សង្ខេបព្រឹត្តិការណ៍សេដ្ឋកិច្ចសំខាន់ៗនៅកម្ពុជាប្រចាំសប្ដាហ៍
ថ្ងៃនេះBizkhmer សូមបង្ហាញជូនប្រិយមិត្តនូវការសង្ខេបព្រឹត្តិការណ៍សេដ្ឋកិច្ចកម្ពុជាសំខាន់ៗប្រចាំសប្ដាស៍ ពីសាព័ត៌មានក្នុងស្រុកល្បីៗនិងគួរឲ្យទុកចិត្តចំនួន៥ ដើម្បីជាជំនួយដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ច ឬការអាជីវកម្មរបស់លោកអ្នក។
យោងតាមសាព័ត៌មាន Dap News កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ បានចេញផ្សាយអំពី ក្រុមហ៊ុនយក្សចិនចំនួន៣ ប្រកាសសាងសង់ ទីក្រុងរណប នៅក្រុងបាវិត៖ ក្រុមហ៊ុនយក្សចិនចំនួន៣ បានប្រកាសបង្កើត ទីក្រុងរណបលើទំហំប្រមាណ ៨០៣ហិកតា នៅទីក្រុងបាវិត ខេត្តស្វាយរៀង ដែលជំហានដំបូងលើផ្ទៃដីទំហំ ៥០ហិកតា គឺមានឈ្មោះថា OBC ជាគម្រោងបែបអាជីវកម្មអនឡាញ ដែលជាមជ្ឈមណ្ឌល ពាណិជ្ជកម្មដ៏ទូលំទូលាយ មានរួមបញ្ចូលគ្នានូវឧស្សាហកម្ម ល្បែងអនឡាញផងដែរ។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
ចំណែកឯកាសែត កោះសន្តិភាព កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ បានចេញផ្សាយអំពី តម្រុយកម្ពុជា និងថៃនឹងសម្រេចមហិច្ឆតាពាណិជ្ជកម្ម១៥ពាន់លានដុល្លារនៅឆ្នាំក្រោយ៖ ធនាគារបាងកកបានអោយដឹងថា ពាណិជ្ជកម្មកម្ពុជា និងថៃមានទំហំជាទឹកប្រាក់ចំនួន ៧៧០០លានដុល្លារ នៅក្នុងឆ្នាំ២០១៨ ដោយកើនឡើង៣៥ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៧ ។ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មានមួយរបស់ទស្សនាវដ្តី Nikkei Asian Review របស់ជប៉ុន ។ តាមល្បឿននៃកំណើននេះនាំគេគិតថា ប្រទេសទាំងពីរនឹងសម្រេចបានគោលដៅពាណិជ្ជកម្មទ្វេភាគីចំនួន១៥ពាន់លានដុល្លារនៅឆ្នាំ២០២០ ។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
ដោយឡែកសម្រាប់កាសែត រស្មីកម្ពុជា វិញកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ បានចេញផ្សាយអំពី ក្រុមហ៊ុនចិនពីរចុះអនុស្សរណៈដាក់បញ្ចូលរមណីយដ្ឋាននិងសណ្ឋាគារយក្សលំដាប់ពិភពលោក វីនដាម ជាផ្លូវការក្នុងគម្រោងតំបន់តារាសាគរ៖ ក្រុមហ៊ុន ZhengHeng (Cambodia) Co., Ltd ដែលជាម្ចាស់គម្រោងរមណីយដ្ឋានលំហែកាយឈូងសមុទ្រវែងតារាសាគរ និងក្រុមហ៊ុន TRF VACATION CLUB បានចុះហត្ថលេខាលើអនុស្សរណៈ យោគយល់គ្នា ដើម្បីបញ្ជូលរមណីយដ្ឋាន និងសណ្ឋាគារយក្ស WYNDHAM Hotel ទៅក្នុងគម្រោងតំបន់អភិវឌ្ឍឈូងសមុទ្រវែងតារាសាគរ ដែលស្ថិតនៅក្នុងខេត្តកោះកុង។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
មួយវិញទៀតសម្រាប់កាសែត ភ្នំពេញប៉ុស្ដិ៍ កាលពីថ្ងៃទី០៣ ខែឧសភាព ឆ្នាំ២០១៩ បានចេញផ្សាយអំពី ចរាចរណ៍ទំនិញឆ្លងកាត់កំពង់ផែព្រះសីហនុ កើន ១៦% ត្រីមាសទី១៖ ចរាចរណ៍ទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាសហគ្រាសចុះបញ្ជីក្នុងផ្សារហ៊ុនកម្ពុជា នៅត្រីមាសទី១ ឆ្នាំ ២០១៩ នេះបានកើនឡើង ១៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
នឹងចុងក្រោយសម្រាប់សាព័ត៌មាន Kley Kley កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ បានចេញផ្សាយអំពី ខេត្តសៀមរាប នឹងមានកន្លែងចិញ្ចឹមត្រីទឹកសាប-ទឹកប្រៃ និងជម្រកអភិរក្សសត្វលើផ្ទៃដី១០០ហិកតា៖ គម្រោងជលវប្បដ្ឋានត្រីទឹកសាប ទឹកប្រៃ និងជម្រកអភិរក្សសត្វលើទំហំផ្ទៃដី ១០០ហិកតា មានទំហំវិនិយោគសរុប ៧០លានដុល្លារ នឹងត្រូវកសាងនៅខេត្តសៀមរាប។ គម្រោងនេះ ជាការវិនិយោគរបស់ក្រុមហ៊ុន អង្គរ វ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម (Angkor Wildlife and Aquarium)ដែលត្រូវបានបង្កើតឡើងក្នុងទម្រង់ជាដៃគូរវាងវិនិយោគិនកម្ពុជា និងវិនិយោគិនជប៉ុនក្រោមកិច្ចសហការជាមួយ ICM Inc. (International Concept Management Inc.) ពី សហរដ្ឋអាមេរិកដែលរៀបចំរចនាប្លង់ គ្រប់គ្រងគម្រោង និងប្រតិបត្តិជលវប្បដ្ឋាន និងឧទ្យាន សមុទ្រនៅទូទាំងពិភពលោក។ នេះបើតាមការចុះផ្សាយរបស់ AKP។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
ដោយ៖ ជួប ស្រីរ័ត្ន