ផ្សារហ៊ុនពិភពលោកដាំក្បាលចុះ បន្ទាប់ពីអាមេរិកដាក់សម្ពាធលើការនាំចូលរបស់ចិន
នៅពេលបិទបញ្ចប់ការជួញដូរលើផ្សារភាគហ៊ុន (ជាការបិទទូទៅ តាមម៉ោងធម្មតា) គេសង្កេតឃើញថាភាគហ៊ុនរបស់សហរដ្ឋអាមេរិកហាក់មានការធ្លាក់ចុះ បន្ទាប់ពី អ្នកដឹកនាំកំពូលរបស់អាមេរិកបានបញ្ជាក់ក្នុងការចរចាពាណិជ្ជកម្មជាមួយចិនថា សហរដ្ឋអាមេរិកមានគម្រោងតម្លើងពន្ធលើការនាំចូលរបស់ចិន ដោយចោទប្រកាន់ទីក្រុងប៉េកាំងថាមានការមិនសូវអើពើ ទំនងជាចង់ឲ្យខ្លួនដាក់សម្ពាធលើប្រទេសចិន អំឡុងពេលនៃកិច្ចចរចានានាកន្លងមក។
ពន្ធដែលនឹងត្រូវតម្លើងនោះគឺសម្រាប់ការនាំចូលទំនិញពីប្រទេសចិនគ្រប់មុខ គិតជាអត្រាគឺ ២៥% ការធ្វើបែបនេះជាការដាក់សម្ពាធយ៉ាងខ្លាំងទៅលើទីក្រុងប៉េកាំងដើម្បីធ្វើឱ្យមានការធ្វើសម្បទានក្នុងកិច្ចពិភាក្សាពាណិជ្ជកម្មនិងបញ្ជូនទីផ្សារភាគហ៊ុនពិភពលោកធ្លាក់ចុះ។
យមានការតាមដានលើការជួញដូររូបិយវត្ថុពី S&P 500 គឺមានការធ្លាក់ចុះ ០.៥% ពេលបិទផ្សារជួញដូរ ខណៈដែល Treasury មានការកើនឡើង។ អ្នកតំណាងការជួញដូររបស់សហរដ្ឋអាមេរិកបានប្រាប់ថា នៅពេលដែលមានគម្រោងបង្កើនពន្ធលើការនាំចូលផលិតផលពីចិន ភាគហ៊ុនរបស់សហរដ្ឋអាមេរិកបែរជាចាប់ផ្តើមធ្លាក់ចុះ។ អាមេរិកបានដាក់សម្ពាធលើចិនក្នុងការចរចាក្នុងគោលបំណងឲ្យចិនព្រមធ្វើសម្បទាន ដោយតម្រូវលើការបង់ពន្ធទ្វេរមួយជាពីរលើទំនិញដែលចិននាំចូលប្រទេសខ្លួន គិតជាទឹកប្រាក់ប្រមាណ ២០០ប៊ីលានដុល្លារ។ កិច្ចពិភាក្សាដើម្បីដោះស្រាយភាពតានតឹងផ្នែកពាណិជ្ជកម្មរយៈពេលមួយឆ្នាំហាក់ដូចជាមានការគាំទ្រដល់ ដោយក្រុងប៉េកាំងកំពុងព្យាយាមឆ្លើយតបយ៉ាងពេញលេញលើការចរចាមួយនេះ។ ក្រសួងការបរទេសចិនបាននិយាយថា មន្ត្រីខ្លួននៅតែមានផែនការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកសម្រាប់កិច្ចចរចាជុំបន្ទាប់ ប៉ុន្តែមិនអាចបញ្ជាក់នៅពេលណាព្រោះវាមានសញ្ញាថាការប្រជុំត្រូវពន្យាពេល ហើយខណៈនេះពួកគេក៏កំពុងធ្វើការពិចារណាដូចគ្នា។
នេះគឺជាព្រឹត្ដិការណ៍គួរឱ្យកត់សម្គាល់មួយចំនួនដែលនឹងកើតឡើង៖
១) លោកឧបនាយករដ្ឋមន្ត្រីចិន Liu He គ្រោងនឹងវិលត្រឡប់ទៅកាន់រដ្ឋធានីវ៉ាស៊ីនតោនសម្រាប់កិច្ចពិភាក្សាពាណិជ្ជកម្មនៅថ្ងៃពុធនេះ
២) ធនាគារកណ្តាលអូស្ត្រាលីបានជួបប្រជុំគ្នាដើម្បីកំណត់អត្រាការប្រាក់កាលពីថ្ងៃអង្គារ ខណៈធនាគារកណ្តាលនៅញូវហ្សេឡែនក៏ធ្វើដូចគ្នាដែរនៅថ្ងៃបន្ទាប់
៣) ប្រទេសចិនបានចេញផ្សាយទិន្នន័យពាណិជ្ជកម្មកាលពីថ្ងៃពុធហើយសហរដ្ឋអាមេរិកបានធ្វើដូច្នេះដែរនៅថ្ងៃព្រហស្បតិ៍
៤) ប្រទេសចិនរាយការណ៍ពីអតិផរណាកាលពីថ្ងៃព្រហស្បតិ៍។ សហរដ្ឋអាមេរិកបានចេញផ្សាយរបាយការណ៍ CPI ខែមេសាកាលពីថ្ងៃសុក្រ។
ហើយខាងក្រោមនេះគឺជាចលនាចម្បងនៅក្នុងទីផ្សារ៖
មូលត្រ
១) សន្ទស្សន៍ S&P 500 មានការធ្លាក់ចុះ ០.៥% នៅម៉ោង ៤ រសៀល ថ្ងៃទី 0៦ ឧសភា ២០១៩ នេះ
២) The Stoxx Europe 600 មានការធ្លាក់ចុះ ០.៩%
៣) សន្ទស្សន៍ MSCI Emerging Market ធ្លាក់ចុះ ១.៨%
៤) សន្ទស្សន៍ MSCI Asia Pacific ធ្លាក់ចុះ ១.១%
រូបិយវត្ថុ
១) សន្ទស្សន៍ Bloomberg Dollar Spot កើនឡើង ០.២%
២) ប្រាក់អឺរ៉ូបានផ្លាស់ប្តូរតិចតួចក្នុងតម្លៃ ១,១២០៦ ដុល្លារខណៈប្រាក់យ៉េនបានកើនឡើង ០.២% ដល់ ១១០.៨៨ ក្នុងមួយដុល្លារ។
៣) លុយផោនអង់គ្លេសបានធ្លាក់ចុះ ០.៥% ត្រឹម $ ១.៣១០២
៤) សន្ទស្សន៍រូបិយប័ណ្ណ MSCI Emerging Market ធ្លាក់ចុះ ១.៨%
មូលបត្របំណុល
១) ផលទទួលបានរយៈពេល ១០ឆ្នាំ នៃ Treasuries ធ្លាក់ចុះ មកនៅត្រឹម ២.៤៧%
២) ផលទទួលបានរយៈពេល ១០ឆ្នាំ នៃមូលបត្របំណុលរបស់អាឡឺម៉ង់ ធ្លាក់ចុះមកនៅ ត្រឹម ០.០១%
Commodities ឬទំនិញ
១) ប្រេងឆៅនៅ West Texas Intermediate កើនឡើងដល់ ៦២.៧៥ ដុល្លារក្នុងមួយធុង (បារ៉ែល)
២) មាស កើន ០.១% ដែលក្នុងមូយអោន (ounce) ១,២៨០ ដុល្លារ
៣) សន្ទស្សន៍ Bloomberg Commodity ធ្លាក់ចុះ ០.៥%៕
ដោយ៖ យ៉ាយ៉ា