្រិត​​អាម៉ូញាក់​ឡើង​ខ្ពស់​នៅ​ទន្លេ​ចូ​ហ៊ោ (Johor)​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ភ្នាក់​ងារ​គ្រប់​គ្រង​ទឹក​របស់​ប្រទេសសិង្ហ​បុរី។​​

ការ​កើន​ឡើង​ជាតិពុល​អាម៉ូ​ញាក់​នេះ គឺកើតឡើង​​នៅតាម​​ផ្នែក​មួយ​ចំនួន​នៃ​ទន្លេ​ Johor តែ​វា​មិន​បាន​រងផលប៉ះពាល់ដោយសារក្រុមហ៊ុន PUB’s Johor River Water បានបង្កើនផលិតកម្មនៅរោងចក្រស្រោចស្រពនិង ធុង​ស្តុ​ក​ទឹកនៅក្នុងស្រុកដើម្បីបំពេញតាមតម្រូវការនេះទេ។ PUB កំពុង​ធ្វើ​ការ​តាម​ដាន​លើ​គុណភាព​ទឹក​នៅ​ទន្លេ Johor និង​បន្ត​យក​ចិត្ត​ទុក​ដាក់​លើការងារពាក់​ព័ន្ធ​នឹង​ប្រតិបត្តិ​ការ​ផលិត​ និងគុណ​ភាពទឹកសាប​​បន្ថែម​ទៀត។

ជាតិពុល​អាម៉ូ​ញាក់​នេះ​មុ​ន​ដំបូង​ត្រូវ​បាន​គេ​រក​ឃើញ​នៅ Sungai Sayong (ប្រភព​ទឹកទី​តាំង​នៅម៉ាឡេស៊ី​) ដែលជាអ្នក​ផ្គត់​ផ្គង់​ទឹក​ឆៅ​មក​ឲ្យ​ទន្លេ Johor។​ ទន្លេ​ត្រូវ​បាន​បំពុល​បន្ទាប់​ពី​មានការ​ផ្ទុះ​អាង​ស្តុក​ជីវ​កំប៉ុសមួយ​នៅ​ក្រោយ​កន្លែង​ចម្រាញ់​ប្រេង​ (ចម្រាញ់​ប្រេង​ ចេញ​ពីដូង​ប្រេង) ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ជាតិពុល​ហូរ​ចូល​ទៅ​ក្នុ​ងទន្លេ។ មិនត្រឹម​តែ​នៅ​ប្រទេស​សិង្ហ​បុរី​ទេ តែ​ប្រជាពល​រដ្ឋ​ម៉ាឡេស៊ី​ប្រមាណ ១៧,០០០ គ្រួសារ​ក៏​ទទទល​រង​ផលប៉ះ​ពាល់​នេះ​ដូចគ្នា។ អាជ្ញាធរម៉ាឡេស៊ីបានចាត់វិធានការចាំបាច់ប្រឆាំងនឹងរោងចក្រចម្រាញ់ប្រេងមួយ​នេះ ដោយលុបចោលអាជ្ញាប័ណ្ណភ្លាមៗលើ​ការ​​ប្រើ​ប្រាស់​ទឹកសម្រាប់​រោង​ចក្រ​មួយ​នេះ ៕

ដោយ៖ យ៉ាយ៉ា        

X
5s